ប៉ុន្មានឆ្នាំកន្លងចលនាកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់លើភូមិដ្ឋានស្រុកឡុងភូតែងបានពង្រឹងលើកកម្ពស់គុណភាពនិងសម្រេចបណ្តាលក្ខឋាន។ តួនាទីគប់វាល់ពីប្រជាជនរួមចំណែកសម្រេចជោគជ័យក្នុងការកសាងជនបទថ្មីយ៉ាងស្ថេរភាព។ ជីវភាពស្មារតីរបស់ប្រជាជនតាំងពីនោះក៏កើនឡើង។ ពីពេលចាប់ផ្តើមផ្សព្វផ្សាយអនុវត្តកម្មវិធី គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកឡុងភូចង្អុលការបណ្តាអង្គភាពជំនាញកសាងផែនការឃោសនាពីការកសាងជនបទថ្មីជាមួយខ្លឹមសារជាក់ស្តែង។ ក្នុង១៤ឆ្នាំកន្លង ស្រុកកៀរគរប្រភពទុនសម្រាប់ការកសាងជនបទថ្មីសរុបជាង១.០០០ពាន់លានដុង។ គ្រប់ថ្នាក់គ្រប់ផ្នែកតែងពង្រីកតួនាទីធ្វើម្ចាស់របស់ប្រជាជនស្របចិត្តគាំទ្រគប់វាល់ប្រាក់បរិច្ចាគដីព្រួតដៃកសាងភូមិស្រុក។ គំរូដូចនៅភូមិញឹក ឃុំចូវខាញ់ដើម្បីភូមិភាគសម្រេចបទដ្ឋានឃុំជនបទថ្មីឆ្នាំ២០២៤ ទន្ទឹមនោះ មានផ្លូវគមនាគមន៍ជនបទងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនមុខទំនិញភូមិមានជិត២០គ្រួសារបរិច្ចាគដីឱ្យភូមិភាគបើកទូលាយផ្លូវដានប្រវែង១.៥០០ម៉ែត្រទទឹង៣ម៉ែត្រតភ្ជាប់ពីផ្លូវបេតុងភូមិញឹកដល់ផ្លូវខេត្ត៩៣៥B។ ពូវ៉ហ្វាងមួងប្រជាជនរស់នៅលើដងផ្លូវនេះបរិច្ចាគដីឱ្យរដ្ឋជិត២០០ម៉ែត្រក្រឡានិយាយ៖ ពេលមិនទាន់មានផ្លូវការធ្វើដំណើរនិងដឹកជញ្ជូនមុខទំនិញយ៉ាងលំបាកចម្ងាយពីផ្លូវធំតែ១គ.មតែដល់លើកប្រមូលផលរុក្ខជាតិឬបន្លែបង្ការឈ្មួញមិនចូលមកទិញតែពេលនេះផ្សេងមាមីងនៅទីនេះដឹកចេញទៅលក់ឯផ្សារដោយខ្លួនឯងមានតម្លៃផងនិងលក់ក៏ឆាប់មានចំណូលខ្ពស់ជាង។ ចំណែកគ្រួសារពូថាច់សឿន ប្រជាជននៅភូមិតឹងគ្វីB ឃុំតឹងហ៊ឹងរួមជាមួយកូនចៅបរិច្ចាគដី១០០ម៉ែត្រក្រឡាដើម្បីបើកផ្លូវដានតូចកសាងផ្លូវថ្មីធំសម្រេចតាមលក្ខឋានពូនិយាយ៖ ខ្ញុំនិងពួកកូនបរិច្ចាគដីឱ្យរដ្ឋដើម្បីបើកទូលាយផ្លូវជួយប្រជាជនធ្វើដំណើរដឹកជញ្ជូនកសិផលបានងាយស្រួល បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ ប្អូនៗទៅរៀនក៏បានសុវត្ថិភាព។ ឯគ្រួសារពូង្វៀងវ៉ាំងបិន ប្រជាជននៅឃុំហូវថាញ់មានគំនិតផ្សេងពូនិយាយៈ៖ ពេលភូមិភាគចលនាបរិច្ចាគដីធ្វើផ្លូវខ្ញុំនិងគ្រួសារមិនគិតច្រើនតែយល់ស្របបរិច្ចាគភ្លាម។ ព្រោះខ្ញុំគិតកសាងជនបទថ្មីប្រជាជនបានទទួលផ្ទាល់ធ្វើផ្លូវដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនមុខទំនិញនិងកូនក្មួយទៅរៀនក៏ងាយស្រួល។
![]() |
គ្រួសារពូថាច់សឿនបរិច្ចាគដីបើកទូលាយផ្លូវ(ពូសឿនពាក់អាវសឈរទី២ពីឆ្វេងមក)។ |
កសាងជនបទថ្មីរួមចំណែកធ្វើផ្លាស់ថ្មីទិដ្ឋភាពជនបទ។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស-សេដ្ឋកិច្ចសង្គមសំខាន់គឺប្រព័ន្ធអគ្គិសនី ផ្លូវ សាលា ដំណាក់សុខាភិបាល មូលដ្ឋានសម្ភារៈវប្បធម៌ សំណង់ធារាសាស្រ្តមួយថ្ងៃកាន់តែបានវិនិយោគព្រមៗគ្នាឆ្លើយតបសំណូមពរអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបម្រើផលិតនិងប្រកបជីវភាពប្រជាជន។ តាមលោកហ្វិញឌឹក-អនុលេខាបក្សស្រុកប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងភូ តួនាទីរបស់ប្រជាជនបានពង្រីកខ្លាំងក្លាក្នុងអំឡុងកាលអនុវត្តបណ្តាបទដ្ឋានជនបទថ្មី។ សំខាន់គឺចលនាកសាងផ្លូវគមនាគមន៍ ធារាសាស្ត្រកសាងទិដ្ឋភាពបរិស្ថាន។ បច្ចុប្បន្នប្រព័ន្ធគមនាគមន៍លើភូមិដ្ឋានសារវ័ន្តសុក្រឹតឆ្លើយតបសំណូមពរធ្វើដំណើររបស់ប្រជាជន។ ក្នុងខណៈពេលនេះភូមិភាគបន្តពង្រឹងបណ្តាលក្ខឋានសម្រេចដើម្បីលើកកម្ពស់គុណភាព។ ជាមួយការប្តេជ្ញានេះយើងខ្ញុំជឿថាឡុងភូនិងសម្រេចបទដ្ឋានជនបទថ្មីក្នុងពេលឆាប់បំផុតនិងមួយថ្ងៃកាន់តែអភិវឌ្ឍថ្កុំថ្កើង។
![]() |
ដងផ្លូវ ស្ពានដែលប្រជាជនបរិច្ចាគដីកសាង។ |
កន្លង១៤ឆ្នាំអនុវត្ត(២០១០-២០២៤)កម្មវិធីទិសដៅជាតិកសាងជនបទថ្មីទិដ្ឋភាពជនបទរបស់ស្រុកឡុងភូមិនបង្អង់មានសម្រស់។ តាំងពីនោះរួមចំណែកសកម្មក្នុងអនុវត្តជ័យជំនះ ទិសដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ស្រុកតាមស្មារតីសេចក្តីសម្រេចមហាសន្និបាតបក្ខភាគស្រុកអាណត្តិកាល(២០២០-២០២៥)ដែលបានដាក់ចេញ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin