![]() |
សមមិត្តលេវូឌឹក-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកថ្លែងការណ៍ក្នុងកិច្ចប្រជុំ។ |
ឆ្លងតាមការពិនិត្យផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម ស្រុកគេសាត់មានចំនួន១៥៧គ្រួសារជួបលំបាកពីផ្ទះនៅ ក្នុងនោះ គ្រួសារតម្រូវការសង់ផ្ទះថ្មីចំនួន៦២គ្រួ ជួសជុលចំនួន៩៥គ្រួ ចំពោះគ្រួសារក្រ គ្រួសារក្បែរក្រជួបលំបាកពីផ្ទះនៅបានអនុមតិជំនួយគឺ១.៦៥៨គ្រួ ក្នុងនោះ គ្រួសារត្រូវសង់ថ្មីចំនួន១.៣៥២គ្រួ ជួសជុលចំនួន៣០៦គ្រួ។ លទ្ធផលក្នុងដំណាក់កាលទី១ផ្សព្វផ្សាយអនុវត្តកម្មវិធី ស្រុកគេសាត់ជំនួយសម្រេចបានចំនួន៣៨០ខ្នង ជាមួយប្រភពថវិកាជាង២២ពាន់លានដុង ក្នុងនោះសង់ថ្មីចំនួន៥០ខ្នងដល់គ្រួសារអ្នកមានគុណ សង់ថ្មី១៩០ខ្នងដល់គ្រួសារក្រ សង់ថ្មី១៤០ខ្នងដល់គ្រួសារក្បែរក្រ។
តំណាងទាំងឡាយបានរាយការណ៍ពីការលំបាកពេលជម្រើសបណ្តាមុខសញ្ញាគ្រួសារក្រប៉ុន្តែគ្រួសារក្រទាំងនោះគ្មានដីដើម្បីសង់ផ្ទះ ចំនួនផ្ទះបណ្តាភូមិភាគបានកសាងសម្រេចក្នុងដំណាក់កាលទី១ បណ្តាសំណុំបែបបទ ទូទាត់ថវិកាពេលកសាងផ្ទះជូនមុខសញ្ញាតាមកំណត់ចំនួនសញ្ញាបណ្តាឃុំ ទីរួមស្រុកជម្រើសនឹងបានផ្សព្វផ្សាយកសាងផ្ទះក្នុងលើកទី២ឆ្នាំ២០២៥ គូរប្លង់ផ្ទះឱ្យបានសមស្របសម្រាប់ជំនួយដល់គ្រួសារពេលផ្សព្វផ្សាយកសាងផ្ទះ។
ថ្លែងការណ៍ក្នុងពិធីប្រជុំ សមមិត្តលេវូឌឹកបានឱ្យដឹងថា ការផ្សព្វផ្សាយកសាងផ្ទះជូនមុខសញ្ញាចំណុះកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុកសម្រេចក្នុងដំណាក់កាលទី១ មុនតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ ជួយឱ្យគ្រួសារមានផ្ទះនៅរឹងមាំ ស្អាតបាតដើម្បីស្នាក់នៅមុនតេតនិងប្រជាជនទទួលបុណ្យតេតដោយក្តីសប្បាយរីករាយ សុភមង្គល។ អះអាងថាក្នុងដំណាក់កាលទី១ ការផ្សព្វផ្សាយកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម ស្រុកនឹងអនុវត្តសម្រេចកម្មវិធី។
ដើម្បីផ្សព្វផ្សាយកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមសម្រេចប្រសិទ្ធភាពនិងធានាតាមផែនការដែលបានដាក់ចេញ គណៈចង្អុលការស្រុក ឃុំពង្រឹងការងារចង្អុលការ ដឹកនាំផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុកដំណាក់កាលទី២។ ពង្រឹងការងារផ្សព្វផ្សាយចលនាបណ្តាបុគ្គល អង្គការនានាក្នុងនិងក្រៅស្រុកឧបត្ថម្ភមូលនិធិបំបាត់ផ្ទះបណ្តោះអាសន្នរបស់ស្រុកដើម្បីផ្សព្វផ្សាយទាន់ពេលការងារបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុក ទន្ទឹមនោះបណ្តាភូមិភាគធ្វើសំណុំបែបបទពីផ្ទះនៅឱ្យបានឆាប់សម្រាប់ជូនដល់មុខសញ្ញាទទួលផលតាមការកំណត់៕
ធ្វីលីវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin