![]() |
អតីតយុទ្ធជនហ្វិញទ្រុងយុង (កំពុងកាត់លម្អផ្កា) នៅមុខផ្ទះ។ |
កើតនិងធំដឹងក្តីក្នុងគ្រួសារប្រពៃណីបដិវត្តន៍ អាយុ១២ឆ្នាំ ពូហ្វិញទ្រុងយុងបានចូលរួមសមាជិកកងសាលានិស្សិតយោធាស្រុកឡុងភូ បន្ទាប់មកចូលរួមប្រយុទ្ធជាមួយកងឈ្លបឡុងភូនៅឃុំដាយអឹង១ (ស្រុកឡុងភូ)។ ពីឆ្នាំ១៩៦១ដល់១៩៧៦ ពូបានតែងតាំងបញ្ជូនមកធ្វើលេខាបក្សឃុំ លេខាបក្សទីរួមស្រុកឡុងភូ។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ឆ្នាំ១៩៧៨ ពូយុងបានបញ្ជូនទៅសិក្សានៅសាលាបំពេញវិជ្ជាវប្បធម៌ខេត្តហូវយ៉ាង ឆ្នាំ១៩៨១ បានតែងតាំងជានាយករងកសិដ្ឋាន៣០ មេសា ដល់ឆ្នាំ១៩៩០ ចូលនិវត្តន៍។ ឆ្នាំ១៩៩១ ពូចូលរួមសមាគមអតីតយុទ្ធជនឃុំឡុងភូរហូតមកដល់បច្ចុប្បន្ន…ចំពោះពូយុង ទោះជាក្នុងនាទីណា ពូក៏សម្រេចឆ្នើមភារកិច្ច បានមិត្តរួមកង មិត្តរួមអាជីពគោរពស្រឡាញ់ ប្រជាជនជឿទុកចិត្ត កោតសរសើរ។ ក្នុងគ្រួសារ ពូជាឪពុកគំរូ ឧស្សាហ៍ព្យាយាម ស៊ូលំបាក ស្រឡាញ់ប្រពន្ធកូនមានការទទួលខុសត្រូវជាមួយគ្រួសារតែងជម្នះរាល់ការលំបាកក្នុងជីវភាពចិញ្ចឹមកូនចៅលុះក្នុងដំបូន្មាន។ បច្ចុប្បន្ន កូនៗរបស់ពូសុទ្ធតែធំពេញវ័យ ហើយបានធ្វើជាកម្មាភិបាល គ្រូបង្រៀន បុគ្គលិកក្រុមហ៊ុន រោងចក្រ។ ពូយុងរីករាយឱ្យដឹង៖ ខ្ញុំតែងណែនាំកូនៗត្រូវខិតខំប្រឹងប្រែងដើម្បីក្លាយជាកម្មាភិបាល បក្ខជន បុគ្គលិកគំរូ ក្នុងនាមជាបក្ខជនត្រូវចងចាំជានិច្ចនូវអ្វីដែលបក្ខជនគួរនិងមិនគួរធ្វើ ត្រូវឈានមុខក្នុងរាល់សកម្មភាពរបស់ស្ថាប័ន អង្គភាព រក្សាគុណសម្បត្តិរបស់បក្ខជនដើម្បីកុំឱ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះបុគ្គលនិងអង្គការរបស់បក្ស ត្រូវតែរៀនសូត្រនិងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញដើម្បីសក្តិសមជាកម្មាភិបាលគំរូ។
ជាមួយអ្នករាល់គ្នា ការចូលនិវត្តន៍មានន័យថាត្រឡប់មកជាមួយស្រែចម្ការ រីករាយនឹងភាពស្ងប់ស្ងាត់… ប៉ុន្តែអតីតយុទ្ធជនវ័យ៨៧ឆ្នាំ អាយុបក្ស៦៤ឆ្នាំ មានរបៀបគិតផ្សេង។ ពូតែងជឿជាក់ថា ដរាបណានៅមានសុខភាពល្អគឺនៅពលកម្ម នៅតែរួមចំណែកជួយដល់បក្ស សហគមន៍និងសង្គម ធ្វើយ៉ាងណាដើម្បីឱ្យសក្តិសមជាមួយនឹងការប្រៀនប្រដៅរបស់ប្រធានហូជីមិញជាទីគោរព “កម្មាភិបាល បក្ខជន សម្ព័ន្ធយុវជនត្រូវជាអ្នកឈានមុខ គំរូ ត្រូវយកចិត្តទុកដាក់អស់ពីចិត្តគិតអានឱ្យជីវភាពរបស់ប្រជាជន…”។ ដោយទំនាក់ទំនងនិងប្រិយភាពរបស់ខ្លួន ពូបានទៅច្រើនកន្លែងដើម្បីកៀរគរសប្បុរសជន មិត្តភក្តិ មិត្តរួមកង ប្រាក់ខែចូលនិវត្តន៍និងការគប់វាល់របស់គ្រួសារ កូនចៅបានសង់ស្ពានមួយនៅភូមិគិញង៉ាងតម្លៃជាង១៥០លានដុង ចលនាខ្សាច់ ស៊ីម៉ងត៍កសាងជួសជុលផ្លូវជនបទ រៀងរាល់ឆ្នាំ ពូតែងគប់វាល់អង្ករជួយគ្រួសារក្រ ជូនអាហារូបករណ៍ សៀវភៅ កង់ជួយសិស្សដែលជួបការលំបាកនាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ពេលទំនេរ ពូចលនាប្រជាជនក្នុងភូមិ សមាគមអតីតយុទ្ធជនសម្អាតអនាម័យផ្លូវច្រក កាប់ឆ្ការស្មៅ ដាំដើមឈើ ធ្វើរបង សង់បង្គោលទង់ កសាងផ្លូវមានភ្លើងអុជបំភ្លឺ។
លោកគីមជីធៀង-ប្រធានសមាគមអតីតយុទ្ធជនឃុំឡុងភូឱ្យដឹង៖
ពូហ្វិញទ្រុងយុងថ្វីដ្បិតតែគាត់មានវ័យចាស់ក៏ដោយ ប៉ុន្តែគាត់នៅតែស្ម័គ្រចិត្តចូលរួមក្នុងការងារសប្បុរសធម៌ មនុស្សធម៌នៅភូមិភាគ រួមចំណែកជួយប្រជាជនជាច្រើននៅលើភូមិដ្ឋានមានស្ថានភាពលំបាកចាកផុតក្រឈានឡើងក្នុងជីវភាព។
ដោយទទួលស្គាល់នូវស្នាដៃដ៏វិសេសវិសាលធំធេងរបស់ពូក្នុងការតស៊ូការពារមាតុភូមិពូបាន បក្ស រដ្ឋជូនឥស្សរិយយសតស៊ូប្រឆាំងអាមេរិកលេខ១ ប័ណ្ណសរសើររបស់កងទ័ពប្រជាជនវៀតណាមនិងប័ណ្ណ លិខិតសរសើររបស់ខេត្ត ស្រុកនិងឃុំ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin