ពង្រីកតួនាទីអ្នកមានប្រិយភាពតំបន់ជនជាតិភាគតិច

04:54, 13/03/2025

ប៉ុន្មានឆ្នាំកន្លងអ្នកមានប្រិយភាពនៅស្រុកចូវថាញ់ (សុកត្រាំង) តែងសំដែងច្បាស់តួនាទីភារៈរបស់ខ្លួនចំពោះ សហគមន៍និងសង្គម សកម្មចូលរួមកសាងពង្រឹងប្រព័ន្ធនយោបាយ ឈានមុខក្នុងបណ្តាចលនាបំបាត់អត់បន្ថយក្រ កសាងជនបទថ្មី ធានាសន្តិសុខសណ្តាប់ធ្នាប់នៅបណ្តាតំបន់អាស័យជន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌-សង្គមតំបន់ជនជាតិភាគតិច។

ស្រុក​ចូវ​ថាញ់​មាន​អ្នក​មាន​ប្រិយ​ភាព​ចំ​នួន​៦១​រូប ​ជា​អាចារ្យ​ លេខា​សា​ខា​បក្ស​ភូមិ ​ប្រ​ធានគណៈ​ប្រ​ជា​ជន​ភូមិ​ កម្មាភិបាល​ចូល​និ​វត្តន៍ ​អ្នក​​ផលិត​ធ្វើ​អាជីវកម្ម​ពូ​កែ។ ​ប៉ុន្មាន​ឆ្នាំ​កន្លង​​ស្រុក​តែង​យក​ចិត្ត​ទុក​ដាក់​បង្កលក្ខណៈ​ដើម្បី​អ្នក​មាន​ប្រិយ​ភាព​ពង្រីក​តួ​នាទី​ក្នុង​សហ​គមន៍។ ការ​ផ្សព្វ​ផ្យាយ​អនុវត្ត​គោល​នយោបាយ​ចំពោះ​អ្នក​មាន​ប្រិយ​ភាព​តំបន់​ជន​ជាតិ​ភាគ​តិច​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គ្រប់​គ្រាន់​ទាន់​ពេល​​និង​​ចាត់​តាំង​សួរ​សុខ​ទុក្ខ​​ជូន​អំ​ណោយ ​ផ្គត់​ផ្គង់​ព័ត៌មានពី​គោល​ការ​ណ៍របស់​បក្ស ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​បណ្តា​គោល​នយោ​បាយ​របស់​ជន​ជាតិ។ តាំង​ពី​នោះ​អ្នក​មាន​ប្រិយ​ភាព​តំបន់​ជន​ជាតិ​ភាគ​តិច​បាន​ពង្រីក​ល្អ​តួ​នាទី​ជា​កង​កម្លាំង​ស្នូល​​សកម្ម​គប់​វាល់​មតិ​កសាង​បក្ស ​កសាង​រដ្ឋ​អំណាច។ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុភូមិ​វៀត​ណាម​ស្រុក​ចូវ​ថាញ់​​លោក​ឡឹម​អ៊ុក​ឱ្យ​ដឹង៖ ​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​របស់​ស្រុក​តែង​ពង្រីក​តួ​នាទី​ក្នុង​ជីវភាព​ចំ​ពោះ​មាមីង​បណ្តា​ជន​ជាតិ​​បាន​ប្រ​ជា​ជន​​និង​រដ្ឋ​អំ​ណាច​ភូមិភាគ​កត់​សំ​គាល់​និង​វាយ​តម្លៃ​ខ្ពស់។ សំ​ខាន់​គឺ​ការ​ចូល​រួម​មាន​ប្រ​សិទ្ធភាព​ក្នុង​កសាង​ប្រ​ព័ន្ធ​នយោបាយ​មូល​ដ្ឋាន ​រក្សា​សន្តិសុខ ​សណ្តាប់​ធ្នាប់​កសាង​និង​ពង្រឹង​ខឿន​ការ​ពារ​ជាតិ ​​ធានា​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម​​ បំ​បាត់​អត់​បន្ថយ​ក្រ​ កសាង​ជន​បទ​ថ្មី​រួម​ចំណែក​សំ​ខាន់​ជួយ​បណ្តា​អង្គភាព​ជំនួយ​ការ​របស់​បក្ស​ រដ្ឋ​ ចាត់​តាំង​អនុវត្ត​ជ័​យ​ជំនះ​ភារកិច្ច​បាន​ប្រគល់​។​

ពូឡឹមអនអ្នកមានប្រិយភាពនៅភូមិតាកាន់B ឃុំធ្វឹងហ្វាគំរូក្នុងចលនាមាមីងព្រួតដៃជាមួយភូមិភាគកសាងបណ្តាសំណង់សហគមន៍។
ពូឡឹមអនអ្នកមានប្រិយភាពនៅភូមិតាកាន់B ឃុំធ្វឹងហ្វាគំរូក្នុងចលនាមាមីងព្រួតដៃជាមួយភូមិភាគកសាងបណ្តាសំណង់សហគមន៍។

មក​ភូមិ​តា​កាន់​B ​ឃុំ​ធ្វឹង​ហ្វា​ផ្លូវ​ជន​បទ​បាន​បើក​ទូលាយ​ចាក់​បេតុង​រឹង​មាំ​​ងាយ​ស្រួល​ឱ្យ​មា​មីង​​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​មុខ​ទំនិញ​​ងាយ​ស្រួល។ ​បាន​ដូចេ្នះ​គឺ​ការ​គប់​វាល់​​រួម​កម្លាំង​របស់អ្នក​មាន​ប្រិយ​ភាព។ ​ពូ​ឡឹម​អន​នៅភូមិតាកាន់B ឃុំធ្វឹងហ្វា​សកម្ម​ឃោស​នា​ចលនា​​ប្រ​ជា​ជន​គប់​វាល់​​ជាមួយ​រដ្ឋ​អំណាច​ភូមិភាគ​កសាង​បណ្តា​សំ​ណង់​សហគមន៍​ដូច ស្ពាន ​ផ្លូវ​ សាលា​រៀន​។ល។ ​ពូ​ឡឹម​អន​ចែក​រំ​លែក៖ ​ជាមួយតួ​នាទី​ជា​អ្នក​មាន​ប្រិយ​ភាព​យើង​ត្រូវ​ឈាន​មុខ​ធ្វើ​មុន​និង​គ្រួសារ​ខ្ញុំ​គំរូ​ក្នុង​ការ​គប់​វាល់​ប្រាក់ ​រំ​ដោះ​ផ្ទៃ​រាប​និង​ចូល​រួម​ថ្ងៃ​ពលកម្ម​​។​ ពេល​មា​មីង​ក្នុង​ភូមិ​ឃើញ​ប្រ​សិទ្ធភាព​ពី​ការ​ធ្វើ​របស់​យើង​ក៏​ស្រប​ចិត្ត​គប់​វាល់​ដើម្បី​កសាង​បណ្តា​ដង​ផ្លូវ​ជន​បទ​ក្នុង​ភូមិ។ ​ក្នុង​ចំ​ណោម​អ្នក​មាន​ប្រិយ​ភាព​ពូ​លី​ឡាយ​នៅ​ភូមិតា​ឃ្វិច ​​ទី​រួម​ស្រុក​ចូវ​ថាញ់ ​ស្រុក​ចូវ​ថាញ់​ជា​អ្នក​មាន​ប្រិយភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទោះ​ជា​ភ្លៀង​ខ្យល់​ពូ​មិន​រអែង​លំ​បាក​រួម​ជា​មួយ​គណៈ​ប្រ​ជា​ជន​ភូមិ​ចុះ​ផ្ទាល់​ផ្ទះ​ប្រ​ជា​ជន​​ចលនា​មា​មីង​ប្រ​តិ​បត្តិ​ល្អ​គោល​ការណ៍​របស់​បក្ស ​​គោល​នយោបាយ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ​​ណែ​នាំ​មា​មីង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​វប្បធម៌-​សង្គម​អនុវត្ត​បចេ្ចក​ទេស​ជឿន​លឿន​ក្នុង​​ដាំ​ដុះ​ចិញ្ចឹម​សត្វ។ ពូ​លី​ឡាយ​ឱ្យ​ដឹង៖ ​ផ្លាស់​ថ្មី​ធំ​បំ​ផុត​ក្នុង​ជីវភាព​ប្រ​ជា​ជន​ភូមិ​តា​ឃ្វិច​គឺ​ចោល​ទម្លាប់​ផលិត​ចាស់​ផ្លាស់​ជំ​នួស​វិធី​ផលិត​ថ្មី​មាមីង​ចេះ​ដាំ​ដំណាំ​ផលិត​ស្រូវ​ផ្តល់​ទិន្នផល​ខ្ពស់​​កូន​ក្មួយ​បាន​ទៅ​រៀន​គ្រប់​ៗ​គ្នា​​ អត្រា​គ្រួសារ​ក្រ​បន្ថយ​បណ្តើរៗ។ ផ្ទះ​ថ្មី​រឹង​មាំ​មួយថ្ងៃ​កាន់​តែ​ច្រើន​ផ្លាស់​ជំ​នួស​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម។ ​ប្រ​ជា​ជន​ប្រើ​ទឹក​ស្អាត​ស្រប​អនាម័យ ​ផ្លូវ​ថ្នល់​ខៀវ​ស្រស់​ស្អាត។ ​នៅ​បណ្តា​ភូមិ​ភាគ​ផ្សេង​អ្នក​មាន​ប្រិយ​ភាព​ឆ្នើម​ក៏​កំ​ពុង​ខំ​ប្រឹង​រួម​កម្លាំង​ជួយមាមីង​តំ​បន់​ជន​ជាតិ​ភាគ​តិចឈាន​ឡើង​អភិវឌ្ឍ។ លោក​ទ្រឿង​ហាង​ង៉ីប​-ប្រ​ធាន​អនុមន្ទីរ​ជន​ជាតិនិងសាសនា​ស្រុក​ចូវ​ថាញ់​ឱ្យ​ដឹង៖ ​មាមីង​តំបន់​ជន​ជាតិភាគតិច​មួយ​ថ្ងៃ​កាន់​តែ​សាមគ្គី​និង​ឧបត្ថម្ភ​គ្នា​ដើម្បី​អភិវឌ្ឍ។ ​​បណ្តា​អ្នក​មាន​ប្រិយ​ភាព​បាន​គប់​វាល់​យ៉ាង​ធំ​ក្នុង​ស្ថេរភាព​ស្ថាន​ភាព​សន្តិ​សុខ​នយោបាយ ​​ទន្ទឹម​នោះ​រួម​ចំណែក​ជួយ​អភិវឌ្ឍសេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ពូលីឡាយ (ទី១ពីឆ្វេងមក) អ្នកមានប្រិយភាពនៅភូមិតាឃ្វិច ទីរួមស្រុកចូវថាញ់ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងពីស្នាដៃសកម្មចលនាមាមីងអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងចាកផុតក្រ។
ពូលីឡាយ (ទី១ពីស្តាំ​មក) អ្នកមានប្រិយភាពនៅភូមិតាឃ្វិច ទីរួមស្រុកចូវថាញ់ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងពីស្នាដៃសកម្មចលនាមាមីងអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងចាកផុតក្រ។

អាច​អះអាង​បាន​ថា​ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស ​រដ្ឋ​និង​ជា​មួយ​ការ​ធ្វើ​ជាក់​ស្តែងពី​​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ស្រុក​ចូវ​ថាញ់​បាន​និង​កំ​ពុង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច-​សង្គម​និង​កសាង​ជន​បទ​ថ្មី​លើ​ភូមិ​ដ្ឋាន​។ ​គិត​ដល់​ចុង​ឆ្នាំ​២០២៤មាន​១០០%​ឃុំ​បាន​ទទួល​ស្គាល់​ឃុំ​ជនបទ​ថ្មី​​ ឃុំ​មួយ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​និង​ទី​រួម​ស្រុក​បាន​ទទួល​ស្គាល់​សម្រេច​ទី​ក្រុង​ផ្សារ​អរិយធម៌​និង​ស្រុក​ចូវ​ថាញ់​បាន​ទទួល​ស្គាល់​ស្រុក​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី៕              

ចន្ថា