![]() |
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនអំណោយមាមីងក្រនៅឃុំញើងមី ស្រុកគេសាច់(សុកត្រាំង)។ |
ក្នុងបរិយាកាសប្រកបដោយក្តីសប្បាយរីករាយអំណរតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ នៅអគារវប្បធម៌ឃុំញើងមី ស្រុកគេសាច់និងអគារវប្បធម៌ឃុំសុងភុង ស្រុកឡុងភូ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងចាត់តាំងជូនអំណោយតេតដល់គ្រួសារក្រ គ្រួសារក្បែរ គ្រួសារមានជីវភាពលំបាកលើភូមិដ្ឋានទាំង២ឃុំ(អំណោយចំនួន៣០ចំណែក/ឃុំ)។ នេះជាសកម្មភាពមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្តែងនូវការយកចិត្តទុកដាក់ ចែករំលែករបស់ថ្នាក់ដឹកនាំខេត្តដោយបំណងនាំមកបុណ្យតេតជូនគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារមានជីវភាពលំបាក។
![]() |
សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុវៀតណាមខេត្តសុកត្រាំងនិងថ្នាក់ដឹកនាំស្រុកឡុងភូជូនអំណោយដល់មាមីងក្រនៅឃុំសុងភុង ស្រុកឡូងភូ(សុកត្រាំង)។ |
ក្រុមប្រតិភូបានទៅពិនិត្យការសង់ផ្ទះគ្រួសារបងស្រីផាមហ្វាងង្វៀងញឺ(គ្រួសារក្រ)គ្រួសារទ្រឿងឌិញភឿង(គ្រួសារក្បែរក្រ) នៅភូមិមីធ្វឹង ឃុំញើងមី (គេសាច់) គ្រួសារបងផាងថាញ់ផុង(គ្រួសារក្រ) នៅភូមិភុងស៊ើងនិងសួរសុខទុក្ខជូនអំណោយតេតដល់គ្រួសារយុទ្ធជនពិការង្វៀងវ៉ាំងគឹង នៅភូមិផុងទឿង១ចំណុះឃុំសុងផុង(ឡុងភូ)។
![]() |
ក្រុមប្រតិភូពិនិត្យការសង់ផ្ទះនៅនិងជូនអំណោយគ្រួសារផាមហ្វាងង្វៀងញឺ នៅភូមិមីធ្វឹង ឃុំញើងមី ស្រុកគេសាច់(សុកត្រាំង)។ |
នៅកន្លែងពិនិត្យនិងជូនអំណោយ សមមិត្តត្រឹងវ៉ាំងឡូវបានលើកទឹកចិត្តបណ្តាគ្រួសារឱ្យខិតខំធ្វើការបង្កបង្កើនផលដើម្បីចិញ្ចឹមកូនរៀនសូត្រឱ្យបានល្អ ប្រតិបត្តិល្អតាមគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ការជំនួយផ្ទះនៅមិនត្រឹមតែជួយមាមីងលំនឹងជីវភាពប៉ុណ្ណោះទេតែនៅទាំងជាទិសដៅយ៉ាងសំខាន់ដើម្បីបន្ថយក្រដោយចីរភាព។
ឆ្លងតាមការពិនិត្យ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃខ្ពស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគដែលបានកសាងសម្រេចតាមផែនការដាក់ចេញ។ ពេលខាងមុខ បណ្តាភូមិភាគគប្បីខិតខំយកចិត្តទុកដាក់ជាងទៀតចំពោះគ្រួសារក្រ គ្រួសារក្បែរក្រ ការងារចលនាមាមីងឈានឡើងក្នុងជីវភាពពិសេសគឺអប់រំបណ្តាកុមារឱ្យខិតខំរៀនសូត្រចប់ចុងចប់ដើម៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin