![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត (ទី៣ ពីឆ្វេងមក) សួរសុខទុក្ខគ្រួសារពូហូវ៉ាំងទ្វឹង នៅភូមិយឿងកៀង ឃុំហ្វាទូ២ ស្រុក មីស្វៀង (សុកត្រាំង)។ |
ក្រុមប្រតិភូបានសួរសុខទុក្ខបណ្តាគ្រួសារហូវ៉ាំងទ្វឹង នៅភូមិយឿងកៀងនិងពូលីវ៉ាំងខើយ នៅភូមិហ្វាភូ ឃុំហ្វាទូ២។ នេះជាបណ្តាគ្រួសារដែលមានជីវភាពលំបាក អាយុច្រើន មានអ្នកឈឺរ៉ាំរ៉ៃ និងអ្នកប្រកបរបរលក់ដូរកំប៉ិកកំបុក។ តំណាងបណ្តាគ្រួសារបានឱ្យដឹង មានក្តីរីករាយណាស់ ពេលបានបក្សនិងរដ្ឋយកចិត្តទុកដាក់ជំនួយថវិកាសង់ផ្ទះនៅ។ ដោយការជំនួយនេះ បានជួយបណ្តាគ្រួសារមានទីកន្លែងនៅលំនឹង។
សមមិត្តហូធីកឹមដាវជូនពរបណ្តាគ្រួសារដែលមានផ្ទះនៅថ្មីសមរម្យ។ ទន្ទឹមនោះ សម្តែងការរីករាយពេលកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនាំមកនូវប្រសិទ្ធភាព មាន ប្រយោជន៍ជូនដល់ប្រជាជន។ សង្ឃឹមថា ជាមួយនឹងការរួមដំណើរ ជំនួយរបស់បក្សនិងរដ្ឋនឹងបង្កការលើកទឹកចិត្តជួយបណ្តាគ្រួសារមានលក្ខណៈឈានឡើងក្នុងជីវភាព។
![]() |
អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តហូធីកឹមដាវនិងសមាជិកក្រុមប្រតិភូជូនអំណោយ លើកទឹកចិត្តពូលីវ៉ាំងខើយ នៅភូមិហ្វាភូ ឃុំហ្វាទូ២ ស្រុកមីស្វៀង (សុកត្រាំង)។ |
អនុលេខាប្រចាំការបក្សខេត្តកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការជំនួយរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចស្រុកមីស្វៀងក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមត្រូវតាមស្មារតីចង្អុលការរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល “នរណាមានអ្វីគប់វាល់ហ្នឹង នរណាមានកម្លាំងគប់វាល់កម្លាំង នរណាមានប្រាក់គប់វាល់ប្រាក់ នរណាមានច្រើនគប់វាល់ច្រើន នរណាមានតិចគប់វាល់តិច” តាមនោះ ភូមិភាគបានផ្សព្វផ្សាយចលនាសាច់ញាតិ កៀរគរប្រភពកម្លាំងដើម្បីជួយមាមីងកសាងផ្ទះបានរឹងមាំ។ ពេលខាងមុខ ស្រុកមីស្វៀងគប្បីពង្រីកល្អពេលផ្សព្វផ្សាយអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើកទី២៕
មីលិន-សុផល
Thông tin bạn đọc
Đóng Lưu thông tin