![]() |
ថ្នាក់ហ្វឹកហាត់ពីរបៀបបង្វែរឌីជីថលឱ្យបងប្អូននារីនៅមូលដ្ឋាន។ |
រយៈពេលកន្លង សមាគមនារីស្រុកឡុងភូបានជំរុញការងារផ្សព្វផ្សាយច្រើនដំណោះស្រាយដើម្បីជំរុញបង្វែរឌីជីថលដល់សមាគមគ្រប់ថ្នាក់លើភូមិដ្ឋាន។ ក្នុងនោះមានអនុវត្តផ្នែកទន់សម្រាប់គ្រប់គ្រងកម្មាភិបាល សមាជិកា រក្សាសកម្មភាព fanpage ក្រុមZalo, Facebook ដើម្បីផ្តល់ដំណឹងក្នុងការងារសមាគម ផ្សព្វផ្សាយទាន់ពេលបណ្តាកិច្ចចង្អុលការរបស់ថ្នាក់លើដល់សមាជិកា។ សមាជិកាគ្រប់ថ្នាក់ក៏បានចូលរួមក្រុមបច្ចេកវិជ្ជាឌីជីថលសហគមន៍ ដើម្បីណែនាំប្រជាជនប្រើប្រាស់ការបង្វែរឌីជីថល ប្រើប្រាស់សេវាសាធារណៈបន្តផ្ទាល់ ចូលរួមបណ្តាពិធីប្រឡង បន្តផ្ទាល់អាស្រ័យថ្នាក់លើចាត់តាំង។ល។ តាមនោះ អនុវត្តបង្វែរឌីជីថលក្នុងការងារសមាគមនារីស្រុកឡុងភូបានជំរុញយ៉ាងខ្លាំងក្លា។
បងស្រីប៊ូយធីធូង៉ា-ប្រធានសមាគមនារីស្រុកឡុងភូឱ្យដឹង៖
បច្ចេកវិជ្ជាព័ត៌មានបានជួយការងារក្តាប់ដំណឹងរបស់សមាជិកាបានទាន់ពេល ឆាប់រហ័ស។ ជួយបងប្អូននារីស្និទ្ធស្នាលនឹងគ្នាឆ្លងតាមរយៈបណ្តាការចលនាដូចការរៀនសូត្រ ជួយគ្នាធ្វើសេដ្ឋកិច្ចតាមរយៈតភ្ជាប់បណ្តាញសង្គម។ បងប្អូននារីក៏ទទួលបានបណ្តាដំណឹងគប្បីយកចិត្តទុកដាក់ដើម្បីកំណត់ទិសដៅមានផលប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឯង គ្រួសារនិងបណ្តាសកម្មភាពសង្គម។ ទន្ទឹមនោះ នេះជាប៉ុស្តិ៍ដើម្បីសមាគមនារីឃុំ ទីរួមស្រុកផ្ញើឯកសារសម្រាប់ប្រជុំរាល់ខែ ផ្តល់ខ្លឹមសារចាំបាច់ដល់សមាជិកាបានឆាប់និងឯកភាព។
គិតមកដល់បច្ចុប្បន្ន ទូទាំងស្រុកមានក្រុមនារីថ្នាក់ស្រុកចំនួន២ ដោយមានសមាជិកាចំនួន៥០រូបចូលរួម (ក្រុមZalo, Facebook) និង១១ក្រុមមូលដ្ឋានសមាគម ដោយមានបងប្អូននារីចំនួន១០០រូបចូលរួម។ បងស្រីទ្រីវធីផល្លី-ប្រធានសាខាសមាគមនារីភូមិកិញង៉ាង ឃុំឡុងភូបានឱ្យដឹង៖ ការប្រើប្រាស់ព័ត៌មានលើបណ្តាញគឺមានផលប្រយោជន៍ដល់បងប្អូននារី អាស្រ័យហេតុនោះ សាខាសមាគមបានស្នើបើកទូលាយបន្ថែម២ក្រុមទៀត។ ចូលក្នុងក្រុមនេះ បងប្អូននារីបានមើលឯកសារច្បាប់ឬក៏កិច្ចចង្អុលការ អញ្ជើញប្រជុំរបស់សមាគម ម្ល៉ោះហើយ នរណាក៏មានភាពសប្បាយរីករាយ។ បងស្រីង្វៀងធីហុងដាង-ប្រធានសមាគមនារីឃុំឡុងភូបានឱ្យដឹង៖ បងប្អូននារីមិនសូវមានពេលវេលា ដូចនាំកូនទៅរៀនឬក៏ទៅធ្វើការនៅក្រុមហ៊ុន ដូច្នេះ មិនសូវមានពេលចូលរូមប្រជុំ។ ពេលបង្កើតបានក្រុមZalo, Facebook មានខ្លឹមសារចាំបាច់គឺយើងនឹងប្រកាសលើក្រុមភ្លាម។
ពេលខាងមុខ សមាគមនារីស្រុកឡុងភូនឹងចង្អុលការសមាគមមូលដ្ឋានពង្រឹងការគ្រប់គ្រងសមាជិកាដោយផ្នែកទន់ប្រកបដោយប្រសិទ្ធភាព ពង្រឹងអនុវត្តបច្ចេកវិជ្ជាព័ត៌មានក្នុងការងារសមាគម សហការជាមួយគណៈផ្នែកចាត់តាំងហ្វឹកហាត់ឱ្យសមាជិកាពីទេពកោសល្យ ប្រើប្រាស់បណ្តាញសង្គមដោយសុវត្ថិភាព សកម្មបង្ហោះរូបភាព អត្ថបទមានភាពសាយភាយដល់សមាជិកាលើបណ្តាញសង្គម Facebook, Zalo។ លើកទឹកចិត្តបណ្តាមូលដ្ឋានសមាគមដែលមានការច្នៃប្រឌិត របៀបធ្វើល្អៗពីការអនុវត្តបច្ចេកវិជ្ជាព័ត៌មានក្នុងការងារសមាគម ទន្ទឹមនោះ ទាក់ទាញនិងប្រមូលផ្តុំបានសមាជិកាចូលរួមការងារសមាគម។ បងស្រីប៊ូយធីធូង៉ាបានឱ្យដឹងបន្ថែមដូច្នេះ។
ពេលខាងមុខ សមាគមនារីស្រុកឡុងភូនឹងបន្តជំរុញការអនុវត្តបច្ចេកវិជ្ជាឌីជីថលផ្សារភ្ជាប់នឹងការងារសមាគម រួមចំណែកជំរុញបង្វែរឌីជីថល តាមនោះ បង្ហាញពីតួនាទី ភារៈរបស់នារីវៀតណាមក្នុងសម័យថ្មី បំផុតគឺក្នុងដំណាក់កាលសមាហរណកម្ម ឆ្លើយតបតម្រូវការសម័យបដិវត្តន៍ឧស្សាហកម្ម៤.០អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin