ជីវភាពជនរួមជាតិខ្មែរផ្លាស់ថ្មីអាស្រ័យគម្រោង១

06:03, 07/02/2025

រយៈពេលកន្លង អាស្រ័យទទួលផលពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល១ ពីឆ្នាំ២០២១-២០២៥ ទើបជីវភាព ស្មារតីរបស់ជនរួមជាតិខ្មែរលើភូមិដ្ឋានឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) ជាជំហានបានលើកកម្ពស់ ទិដ្ឋភាពជនបទមួយថ្ងៃកាន់តែអភិវឌ្ឍន៍។

បងឡឹមសុង នៅភូមិភឿកគ្វើយ ឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង)
រីករាយពេលបានរដ្ឋជំនួយសង់ផ្ទះថ្មី។
បងឡឹមសុង នៅភូមិភឿកគ្វើយ ឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) រីករាយពេលបានរដ្ឋជំនួយសង់ផ្ទះថ្មី។

តាម​សមមិត្ត​ផាង​ថាញ់​ទូ-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូ​តឹង​ តាំង​ពី​បែង​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ឃុំ​ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ បំ​ផុត​គឺ​គម្រោង​១ ពី​ការ​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​នៅ​ ផ្ទះ​នៅ​ ដី​ផលិត​ ទឹក​ស្អាត​ប្រើ​ប្រាស់​ដើម្បី​ជួយ​ជន​ជាតិ​ភាគ​តិច​មាន​លក្ខ​ណៈ​ពង្រីក​សេដ្ឋ​កិច្ច​ ឈាន​ឡើង​លំ​នឹង​ជីវភាព។ នា​ពេល​កន្លង​ឃុំ​ភូ​តឹង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​១ កសាង​ផ្ទះ​នៅ​ឱ្យ​គ្រួ​សារ​ក្រ​និង​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។ បាន​ទទួល​ផល​ពី​កម្ម​វិធី​ បង​ឡឹម​សុង នៅ​ភូមិ​ភឿក​គ្វើយ ឃុំ​ភូ​តឹង​រីក​រាយ​ឱ្យ​ដឹង៖ បាន​រដ្ឋ​ជំ​នួយ​កសាង​ផ្ទះ​នៅ​ ខ្ញុំ​មាន​ក្តី​សប្បាយ​រីក​រាយ​និង​អរ​គុណ​បក្ស​និង​រដ្ឋ​ណាស់​ពី​ព្រោះ​គ្រួ​សារ​ខ្ញុំ​មិន​រស់​នៅ​ក្នុង​សភាព​ផ្ទះ​ទ្រុឌ​ទ្រោម​ដូច​មុន​ទៀត​ឡើយ។ បាន​ដឹង​ បង​សុង​ជា​គ្រួ​សារ​ក្រ គ្មាន​ដី​ផលិត​ រាល់​ថ្ងៃ​បង​ធ្វើ​កម្ម​ករ​សំ​ណង់​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ​ ប្រាក់​រក​បាន​​គ្រាន់​តែ​គ្រប់​ចាយ​វាយ​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ​ ម្ល៉ោះ​ហើយ​បើ​ចង់​សង់​ផ្ទះ​ថ្មី​ចំ​ពោះ​គ្រួ​សារ​បង​គឺ​លំ​បាក​ណាស់​ សព្វ​ថ្ងៃ​ បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​សង់​ផ្ទះ​ជូន​ ជួយ​ឱ្យ​បង​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ឈាន​ឡើង​ក្នុង​ជីវភាព។ ចំ​ណែក​គ្រួ​សារ​បង​ថាច់​សេន នៅ​ភូមិ​ជា​មួយ​គ្នា​ ជីវភាព​ជួប​ការ​លំ​បាក​ ចំ​ណូល​របស់​គ្រួ​សារ​គឺ​ធ្វើ​ការ​ឈ្នួល។ ឆ្នាំ​២០២៣ បាន​ភូមិ​ភាគ​ពិនិត្យ​ជំ​នួយ​១០​លាន​ដុង​ពី​ប្រ​ភព​ទុន​បង្វែរ​របរ ចំ​នួន​ទឹក​ប្រាក់​នេះ​បង​ទិញ​ម៉ូ​តូ​ចាស់​មួយ​គ្រឿង​សម្រាប់​បើក​​បរ។ រីក​រាយ​ចំ​ពោះ​ការ​ជំ​នួយ​នេះ​ បង​សេន​បាន​ឱ្យ​ដឹង​៖ ខ្ញុំ​អរ​គុណ​បក្ស​ រដ្ឋ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​គ្រួ​សារ​ខ្ញុំ​នឹង​ខិត​ខំ​ពល​កម្ម​ផលិត​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ក្រ។

សមមិត្ត​ផាង​ថា​ញ់​ទូ-​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូ​តឹង​បាន​ឱ្យ​ដឹង​៖

តាំង​ពី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​បាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ឈាន​ឡើង​លំ​នឹង​ជីវភាព​ ទិដ្ឋ​ភាព​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍។ សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​ ក្រៅ​ពីការ​ជំ​នួយ​របស់​បក្ស​ រដ្ឋ​នៅ​ទាំង​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ឧបត្ថម្ភ​របស់​គណៈ​ផ្នែក​ស្រុក​និង​ការ​ស្រប​មតិ​របស់​ប្រ​ជា​ជន​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត។

កម្ម​វិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​ជំ​ហាន​បាន​លើក​កម្ពស់​ជីវភាព​ សម្ភារៈ​ ស្មា​រតី​របស់​មា​មីង​ ទិដ្ឋ​ភាព​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន។ ពេល​ខាង​មុខ​ ដើម្បី​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​បណ្តា​កម្ម​វិធី​ គម្រោង​នា​នា​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នឹង​សហការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​ជាង​ទៀត​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​ឆាប់​បាន​ឈាន​ឡើង​លំ​នឹង​ជីវភាព៕

ថាញ់​វ៉ាង​-សុផល