កៀរគរ​បន្ថែម​៩៣ពាន់លានដុងទៀត ដើម្បីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម​ជូន​គ្រួសារក្រ គ្រួសារ​ក្បែរក្រ

17:01, 17/03/2025

ព្រឹក​ថ្ងៃ​ទី១៧ ​មីនា នៅ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ សម​មិត្ត​ងោ​ហ៊ុង​-​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ សម​មិត្ត​ង្វៀង​វ៉ាំងឃើយ​-​សមាជិក​បក្ស​ខេត្ត ​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បាន​​ប្រ​ជុំ​ជា​មួយ​មន្ទីរ ​ផ្នែក​ពាក់​ព័ន្ធ​ ដើម្បី​ស្តាប់​របាយ​ការណ៍ ​ស្តីពី​ថវិកា​អនុវត្ត​កម្មវិធី​បំបាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត។

តំណាងចូលរួមសម័យប្រជុំ ដើម្បីស្តាប់របាយការណ៍ ស្តីពីថវិកាអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត។
តំណាងចូលរួមសម័យប្រជុំ ដើម្បីស្តាប់របាយការណ៍ ស្តីពីថវិកាអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត។

អនុ​វត្ត​កម្ម​វិធី​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង ​គ្រួសារ​ចំ​នួន​៨.៦៧៣ នឹង​បាន​ឧបត្ថម្ភ​ដើម្បី​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម ​ក្នុង​នោះ ​គ្រួសារ​មាន​សគុណ​បាន​ជំនួយ​ឧបត្ថម្ភ​៩០៦​គ្រួសារ សរុប​ថវិកា​ជាង​៤០,១​ពាន់​លាន​ដុង ​គ្រួសារ​មាន​សគុណ​ចំនួន​៤០១​ បាន​ឧបត្ថម្ភ​ពី​កម្មវិធី​តាម​សេច​​ក្តី​សម្រេច​លេខ​២២/២០១៣/QĐ-TTg ចុះ​ថ្ងៃ​ទី២៦ មេសា​ ឆ្នាំ២០១៣ ​របស់​នាយ​ករដ្ឋមន្ត្រី ​ស្តីពី​ការ​ជំនួយ​ឧបត្ថម្ភ​ដល់​អ្នក​មាន​សគុណ​ជា​មួយ​បដិវត្តន៍​អំពីផ្ទះ​នៅ ​បច្ចុប្បន្ន​ កំពុង​ជួប​ការ​លំ​បាក​ពីផ្ទះ​នៅ ​គ្រោង​ថវិកា​ជាង​១៣,៣ពាន់​លាន​ដុង។​ សុរប​ចំនួន​គ្រួសារ​ក្រ​ ក្បែរ​ក្រ​ដែល​ត្រូវ​ការ​​ជំនួយ​ឧបត្ថម្ភ​៦.៨៨៧​គ្រួសារ​ សរុប​ថវិកា​ជាង​៣៧៣,៤និង​៤៧៩​គ្រួសារ​ចំ​ណុះ​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ថវិកា​គ្រោង​ទុក​ជាង​២៨,៧​ពាន់​លាន​ដុង។​

បច្ចុប្បន្ន ​គណៈ​ចង្អុល​ការ​​ផ្សព្វ​ផ្សាយ​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង ​បាន​បែង​ចែក​ថវិកា​គ្រប់​គ្រាន់​អនុវត្ត​ឧបត្ថម្ភ​ដល់​មុខសញ្ញា​អ្នក​មាន​សគុណ​និង​មុខសញ្ញាចំណុះ​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​ នៅ​តំបន់​ជន​ជាតិភាគ​តិច​។ ​ចំពោះ​ថវិកា​សម្រាប់​ឧបត្ថម្ភ​ផ្ទះ​នៅ​ដល់​គ្រួសារ​ក្រ​ ក្បែរក្រ​ គណៈ​ចង្អុល​ការ​ខេត្ត​បាន​បែង​ចែក​ថិកាចំនួន​២៨០​ពាន់​លាន​ដុង​និង​ត្រូវ​ប្រ​មូល​ផ្តុំ​ថវិកា​បន្ថែម​ចំនួន​​៩​៣ពាន់​លាន​ដុង ​ដើម្បី​អនុវត្ត​ខ្លឹម​សារ​នេះ​។

ឆ្លង​តាម​ការ​ដោះ​ដូរ​មតិ ​ថ្លែង​ប្រសាសន៍​នៅ​សម័យ​ប្រ​ជុំ​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ ង្វៀង​វ៉ាំង​ឃើយ ​បាន​ផ្តល់​មតិ​លើការ​បែង​ចែក​ប្រភព​ទុន​នេះ​និង​ប្រ​គល់​ភារកិច្ច​ដល់​អង្គភាព​ពាក់​ព័ន្ធ​អនុវត្ត​ដោយ​ស្មារតី​បន្ទាន់​ មិន​ធ្វើ​ឱ្យ​ឥទ្ធិពល​ដល់​ល្បឿន​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​ សំ​ខាន់​បំផុត​ត្រូវ​ធានា​ឱ្យ​បាន​នូវ​គោល​ដៅ​នៃ​ការ​សម្រេចក្នុងការ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​​ដល់ថ្ងៃ​ទី៣០​ មេសា​ ដល់​មុខ​សញ្ញា​​​ដែល​មាន​សគុណត្រូវតាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ៕

មិញខ្វា​-​លីហាន់​