ភាពអភិវឌ្ឍនៅតំបន់ជនបទភូតឹង

06:08, 07/02/2025

អាស្រ័យផ្សព្វផ្សាយទាន់ពេលនិងមានប្រសិទ្ធភាពបណ្តាកម្មវិធី គោលនយោបាយរបស់បក្សនិងរដ្ឋដូច៖ វិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ជំនួយបង្វែររបរ។ល។ ម៉្លោះហើយទើបជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនលើភូមិដ្ឋានឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) ពីមួយថ្ងៃកាន់តែលើកកម្ពស់ ទិដ្ឋភាពភូមិស្រុកកាន់តែអភិវឌ្ឍ។

ដងផ្លូវពីសាលាទានដល់ព្រែក៥យ៉ឹងនៃភូមិភឿកគ្វើយ ឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) បានវិនិយោគកសាងពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។
ដងផ្លូវពីសាលាទានដល់ព្រែក៥យ៉ឹងនៃភូមិភឿកគ្វើយ ឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) បានវិនិយោគកសាងពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។

មក​ឃុំ​ភូ​តឹង​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ យើង​ខ្ញុំ​បាន​យល់​ច្បាស់​នៅ​តំ​បន់​ក្រ​ពី​មុន​ សព្វ​ថ្ងៃ​បាន​ផ្លាស់​ដោយ​មុខ​មាត់​ជន​បទ​ថ្មី​ ជា​មួយ​នឹង​ផ្ទះ​សង់​ជា​ជួរ​យ៉ាង​ស្កឹម​ស្កៃ​ ដងផ្លូវ​បាន​ចាក់​បេ​តុង​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បង្ក​ភាព​ងាយ​ស្រួល​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល។ តាម​កម្មា​ភិបាល​ឃុំ​ដើរ​លើ​ដង​ផ្លូវ​ពី​សាលា​ទាន​ដល់​ព្រែក​៥​យ៉ឹង​នៃ​ភូមិ​ភឿក​គ្វើយ ឃុំ​ភូ​តឹង​បាន​វិនិយោគ​កសាង​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់។ បង​ស្រី​ថាច់​ធី​គ្វី-កម្មាភិបាល​ឃុំ​ភូ​តឹង​បាន​ឱ្យ​ដឹង​៖ ដង​ផ្លូវ​ជន​បទ​នេះ​បាន​វិនិ​យោគ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដោយ​មាន​ទទឹង​៣​ម៉ែត្រ បណ្តោយ​ជិត​​២០០ម៉ែត្រ សរុប​ថវិកា​ជាង​៥០០​លាន​ដុង។ ទន្ទឹម​នឹង​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ឃុំ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​​បណ្តា​គម្រោង​ដូច​ជំ​នួយ​ផ្ទះ​នៅ​ ដី​នៅ​ បង្វែរ​របរ ទឹក​ស្អាត​ប្រើ​ប្រាស់​ ដើម្បី​ជួយ​ឱ្យ​ជន​រួម​ជាតិ​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​ឈាន​ឡើង​លំ​នឹង​ជីវភាព។ ជា​គ្រួ​សារ​ទទួល​​ពី​គោល​នយោ​បាយ​ បង​ថាច់​សេន នៅ​ភូមិ​​ភឿក​គ្វើយ ឃុំ​ភូ​តឹង​ឱ្យ​ដឹង​៖ គ្រួ​សារ​ក្រ គ្មា​ន​ដី​ផលិត ចំ​ណូល​របស់​គ្រួ​សារ​គឺ​ពឹង​លើ​ធ្វើ​ការ​ឈ្នួល​។ ឆ្នាំ​២០២៣ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិនិត្យ​ឱ្យ​បុល​ទុន​១០​លាន​ដុង​ពី​ប្រ​ភព​ទុន​បង្វែរ​របរ ខ្ញុំ​ទិញ​ម៉ូ​តូ​ចាស់​មួយ​គ្រឿង​សម្រាប់​បើក​របរ។ ដោយ​ការ​ជំ​នួយ​ទាន់​ពេល​របស់​បក្ស​និង​រដ្ឋ​ សង្ឃឹម​ថា​​គ្រួ​សារ​បង​សេននឹង​ខិត​ខំ​ពល​កម្ម​ផលិត​ ឆាប់​បាន​ចាក​ផុត​ក្រ។

សមមិត្ត​ផាង​ថាញ់​ទូ-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូ​តឹង​ឱ្យ​ដឹង​៖

តាំង​ពី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​គម្រោង​ទើប​ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ការ​រីក​ចម្រើន​យ៉ាង​សកម្ម​ ទិដ្ឋ​ភាព​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​អភិ​វឌ្ឍ។ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​ សុវត្ថិ​ភាព​សង្គម​ នៅ​ភូមិ​ភាគ​រក្សា​បាន​រឹង​មាំ។

ដោយ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗ​គ្នា​និង​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទើប​ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ជន​រួម​ជាតិ​ខ្មែរ​តែង​បាន​លើក​កម្ពស់​ តាម​នោះ​ ជាកម្លាំង​លើក​ទឹក​ចិត្ត​ដើម្បី​មា​មីង​ខិត​ខំ​ពល​កម្ម​ផលិត​ពង្រីក​សេដ្ឋ​កិច្ច​ រួម​ជា​មួយរដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ភូមិ​ស្រុក​ពីមួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ៕

ថាញ់​វ៉ាង​-សុផល