កម្មាភិបាលរណសិរ្សគំរូនិងអស់ពីចិត្ត

06:09, 07/02/2025

អស់រយៈពេលច្រើនឆ្នាំចូលរួមការងាររណសិរ្ស ពូកាវឌឿន កម្មាភិបាលរណសិរ្សឃុំទ្រឿងខាញ់ ស្រុកឡុងភូ (សុកត្រាំង) ជាគំរូឆ្នើម មានការគប់វាល់យ៉ាងសកម្មក្នុងការងារណសិរ្សនិងការចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ។

ពូកាវឌឿន គំរូឈានមុខ អស់ពីចិត្តដើម្បីការងាររួម។
ពូកាវឌឿន គំរូឈានមុខ អស់ពីចិត្តដើម្បីការងាររួម។

កំ​ណត់​ការ​ងារ​ផ្សព្វ​ផ្សាយ​ជា​ភារ​កិច្ច​ស្នូល​នៃ​ការ​ងារ​រណសិរ្ស​ ពូ​ឌឿន​តែង​យក​គំ​រូ​របស់​អ៊ំ​ហូ​ពី “ប្រ​ជា​ចលនា​ពូ​កែ”។ ចង់​បង្ក​ភាព​ស្រប​មតិ​ក្នុង​ប្រជាជន​គឺ​កម្មា​ភិបាល​ធ្វើ​ការ​ងារ​រណសិរ្ស​ ដំបូង​ត្រូវ​តែ​មាន​ភាព​រហ័ស​រហួន ទទួល​បន្ទុក​ អស់​ពី​ចិត្ត​នឹង​ការ​ងារ​ តែង​ច្បាម​មូលដ្ឋាន​ ជិត​ស្និទ្ធ​ប្រជាជន​ អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ និយាយ​ត្រូវ​តែ​ធ្វើ​ទើប​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​និង​ធ្វើ​តាម។ មិន​ត្រឹម​តែ​ជួយ​ដោះ​ស្រាយ​វិវាទ​ក្នុង​តំបន់​អាសយជន​ ផែន​មហា​សាមគ្គី​ក៏​បាន​ពង្រឹង​ ចលនា​ប្រ​ជា​ជន​រួម​គ្នា​សកម្ម​បណ្តា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ទើប​ភូមិ​ភាគ​មាន​ការ​អភិវឌ្ឍ។ ពូ​ឌឿន​បាន​ឱ្យ​ដឹង​ដូច្នេះ​។ ឃុំ​ទ្រឿង​ខាញ់​មាន​ជាង​៥០%​ជា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ ដោយ​ចេះ​ផ្សព្វ​ផ្សាយ​ជា​ភាសា​ជន​ជាតិ ទើប​ប៉ុន្មាន​ឆ្នាំ​កន្លង ពូ​ឌឿន​តែង​ចុះ​ទៅ​មូលដ្ឋាន​ ចុះ​ដល់​ផ្ទះ​ដើម្បី​ក្តាប់​មតិ​របស់​ប្រជាជន​ ស្តាប់​ប្រ​ជា​ជន​និយាយ​ ដោះ​ស្រាយ​ការ​លំ​បាក​របស់​ប្រ​ជា​ជន​និង​ធ្វើ​គំ​រូ​ឱ្យ​ប្រ​ជា​ជន​ទុក​ចិត្ត។ ការ​អស់​ពី​ចិត្ត​របស់​ពូ​ឌឿន​កសាង​បាន​ការ​សាមគ្គី​រឹង​មាំ​នៅ​តាម​មណ្ឌល​អាសយជន​និង​តាម​ភូមិ​ស្រុក។ ចំ​ពោះ​ពូឌឿន​មិន​ត្រឹម​តែ​ជា​កម្មា​ភិបាល​រណសិរ្ស​គំ​រូ​នៅ​ភូមិដ្ឋាន​ ពូ​ឌឿន​នៅ​ទាំង​ទទួល​នា​ទី​ដូច​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ អនុ​ប្រ​ធាន​អ្នក​វ័យ​ចាស់​ឃុំ​ ត្រួត​ពិនិត្យ​ក្រុម​សម្រុះ​សម្រួល​ជា​សមាជិក​គណៈ​កម្ម​ការ​វត្ត​សង្កែ។ល។ ពេល​ពុទ្ធ​បរិស័ទ​មក​វត្ត ដោយ​ប្រិយ​ភាព​របស់​ខ្លួន ពូ​កាវ​ឌឿន​បាន​ផ្សព្វ​ផ្សាយ​ចលនា​បណ្តា​គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ចលនា​ពុទ្ធ​បរិស័ទ​និង​ព្រះ​សង្ឃ​ចូល​រួម​អនុ​វត្ត​បណ្តា​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ក៏​ដូច​ជា​មិន​ចូល​រួម​ទង្វើ​អបាយ​មុខ​សង្គម​ ធ្វើ​ឱ្យ​បាត់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ មិន​ស្តាប់​ពាក្យ​អូស​ទាញ​របស់​បច្ចា​មិត្ត​។

ពូ​ឌឿន​ឱ្យ​ដឹង​ ដើម្បី​ធ្វើ​ល្អ​តួនា​ទី​របស់​ខ្លួន​ ពូ​តែង​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ថ្មី​ខ្លឹម​សារ​សកម្ម​ភាព​ជម្រើស​ភារ​កិច្ច​សំ​ខាន់​និង​ប្រ​ការ​សំ​ខាន់​គឺ​កសាង​ល្អ​ផែន​មហា​សាមគ្គី​ រាល់​ការ​ងារ​តែង​បាន​ពិគ្រោះ​ដោយ​ប្រ​ជា​ធិប​តេយ្យ។ ពូ​នៅ​ទាំង​ឈាន​មុខ​ក្នុង​ការ​ចលនា​របស់​ឃុំ​ សកម្ម​ណែ​នាំ​បណ្តា​គណៈ​ការ​ងារ​រណសិរ្ស​នៅ​មណ្ឌល​អា​សយជន។ អា​ស្រ័យ​ហេតុ​នោះ​ ពេល​ពូផ្សព្វ​ផ្សាយ​ចលនា​បណ្តា​ការ​ចលនា​រួម​របស់​ស្រុក​ ឃុំ​តែង​បាន​ប្រជាជន​ស្រប​មតិ​ចូល​រួម​ បង្ក​ភាព​សាមគ្គី​ ឯកភាព​ខ្ពស់។ បង​ថាច់​វូ​-ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ទ្រឿង​ខាញ់​ ស្រុក​ឡុង​ភូឱ្យ​ដឹង៖ ពូ​កាវ​ឌឿន​តែង​លើក​កម្ពស់​ស្មារតី​ធ្វើ​គំ​រូ​ អស់​ពីចិត្ត​ដើម្បី​ការ​ងារ​រួម​ មាន​ប្រិយ​ភាព​នឹង​ប្រ​ជា​ជន​ បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ។ បណ្តា​គោល​ការណ៍ ភារកិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​បាន​ពូ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ដល់​ភូមិ​ស្រុក។ តាម​នោះ រួម​ចំ​ណែក​ជួយ​ឱ្យ​មា​មីង​ ឈាន​ឡើង​ចាក​ផុត​ក្រ ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​ សាមគ្គី​រួម​គ្នា​កសាង​ភូមិ​ស្រុក​ទ្រឿង​ខាញ់​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ អរិយធម៌។

បណ្តា​ទង្វើ​គប់​វាល់​របស់​ពូ​កាវ​ឌឿន​រួម​នឹង​សមូហ​ភាព​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ទ្រឿង​ខាញ់​ តែងបាន​ថ្នាក់​លើ​វាយ​តម្លៃ​ខ្ពស់​ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សម្រេច​ភារ​កិច្ច​ឆ្នើម។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ មោទន​ភាព​យ៉ាង​ធំ​ធេង​ដើម្បី​ពូ​ឌឿន​ខិត​ខំ​ធ្វើ​ល្អ​តួនា​ទី​ជា​កម្មា​ភិបាល​រណសិរ្ស​ក្នុង​ពេល​ខាង​មុខ៕

ចន្ថា-សុផល