តេតឆ្នាំនេះ គ្រួសារមាមីងក្រ ក្បែរក្រ គ្រួសារលំបាកអំពីផ្ទះនៅ លើភូមិដ្ឋានស្រុកត្រឹងដេ បានឧបត្ថម្ភផ្ទះនៅពីកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅលើភូមិដ្ឋានស្រុក បានបង្កលក្ខណៈជួយដល់ប្រជាជនមានផ្ទះនៅលំនឹង។
ក្នុងបរិយាសកាសរីករាយនិទាឃរដូវ អំណរតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ គ្រួសារក្រជាច្រើននៅលើភូមិដ្ឋាន បានសប្បាយរីករាយ រំភើបចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋឆ្លងតាមកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” លើភូមិដ្ឋានស្រុក បានជួយប្រជាជនមានផ្ទះថ្មី រឹងមាំ។
មកសួរសុខទុក្ខគ្រួសារបងស្រីស៊ឺធីវឿង នៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ តេតឆ្នាំនេះ គ្រួសារបងស្រីរំភើបជាខ្លាំង ព្រោះបានទទួលការឧបត្ថម្ភសង់ផ្ទះថ្មី ពីផ្ទះទ្រុឌទ្រោម ឥឡូវបានជំនួសដោយផ្ទះថ្ម រឹងមាំ ហើយមានភាពរីករាយបានបង្ហាញពីស្នាមញញឹមរបស់គ្រួសារបងស្រី។ បងស្រីវឿង រីករាយឱ្យដឹង៖ មុននេះ ផ្ទះខ្ញុំមានការទ្រុឌទ្រោមបានរដ្ឋអំណាចពិនិត្យនិងឧបត្ថម្ភដល់គ្រួសារខ្ញុំមានផ្ទះនៅ ខ្ញុំរំភើបចិត្តណាស់ អរគុណដែលបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគចំពោះគ្រួសារខ្ញុំ ប៉ុន្មានថ្ងៃតេត ខ្ញុំនិងកូនៗបានទទួលតេតក្នុងផ្ទះថ្មីដ៏កក់ក្តៅ។
![]() |
គ្រួសារបងស្រីស៊ឺធីវឿង នៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ បានចាត់តាំងធ្វើពិធីសែនចូលផ្ទះថ្មី។ |
សាទរនឹងកម្មវិធី “រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” នៅលើភូមិដ្ឋាន ដោយឡែកឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ បានជំនួយឧបត្ថម្ភផ្ទះដល់១៧គ្រួសារ។ ដែលបានសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសតេតចំនួន៨ខ្នង នៅសល់នឹងសម្រេចក្រោយតេត ជាមួយពាក្យស្លោក “រួមកម្លាំងដើម្បីអ្នកក្រ មិនទុកអ្នកណាចោល” គណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមសហការជាមួយអង្គការមហាជននានា ដោយឆ្លៀតយកការជំនួយឧបត្ថម្ភពីសប្បុរសជន បានអនុវត្តការសាងសង់ផ្ទះនៅជូនគ្រួសារក្រ ក្បែរក្រ គ្រួសារដែលលំបាកអំពីផ្ទះនៅលើភូមិដ្ឋាន ដោយមានការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាបាននូវការអនុវត្តចំមុខសញ្ញាត្រឹមត្រូវនិងទាន់ពេលតាមការកំណត់ដែលបានប្រគល់។
គ្រួសារបងស៊ើងថាយទុងនិងបងស្រីឡឹមធីសាវឿន នៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ជាគ្រួសារដែលមានស្ថានភាពលំបាក ប្តីប្រព័ន្ធប្រកបរបរចិញ្ចឹមជីវិតដោយលក់ត្រីនិងធ្វើជាងកំបោរ ប្រាក់ចំណូលមិនលំនឹង រស់នៅក្នុងផ្ទះទ្រុឌទ្រោម។ បន្ទាប់ពីបានជំនួយឧបត្ថម្ភផ្ទះនៅ គ្រួសារមានក្តីរំភើបជាខ្លាំង។ បងស្រីសាវឿនចែករំលែក៖ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានឧបត្ថម្ភផ្ទះថ្មី ទាំងស្អាតផង រឹងមាំផង ខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋអំណាចភូមិភាគ បានយកចិត្តទុកដាក់ដល់ជីវភាពប្រជាជន តេតឆ្នាំនេះ គ្រួសារយើងខ្ញុំពិតជារំភើបរីករាយក្នុងក្នុងផ្ទះថ្មី។
![]() |
គ្រួសារបងស្រីឡឹមធីសាវឿន នៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ បានឧបត្ថម្ភផ្ទះនៅក្នុងឱកាសតេតង្វៀងដាងឆ្នាំ២០២៥។ |
សមមិត្តថាច់ធីបែណាំ-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកត្រឹងដេ ឱ្យដឹង៖ ដើម្បីប្រជាជនមានផ្ទះថ្មីទាន់ពេល ដើម្បីទទួលតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ គណៈចង្អុលការបង្កើនការងារត្រួតពិនិត្យ ការអនុវត្តសង់ផ្ទះត្រូវធានាឱ្យអ្នកទទួលផលត្រឹមត្រូវ ហើយប្លង់ផ្ទះត្រូវតាមការកំណត់ ការជ្រើសរើសអ្នកម៉ៅការ ក៏មានការយកចិត្តទុកដាក់ផងដែរ ដើម្បីឱ្យសំណង់មានគុណភាព សម្រេចតាមការកំណត់។ ពិសេស ដោយបានការគប់វាល់យ៉ាងសកម្មពីកម្មាភិបាល និយោជិត កងកម្លាំងប្រដាប់អាវុធ សមាជិកសម័្ពន្ធយុវជននៃអង្គការមហាជន ដូច្នេះ ការឧបត្ថម្ភដល់គ្រួសារក្នុងការរុះរើផ្ទះចាស់ក៏បានឆាប់រហ័សតម្រូវតាមផែនការដែលបានដាក់ចេញ។
ជាមួយនឹងការប្តេជ្ញាខ្ពស់ ផ្ទះថ្មី រឹងមាំបានសម្រេចនិងដាក់ឱ្យប្រើប្រាស់ ជួយបណ្តាគ្រួសារមានលំនៅឋានលំនឹង នាំមកនូវភាពរីករាយ សុភមង្គលនាឱកាសតេត៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin