ភាពវិវឌ្ឍន៍ផ្លាស់ថ្មី នៅតំបន់ជនរួមជាតិខ្មែរឡុងភូ

05:59, 11/03/2025

បច្ចុប្បន្ន ​ស្រុក​ឡុង​ភូ​មាន​ទិដ្ឋ​ភាព​ផ្លាស់​ថ្មី​ ពោរ​ពេញ​ទៅ​ដោយ​ភាព​រីក​ចម្រើន​។​ មក​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង​ នឹង​ឃើញ​ហេដ្ឋារចនា​សម្ព័ន្ធ​បានវិនិយោគ​រឹង​មាំ​ ធំ​ទូលាយ ​ផ្លូវ​ស្អាត​ ជីវភាព​របស់​មាមីង​កាន់​តែ​ធូរ​ធារ​ បង្ហាញ​យ៉ាង​ច្បាស់​ពីស្មារតី​នៃ​ការ​មូល​មតិ​រវាង ​“គោល​ការណ៍​របស់​បក្ស​ ឆន្ទៈ​របស់​ប្រ​ជា​ជន”។

ឈានឡើងពីគម្រោងឧបត្ថម្ភរបស់រដ្ឋក្នុងការចិញ្ចឹមគោមេ។
ឈានឡើងពីគម្រោងឧបត្ថម្ភរបស់រដ្ឋក្នុងការចិញ្ចឹមគោមេ។

ឡុង​ភូ​ជាឃុំ​ចំណុះ​​តំ​បន់​ទី៣ ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន ​ស្រូប​អត្រា​ជាង​៧២%​ នៃចំនួន​ប្រ​ជា​ជន​ទូទាំង​ឃុំ។​​ប៉ុន្មាន​ឆ្នាំ​មុន ​ជីវ​ភាព​របស់​មាមីង​នៅ​​ជួប​លំបាក​ច្រើន ​ដោយ​ពឹង​ផ្អែក​លើ​ផលិត​កសិកម្ម​ចម្បង។​ តែ​​បន្ទាប់​ពីរយៈ​ពេល​១៤​ឆ្នាំ ​នៃ​ការ​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​​ពី​ការ​កសាង​ជន​បទ​ថ្មី​និង​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​ទិដ្ឋ​ភាព​របស់​ឃុំ​និង​ជីវភាព​របស់​មាមីង​ខ្មែរ​បាន​ផ្លាស់​ប្តូរ​និង​ប្រែ​ថ្មី​យ៉ាង​សកម្ម។​ហេដ្ឋារចនា​សម្ព័ន្ធជន​បទ​បាន​វិនិយោគ​យ៉ាង​ព្រម​ៗ​គ្នាប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​កសាង​សុក្រឹត​តភ្ជាប់​ពីឃុំ​ដល់​ភូមិពី​ឃុំ​ដល់​មជ្ឈ​មណ្ឌល​ស្រុក​និង​ភូមិ​ភាគ​នា​នា​ផ្សេង​ទៀត​ សា​លា​រៀន​ ដំណាក់​សុខាភិបាល ​អគារ​វប្បធម៌​បាន​កែ​លម្អ​ កសាង​​រឹង​មាំ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​អគ្គិសនី​ជន​បទ​បាន​វិនិយោគ​ដើម្បី​ធានាបាន​ជាង​៩៩%នៃ​គ្រួសារ​ដែល​មាន​អគ្គិសនី​ប្រើ​ប្រាស់​ជា​ប្រ​ចាំប្រ​កប​ដោយ​សុវត្ថិភាព​។ល។ ​តាំង​ពីនោះ​ បង្ក​ជំ​ហ៊ាន​​ដ៏​សំ​ខាន់​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជន​បទ​ ទម្រង់​ផលិត​មាន​ប្រ​សិទ្ធភាព​ជា​ច្រើន​បាន​បង្កើត​ឡើង​និង​បើក​ទូលាយ ​មាមីង​ខ្មែរ​ចេះ​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ធ្វើ​ស្រែ ​តាម​ដំណើរ​ការ ​“៣បន្ថយ​៣បង្កើន​”​ “១ត្រូវ​៥បន្ថយ​”ផលិតតាម​ទិស​សរីរាង្គ​និង​បង្កើត​សហក​រ​ណ៍​កសិកម្ម​ជំនាញ​ផលិត​ស្រូវដើម្បី​ចង​សម្ព័ន្ធ​ការ​ប្រើ​ប្រាស់​ជា​មួយនឹង​ក្រុម​ហ៊ុន​អាជីវកម្ម​ក្នុង​ការ​ផលិត​រហូតដល់​ការ​លក់​ចេញ។ ​រៀប​ចំ​តំ​បន់​ចិញ្ចឹម​បង្គា​ប្រកប​ដោយ​ស្ថេរភាព ​ផ្សព្វ​ផ្សាយ​បាន​ល្អ​នូវ​កម្មវិធី​ទិស​ដៅ​ជាតិ​ បណ្តា​គម្រោង​សំ​ខាន់​ៗ ​នៃ​វិស័យ​កសិកម្ម​ខេត្ត​ដូចគម្រោង​អភិវឌ្ឍ​ការ​ចិញ្ចឹម​គោ​គម្រោង​ឈើ​ហូប​ផ្លែ​ពិសេសរបស់​ខេត្ត​សុកត្រាំង​ ដំណាក់​កាល​២០២៣​-​២០២៥។

ពូថាច់​ភឿក​ថឹង ​នៅ​ភូមិ​ទឹក​ប្រៃ​កណ្តាល​ ឃុំ​ឡុង​ភូ​ រីក​រាយ​ឱ្យ​ដឹង​៖ ​ទិដ្ឋ​ភាព​ភូមិ​ស្រុក​សព្វ​ថ្ងៃ​បាន​ផ្លាស់​ប្តូរ​ច្រើន ​មិន​មាន​ផ្លូវ​ភក់​ដូចកាល​ពីមុន​ទៀត ​ហើយ​ជំនួស​ឱ្យ​ផ្លូវ​​ភក់​គឺ​ផ្លូវ​ចាក់​កៅ​ស៊ូ​បេតុង ​នៅ​សង​ខាង​ផ្លូវ​មាន​ដាំផ្កា ដើម​ឈើ​បៃ​តង ជ្រះ ​ស្អាត​ ការ​ដឹក​ជញ្ជូន​ទំ​និញ ការ​ធ្វើដំណើរ​របស់​ប្រ​ជាជន​មាន​ភាព​ងាយ​ស្រួល​ជីវភាព​សម្ភារៈ​របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង ​រដ្ឋ​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​សម​ស្រប​ជា​ច្រើន ​ដូច្នេះ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​មានភាពរីក​ចម្រើន ​ប្រាក់​ចំណូល​របស់​មាមីង​ក៏​កើន​ឡើង​ គ្មាន​គ្រួសារ​អត់​ឃ្លាន ​​ចំ​នួន​គ្រួសារ​ធូរ​ធារកាន់​តែ​កើន​ឡើង​​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរឡុងភូ កំពុងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។
ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរឡុងភូ កំពុងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។

មក​​ដល់​​ឃុំ​តឹង​ហ៊ឹង​ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៦០%។​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ជីវភាព​របស់​ប្រ​ជាជន​ជួប​ការ​លំ​បាក​ច្រើនហេដ្ឋា​រចនា​សម្ព័ន្ធដឹក​ជញ្ជូន​សុខាភិបាល​នៅ​មាន​កម្រិត​សា​លា​រៀន​មិន​ទាន់​បាន​វិនិយោគ​ស្រប​តាម​ស្តង់​ដារ។ ​ដោយ​សារ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​វិនិ​យោគ​ឧប​ត្ថម្ភ​ទាន់​ពេល​របស់​រដ្ឋ​ ពិសេស ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​គម្រោង​ព្រម​ៗ​គ្នា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច ​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ភូមិ​ភាគ​បាន​ប្រ​មូល​ផ្តុំហេដ្ឋា​រចនា​សម្ព័ន្ធ​សា​លា​រៀន​រឹង​មាំ​និង​វិនិយោគ​សំ​ណង់​សំ​ខាន់​ជា​ច្រើន​ទៀត​។ ឆ្លង​តាម​នោះ ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ជួញ​ដូរទំ​និញ​និង​ធ្វើ​ដំណើរ​របស់​ប្រ​ជាជន ​ទិដ្ឋ​ភាព​ជន​បទ​មាន​ភាព​ប្រ​សើរ​ឡើង​ច្រើន​។ ​ដោយ​សារ​ការ​ឧបត្ថម្ភ​ទាន់​ពេល​របស់​រដ្ឋ​ បាន​ជួយ​ដល់​ជីវភាព​របស់​មាមីង​នៅ​ទី​នេះ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​គ្រួសារ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ជិត​១០០%​ជាង​៦៨%​នៃ​គ្រួសារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្របតាម​ស្តង់​ដារ​ជាតិ ​ប្រាក់​ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ឆ្នាំ​២០២៤​ សម្រេច​ជិត​៦០​លាន​ដុង/ម្នាក់​/ឆ្នាំ។ ​ឆ្លង​តាម​ការ​ពិនិត្យ​ បច្ចុប្បន្ន​ ឃុំ​មាន​គ្រួសារ​ក្រ​ត្រឹម​តែ​២១​គ្រួសារ ​ស្រូប​អត្រា​០,៧៧%​ គ្រួសារ​ក្បែរ​ក្រ​ចំនួន​៦៥​គ្រួ​ ស្រូប​អត្រា​២,៣៧% ​ផ្ទះ​រឹង​មាំ​កាន់​តែ​ច្រើន ​គ្មាន​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម។

ដើម្បី​គិត​អាន​ជីវភាព​របស់​ប្រ​ជាជន​កាន់​តែ​ល្អ​ប្រ​សើរ​ជាង ​ពិសេស ​ជន​រួម​ជាតិ​ខ្មែរ​ សម​មិត្ត​ថាច់​ធីគីវភឿង​-​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ឹង​ បាន​ឱ្យដឹង៖ ​នា​ពេល​ខាង​មុខ ​យើង​ខ្ញុំ​នឹង​ផ្តោត​លើ​ដំណោះ​ស្រាយ​ជា​ច្រើន ​ក្នុង​នោះ ​ផ្តោត​លើ​ការ​ឃោសនាលើក​កម្ពស់​ការ​យល់​ដឹង​របស់​មាមីង​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​គិត​អានការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​លើក​កម្ពស់​គុណ​ភាព​ជីវភាព​ អនុវត្ត​ដំណោះ​ស្រាយ​ជា​ច្រើន ​ដើម្បី​ឧបត្ថម្ភ​គ្រួសារ​ក្រ ក្បែរ​ក្រ​ទទួល​បាន​ដើម​ទុនផលិត​ ឧបត្ថម្ភ​​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​ បន្ត​ឧប​ត្ថម្ភ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​អភិវឌ្ឍ​ ចាត់​តាំង​បណ្តុះ​បណ្តាល​របរ​ឱ្យ​បាន​ទៀង​ទាត់ ​ផ្តល់​ចំ​ណេះ​ដឹង​ដល់​មាមីង ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ភាព​ជាក់​ស្តែង​ បង្កើន​​ប្រាក់​ចំណូល​មួយ​ជំហាន​ម្តងៗ​ឈាន​ឡើង​ចាក​ផុត​ក្រ​ស្ថេរភាព។

លោក​ថាច់​ហ្វាង​ថា​-​ប្រ​ធាន​អនុ​មន្ទីរ​ជន​ជាតិ​​និង​សាសនា​ស្រុក​ឡុង​ភូ បាន​កត់​សំ​គាល់​៖​ ស្រុក​ឡុង​ភូ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ទាន់​ពេល​នូវ​គោល​ការណ៍ ​គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ក្នុង​ជន​ជាតិ​ភាគ​តិច​ យក​ចិត្ត​ទុក​ដាក់​អាទិភាព​ដល់​ជីវភាព​គិត​អាន​លើ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​សេដ្ឋ​កិច្ច​ វប្បធម៌-​សង្គម ​លេច​ធ្លោ ​គឺកម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​ នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។ ​បន្ទាប់​ពីរយៈ​ពេល​ជាង​៣​ឆ្នាំ ​នៃ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្មវិធី​ សរុប​ថវិកា​ជាង​៦២,៥ពាន់​លាន​ដុង​ ក្នុង​នោះ ​កសាង​សំ​ណង់​គមនាគមន៍​នៅ​តាមឃុំ ​ភូមិ​លំបាក ​ថែទាំ​ ជួស​ជុល​សំណង់​គមនាគ​មន៍​ ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រ ​ក្បែរ​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​ចំនួន​១៦៥​គ្រួសារ​ ដែល​មាន​គោ​មេ​ចិញ្ចឹម​ចំនួន​៣៧០​ក្បាល ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​ តាំង​ពីនោះ ​គ្រួសារ​ជន​ជាតិ​ភាគ​តិច​​ក្រ​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សំ​គាល់​ បច្ចុប្បន្ន​ ចំ​នួន​គ្រួសារ​ខ្មែរ​ក្រ​បាន​ថយចុះ​នៅ​ត្រឹម​តែ​១៥៣​​គ្រួសារ​ ស្រូបអត្រា​២,២១% ​នៃ​ចំនួន​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្រុក​។

សម​មិត្ត​ឡេ​ថា​ញ់ភឿង​-​​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ ឱ្យ​ដឹង​៖ ​ស្រុក​ឡុង​ភូ​ បានកំណត់​ច្បាស់​ការ​ងារ​គិត​អាន​ជីវ​ភាព​សម្ភារៈ​ ស្មារតី​ដល់​ជន​រួម​ជាតិ​ខ្មែរ​ជា​ភារកិច្ច​ជា​ប្រ​ចាំ​ បន្ត​បន្ទាប់​ ដូច្នេះ​ហើយ ​ស្រុក​បន្ត​អនុវត្ត​ដំណោះ​ស្រាយ​ជា​ច្រើន ​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​​សម្រេច​​ប្រសិទ្ធភាព​ខ្ពស់​បំ​ផុត​​ពី​​គោល​នយោ​បាយ​ជន​ជាតិ​។ ​ក្នុង​នោះ ​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​លើក​​កម្ពស់​ការ​យល់​ដឹង​ដល់​កម្មាភិបាល​និង​ប្រ​ជា​ជន​អំ​ពីការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​ស្ថេរភាព ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។​ ជ្រួត​ជ្រាប​និង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍ ​គោល​នយោ​បាយ ​សេច​ក្តី​សម្រេច​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ​បង្ក​ការ​ផ្លាស់​ប្តូរ​ក្នុងការ​យល់​ដឹង​​ លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​របស់​គណៈ​ផ្នែក​គ្រប់​ថ្នាក់អប់រំ​ប្រ​ពៃណី​សាមគ្គី​ជន​ជាតិ​ ជំរុញស្មារតី​ឈាន​ឡើង​ដើម្បី​បន្ថយ​ក្រ​ស្ថេរ​ភាព​ ចង្អុល​ការ​គណៈ​ផ្នែក​គ្រប់​ថ្នាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗគ្នា ​អនុវត្ត​ប្រកប​ដោយ​ប្រ​សិទ្ធភាព​នូវ​កម្មវិធី​គោល​នយោ​បាយ​ គម្រោង​នា​នា​ក្នុង​វិស័យ​ការ​ងារ​ជន​ជាតិ ​បាន​និង​កំ​ពុង​អនុវត្ត​នៅ​លើភូមិដ្ឋាន​ស្រុក ​ដោយ​មាន​គោល​បំណង​នាំ​មក​នូវ​ជីវភាព​សុខ​ដុម ​សម​ភាព ​សុភមង្គល ​វិបុលភាព​ដល់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិដ្ឋាន​ស្រុក៕​

សុកា​-​លីហាន់​