![]() |
ពូតាហ្វិញ នៅភូមិតាឃ្វិច A ទីរួមស្រុកចូវថាញ់ ស្រុកចូវថាញ់ (សុកត្រាំង) ទី១ពីឆ្វេង អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ។ |
គំរូដូចពូតាហ្វិញ នៅភូមិតាឃ្វិច A ទីរួមស្រុកចូវថាញ់ ស្រុកចូវថាញ់ (សុកត្រាំង) ដោយតួនាទីជាអ្នកមានប្រិយភាពនិងជាសមាជិកនៃការសម្រុះសម្រួលនៅភូមិតាឃ្វិច A ទីរួមស្រុកចូវថាញ់ (ស្រុកចូវថាញ់) ពូនិងសាខាបក្សភូមិតែងក្តាប់ក្តីបំណងប្រាថ្នារបស់ប្រជាជន ចលនាប្រជាជនបរិច្ចាគដីកសាងបណ្តាសំណង់ជនបទក្នុងភូមិ។
ជាសមាជិកគណៈកម្មការវត្តវិជ្ជារាមតាគុជចាស់ ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ ពូនិងព្រះចៅអធិការ គណៈកម្មការវត្តកៀរគរមាមីងពុទ្ធបរិស័ទគប់វាល់រាប់ពាន់លានដុង ដើម្បីកសាងសំណង់ក្នុងវត្តដូចជា ឧបដ្ឋានសាលា កុដិ ក្រាលឥដ្ឋក្នុងទីធ្លាវត្ត ពិសេស ព្រះវិហារដែលបានកសាងនិងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២២ សរុបថវិកាកសាងជិត៩ពាន់លានដុង។ ពូតាហ្វិញឱ្យដឹង ខ្ញុំបានចូលរួមថ្នាក់ហ្វឹកហាត់ជាច្រើនដង ដូច្នេះ យល់ច្បាស់អំពីគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ គោលនយោបាយជនជាតិ។ល។ តាំងពីនោះ ក្នុងថ្ងៃបុណ្យទាន បុណ្យតេតឬថ្ងៃពេញបូណ៌មី ក្នុងខែ ពេលមាមីងអញ្ជើញមកវត្ត ខ្ញុំតែងឃោសនា ចលនាមាមីងពុទ្ធបរិស័ទគោរពច្បាប់តាមការកំណត់នៃច្បាប់ គិតអានការរៀនសូត្រដល់កូនចៅ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច កសាងគ្រួសារសុភមង្គល សុខដុមនិងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពចលនារបស់ភូមិភាគ។
ដោយសារមានការយល់ដឹង ធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ចូលរួមយ៉ាងសកម្មការងារវត្ត ភូមិភាគនិងការផ្សារភ្ជាប់ជាមួយប្រជាជន ម្ល៉ោះហើយ ទើបពូមានឱកាសជិតស្និទ្ធ ស្តាប់យោបល់ពីបំណងប្រាថ្នារបស់ប្រជាជន មាមីងជឿជាក់និងគាំទ្រពូ។ តាំងពីនោះ ពូហ្វិញងាយស្រួលក្នុងការឃោសនា ចលនាមាមីងខ្មែររួមកម្លាំងជាមួយរដ្ឋអំណាច កសាងភូមិស្រុកសម្បូរសប្បាយដូចបរិច្ចាគដី កសាងផ្លូវជនបទ ដាក់អំពូលភ្លើង ដាំផ្កា រក្សាអនាម័យបរិស្ថាន។ល។ ពិសេស ពូក៏បានកៀរគរមាមីងខ្មែរចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ទប់ស្កាត់ ថ្កោលទោសបទល្មើសគ្រប់ប្រភេទ មិនស្តាប់តាមការញុះញង់របស់បច្ចាមិត្តពីខាងក្រៅ ដើម្បីបំបែកបំបាក់ទូទាំងជនជាតិ។ ទន្ទឹមនឹងនោះ ពូហ្វិញនៅទាំងសហការជាមួយរដ្ឋអំណាចភូមិភាគចូលរួមអប់រំ សម្រុះសម្រួលជម្លោះបានសម្រេចជាច្រើនក្នុងប្រជាជន រួមចំណែកកសាងទំនាក់ទំនងភូមិផងរបងជាមួយ ភូមិស្រុកសុខសាន្ត ចលនាប្រជាជនអភិរក្សនិងពង្រីកអត្តសញ្ញាណតម្លៃវប្បធម៌ប្រពៃណីល្អស្អាតរបស់ជនជាតិ បំបាត់ចោលទំនៀមទម្លាប់អន់ថយ អនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់អាសយជន។ សមមិត្តឡេស្វឹងទ្រីវ-អនុប្រធានអនុមន្ទីរជនជាតិនិងសាសនាស្រុកចូវថាញ់ឱ្យដឹង៖ ពូតាហ្វិញជាអ្នកមានប្រិយភាពឆ្នើម បំពេញល្អតួនាទីជាស្ពានរវាងរដ្ឋអំណាចជាមួយប្រជាជន។ ក្រៅពីនេះ ជាមួយតួនាទីជាសមាជិកគណៈកម្មការវត្ត ពូរៀបចំសកម្មភាពប្រកបដោយសណ្តាប់ធ្នាប់ សហការជាប្រចាំជាមួយរដ្ឋអំណាច ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់មាមីងដែលមកអនុវត្តជំនឿសាសនានៅក្នុងវត្តក្នុងឱកាសថ្ងៃបុណ្យប្រពៃណីរបស់ជនជាតិ។ ការងាររបស់ពូតាហ្វិញ គឺជាការអភិវឌ្ឍភូមិស្រុកជីវភាពសុខសាន្តនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់មាមីងខ្មែរ៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin