ប្តេជ្ញាជម្រុញ​​ផ្តល់ផ្ទេរ​ប្រភពទុនអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច

20:58, 10/02/2025

រសៀល​ទី១០កុម្ភៈ នៅគណៈជនជាតិខេត្តសុកត្រាំង សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីបានធ្វើការជាមួយគណៈជនជាតិខេត្តស្តីពីការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ចូលរួមនៅទាំងមានបណ្តាសមមិត្តថ្នាក់ដឹកនាំមន្ទីរគណៈផ្នែកខេត្ត។

ទិដ្ឋភាពក្នុងពិធីប្រជុំស្តីពីអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។
ទិដ្ឋភាពក្នុងពិធីប្រជុំស្តីពីអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។

តាម​របាយ​ការណ៍ ស្ថាន​ភាព​អនុវត្ត​និង​​ផ្តល់ផ្ទេរ​​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឆ្នាំ​២០២៤ គិត​មក​ដល់​ថ្ងៃ​ទី​១៥​មករា ឆ្នាំ​២០២៥ ទុន​ដែល​បាន​​​ផ្តល់ផ្ទេរ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​គឺ​៣៧១.០៤៩/៥១៥.៥៥៩​លាន​ដុងក្នុងនោះ(ថវិកា​មជ្ឈិម​៤៥៩.០៥៩​លាន​ដុង​និង​ថវិកា​ភូមិ​ភាគ​គឺ​៥៦.៥០០​លាន​ដុង)​សម្រេច​អត្រា​៧១,៩៧​%​។

ក្នុង​ឆ្នាំ​២០២៥ ផែន​ការ​បែង​ទុន​សម្រាប់​វិនិ​យោគ​អភិវឌ្ឍ​ថវិកា​រដ្ឋអនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​គឺ​១៦៣.៧៩០​លាន​ដុង​ក្នុង​នោះ​ទុន​មជ្ឈិម​គឺ​១២៤.៣៨២​លាន​ដុង ទុន​ភូមិ​ភាគ​គឺ​២៩.៤០៨​លាន​ដុង។ ចំ​ពោះ​ទុន​បុព្វ​ហេតុ​ឆ្នាំ​២០២៥ មិន​ទាន់​មាន​សេចក្តី​សម្រេច​ប្រ​គល់​ទុន​ពី​មជ្ឈិម។

នៅ​ក្នុង​ពិធី​ធ្វើការ បណ្តា​តំ​ណាង​បាន​ដោះ​ដូរ ពិភាក្សា​និង​រាយ​ការណ៍​ពីការ​លំ​បាក​មួយ​ចំនួន​ក្នុង​ដំ​ណាក់​កាល​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី វាយ​តម្លៃ​ល្បឿន​​​ផ្តល់ផ្ទេរ​​ថវិកា​អនុវត្ត​បណ្តា​គម្រោង​ក្នុង​ឆ្នាំ​២០២៤ ផ្សព្វ​ផ្សាយ​ភារ​កិច្ច ដំ​ណោះ​ស្រាយ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៥។

ថ្លែង​ការណ៍​ក្នុង​ពិធី​ធ្វើ​ការ សម​មិត្ត​ង្វៀង​វ៉ាំង​ខើយ​សំ​ណូម​ពរ​ពេល​ខាង​មុខ​បណ្តា​មន្ទីរ​គណៈ​ផ្នែក​នានា​គប្បី​ប្តេជ្ញា​ជម្រុញ​យ៉ាង​​ឆាប់​​​ផ្តល់ផ្ទេរ​ប្រ​ភព​ទុន​កាល​ពី​ឆ្នាំ​២០២២ ២០២៣ ២០២៤និង​អនុញ្ញាត​ឱ្យ​ផ្ទេរ​មក​ឆ្នាំ​២០២៥​និង​ប្រ​ភព​ទុន​ឆ្នាំ​២០២៥​តាម​ផែន​ការ​បែង​ទុន​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​និង​សេចក្តី​សម្រច​ប្រ​គល់​ទុន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​ធា​នា​ត្រឹម​ត្រូវ​តា​ម​ការ​កំ​ណត់ ចាត់​តាំ​ង​ការ​ពិនិត្យ សហ​ការ​ធ្វើ​សេនា​ធិការ​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ការ​លំ​បាក​បណ្តា​អនុ​គម្រោង គម្រោង​ចំ​ណុះ​កម្ម​វិធី​ដើម្បីផ្តល់ផ្ទេរ​​ប្រ​ភព​ទុន​សម្រេច​បរិមាណ​ភាគ​ផែន​ការ​ដាក់​ចេញ៕    

ហុងទើ-សុផល