![]() |
សមមិត្តដូវ៉ាំងដាង លេខាសាខាបក្សភូមិគំរូ។ |
យល់ច្បាស់ពីការប្រៀនប្រដៅរបស់អ៊ំ “ដើម្បីដឹកនាំបដិវត្តន៍ បក្សត្រូវខ្លាំងពូកែ បក្សខ្លាំងពូកែគឺអាស្រ័យសាខាបក្សល្អ សាខាបក្សល្អគឺអាស្រ័យរាល់បក្ខជនល្អ”។ ចង់កសាងសាខាបក្ស “ល្អ៤យ៉ាង” គឺត្រូវបំប៉នគោលជំហរបក្សកុម្មុយនិស្តដល់បក្ខជន។ ប៉ុន្មានឆ្នាំកន្លង ជាមួយតួនាទីជាអ្នកដឹកនាំក្នុងសាខាបក្ស លោកដូវ៉ាំងដាងតែងយកចិត្តទុកដាក់ដល់ការងារកសាងបក្សរឹងមាំ។ លោកខិតខំសិក្សាស្រាវជ្រាវពីបណ្តាសេចក្តីសម្រេចឯកសារច្បាប់ចង្អុលការរបស់ថ្នាក់លើ ផ្លាស់ថ្មីខ្លឹមសារនិងរូបភាពលើកកម្ពស់គុណភាពប្រជុំជីវភាពក្នុងសាខាបក្ស។ ជាមួយតួនាទីជាលេខាសាខាបក្ស លោករួមជាមួយសាខាបក្ស បណ្តាអង្គការមហាជនចុះទៅភូមិដ្ឋានដើម្បីជម្រុញការងារផ្សព្វផ្សាយ បណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ សារាចរ សេចក្តីសម្រេចរបស់ថ្នាក់លើជូនដល់ប្រជាជន ចលនាប្រជាជនសកម្មបង្វែរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្ម កសាងនិងអនុវត្តប្រសិទ្ធភាពការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងអរិយធម៌”។ ក្នុងពេលប្រជុំជីវភាពសាខាបក្ស លោកដាងរួមជាមួយនឹងគណៈប្រតិបត្តិការសាខាបក្សត្រៀមល្អ បណ្តាខ្លឹមសារប្រជុំសាខាបក្ស យកចិត្តទុកដាក់លើកកម្ពស់គុណភាពប្រជុំសាខាបក្ស កំណត់ច្បាស់ភារកិច្ចសំខាន់ៗដើម្បីដឹកនាំអនុវត្តបង្កបរិយាកាសបើកចំហប្រជាធិបតេយ្យដើម្បីបក្ខជនគប់វាល់យោបល់ កសាងសេចក្តីសម្រេចក្នុងសាខាបក្សនិងកម្មវិធីសកម្មភាពជាក់ស្តែង។ ពិសេស លោកនៅទាំងសកម្មចលនាប្រជាជនបរិច្ចាគដី គប់វាល់ថវិកា កម្លាំងពលកម្ម ចាក់ផ្លូវបេតុងជនបទ ធ្វើរបង ធ្វើបង្គោលទង់ កសាងដងផ្លូវគំរូ កសាងដងផ្លូវអគ្គិសនីថាមពលព្រះអាទិត្យអុជបំភ្លឺចំនួន២ ថវិកាអនុវត្តជិត១០០លានដុង។ សព្វថ្ងៃដងផ្លូវក្នុងភូមិ១០០% សុទ្ធតែបានចាក់បេតុងស្អាតបាត។ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់បានធានា។លោកដូវ៉ាំងដាងបានឱ្យដឹងបន្ថែម៖ ខ្ញុំបានកំណត់រួមជាមួយការជិតស្និទ្ធ យល់ពីប្រជាជន ជាលេខាសាខាបក្សត្រូវតែមានការខិតខំ ហ៊ានគិត ហ៊ានធ្វើ អស់ពីចិត្តជាមួយនឹងការងារដើម្បីសម្រេចភារកិច្ចឆ្នើម មានក្តីទំនុកចិត្តរបស់បក្ខជននិងប្រជាជន។ ជាមួយលោកដាងប្រការសំខាន់បំផុតចំពោះលេខសាខាបក្សត្រូវតែជិតស្និទ្ធ ស្តាប់មតិរបស់ប្រជាជននិងតែង “យកប្រជាជនធ្វើប្ញសគល់” គឺរាល់កិច្ចការទើបសម្រេចប្រសិទ្ធភាពខ្ពស់។ លោកត្រឹងវ៉ាំងហ៊ឺវ បក្ខជនសាខាបក្សភូមិដាក់ថេ ឃុំហូដាក់គៀង បានអះអាងថា៖ ក្នុងប៉ុន្មានឆ្នាំដែលសមមិត្តលេខាសាខាបក្សទទួលនាទី ស្នាដៃរបស់សាខាបក្សតែងបានវាយតម្លៃខ្ពស់។ ក្នុងនោះ សាខាបក្សដឹកនាំគ្រប់វិស័យ តួនាទីរបស់សមមិត្តលេខាសាខាបក្សគឺជាគំរូឆ្នើម។
ដោយការខិតខំអស់ពីចិត្តលេខាសាខាបក្សដូវ៉ាំងដាងរួមជាមួយសមូហភាពពង្រីកបានតួនាទីដឹកនាំ ប្រមូលផ្តុំកម្មាភិបាល បក្ខជននិងប្រជាជនសកម្មចូលរួមបណ្តាសកម្មភាពរបស់ភូមិ។ គុណភាពប្រជុំជីវភាពសាខាបក្សពីមួយថ្ងៃកាន់តែលើកកម្ពស់ សាខាបក្សតែងសាមគ្គី ឯកភាព ច្រើនឆ្នាំបន្តបន្ទាប់បានសម្រេចភារកិច្ចឆ្នើម។
សមមិត្តវ៉ខាញ់ត្វង-អនុលេខាបក្សឃុំហូដាក់គៀងវាយតម្លៃ៖ សមមិត្តដូវ៉ាំងដាងតែងជាគំរូក្នុងការនិយាយនិងធ្វើក្នុងការដឹកនាំចង្អុលការតែងជិតដិត ច្នៃប្រឌិត។ រាល់ការងារនានាតែងបានសមមិត្តយកមកពិភាក្សា ប្រជាធិបតេយ្យ បើកចំហច្បាស់លាស់ដើម្បីរកវិធីដោះ ស្រាយមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ បណ្តាការចលនាអភិវឌ្ឍសេដ្ឋកិច្ចកសាងជីវភាពវប្បធម៌នៅក្នុងភូមិតែងមានជម្រៅ មានប្រសិទ្ធភាពខ្ពស់។ សមមិត្តដាងជាអ្នកមានការសាមគ្គី ជាគំរូភ្លឺសម្រាប់បក្ខជននិងប្រជាជនលើភូមិដ្ឋានឃុំយកតម្រាប់តាម៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin