![]() |
លោកក្វាច់ចយ-លេខាសាខាបក្សភូមិ១(ខាងស្តាំ) កំពុងពិនិត្យ ប្រព័ន្ធអគ្គិសនីអុជបំភ្លឺនៃដងផ្លូវជនបទគំរូ។ |
ទិដ្ឋភាពតាមដងផ្លូវភូមិ១ ឃុំចូវខាញ់មួយថ្ងៃកាន់តែធំទូលាយ ស្អាតបាត។ ប្រជាជនបានដាំផ្កា ធ្វើរបង ដាំឈើម្លប់ មិនបោះសំរាមចោលពាសពេញ។ លោកក្វាច់ចយ - លេខាសាខាបក្សភូមិ១ ឃុំចូវខាញ់ ស្រុកឡុងភូបានឱ្យដឹង៖ នេះជាលទ្ធផលនៃការងារប្រជាចលនាពូកែ ដាស់ស្មារតីនិងកម្លាំងប្រជាជនដើម្បីកសាងជនបទថ្មី។ ក្នុងប៉ុន្មានឆ្នាំកន្លង អាស្រ័យធ្វើល្អការងារផ្សព្វផ្សាយចលនា ពង្រីកតួនាទីរបស់ប្រជាជន ដូច្នេះ បង្កក្តីស្របមតិក្នុងប្រជាជន។ អាស្រ័យហេតុនោះ មានគ្រួសារជាច្រើនមានស្មារតីដាំផ្កានិងការពារបរិស្ថាន។ ក៏តាមលោកក្វាច់ចយ-លេខាសាខាបក្សភូមិ១ ដើម្បីកៀរគរកម្លាំងប្រជាជន សាខាបក្សភូមិបានពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន។ ពេលអនុវត្តសំណង់អ្វីមួយសាខាបក្សភូមិបានប្រជុំប្រជាជនដើម្បីដោះដូរយោបល់ ពេលប្រជាជនស្របមតិទើបយើងខ្ញុំចាប់ផ្តើមធ្វើ។ អាស្រ័យសាខាបក្សនិងប្រជាជនមានការសាមគ្គី ម៉្លោះហើយទើបភារកិច្ចនិងការចលនារបស់ភូមិបានអនុវត្តដោយរលូន សម្រេចប្រសិទ្ធភាព។ ដងផ្លូវដាំផ្កានៅភូមិ១ មានប្រវែង២.០០០ម៉ែត្រ ពេលភូមិចលនាដាំផ្កា ដាំឈើម្លប់ ប្រជាជនតែងចូលរួមធ្វើ មិនត្រឹមតែដាំផ្កាបានល្អប៉ុណ្ណោះទេ សាខាបក្សនៅទាំងចលនាសង្គមូបនីយកម្មដាក់កាម៉េរាសុវត្ថិភាពបានចំនួន៤ កសាងទម្រង់អុជបំភ្លឺដងផ្លូវ ដោយមានប្រវែងជាង៥.២០០ម៉ែត្រ ប្រជាជនបានដាំបង្គោលនិងដាក់អំពូលភ្លើងអគ្គិសនី សរុបតម្លៃជិត១០០លានដុង។
រយៈពេលកន្លង គណៈកម្មាធិការបក្សឃុំចូវខាញ់ តែងយកចិត្តទុកដាក់អនុវត្តល្អការងារប្រជាចលនា។ តាមលោក ប៊ូយថាញ់ជ្រៀង-អនុលេខាប្រចាំការបក្សឃុំ ផ្នែកប្រជាចលនាឃុំបានសកម្មផ្សព្វផ្សាយបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋដល់ប្រជាជន។ ផ្នែកប្រជាចលនាឃុំនៅទាំងជំរុញផ្សព្វផ្សាយបណ្តាភារកិច្ចនយោបាយ ការចលនាប្រឡងប្រណាំងអាស្រ័យគណៈ ផ្នែកនានាបំផុសចលនាដល់កម្មាភិបាល បក្ខជននិងប្រជាជន ក្នុងនោះ ចលនាប្រជាជនឱ្យសកម្មចូលរួមកសាងជនបទថ្មីដូច ចូលរួមកសាងទម្រង់ដងផ្លូវជនបទថ្មីគំរូ ដងផ្លូវអុជបំភ្លឺ កាម៉ារាសុវត្ថិភាព កសាងដងផ្លូវសុវត្ថិភាព-បៃតង-ស្អាតនិងការពារបរិស្ថាន។ល។ តែងបានប្រជាជនស្របមតិចូលរួម។ សរុបថវិកាដែលឃុំកៀរគរកសាងជនបទថ្មីចំនួន៩ពាន់លានដុង ក្នុងនោះ ប្រជាជនគប់វាល់ជាង១ពាន់លានដុង ឃុំអនុវត្តសម្រេច១៩/១៩លក្ខឋាននិងបានទទួលស្គាល់ឃុំជនបទថ្មីក្នុងចុងឆ្នាំ២០២៣។ លោកប៊ូយថាញ់ជ្រៀង-អនុលេខាប្រចាំការបក្សឃុំចូវខាញ់បានឱ្យដឹងបន្ថែម៖ និយាយរួមការងារប្រជាចលនាលើភូមិដ្ឋានឃុំបានផ្សព្វផ្សាយអនុវត្តល្អ នាំមកនូវលទ្ធផលជាក់ស្តែង បង្កការស្របមតិសាមគ្គី ឧបត្ថម្ភរបស់ប្រជាជន។
ជាមួយទង្វើមានប្រសិទ្ធភាព អាចអះអាងថា ការងារប្រជាចលនានៅឃុំចូវខាញ់បានដាស់ស្មារតីស្នេហាជាតិរបស់ប្រជាជន រួមចំណែកពង្រីកសក្តានុភាពរបស់ភូមិភាគដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ តាមនោះ ជាកម្លាំងដើម្បីបក្ខភាគនិងប្រជាជនចូវខាញ់ខិតខំសម្រេចឃុំជនបទថ្មីលើកកម្ពស់ក្នុងពេលខាងមុខ៕
ចន្ថា - សុផល
Thông tin bạn đọc
Đóng Lưu thông tin