ក្នុងឱកាសអំណរតេតង្វៀងដាងអឹកទៃ២០២៥ ថ្ងៃទី២៣ មករា នៅគណៈកម្មាធិការបក្សខេត្ត ក្រុមតំណាងបណ្តាអង្គការសាសនាខេត្ត បានសួរសុខទុក្ខប្រសិទ្ធពរឆ្នាំថ្មីដល់ថ្នាក់ដឹនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ ទទួលក្រុមមានបណ្តាសមមិត្តៈ ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងតំណាងថ្នាក់ដឹកនាំនគរបាលខេត្ត គណៈសាសនា (មន្ទីរមហាផ្ទៃខេត្ត)។
![]() |
ព្រះឧបជ្ឈាយ៍តាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ជូនអំណោយ ប្រសិទ្ធពរបុណ្យតេតដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តសុកត្រាំង។ |
ក្រុមតំណាងគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង ដោយព្រះឧបជ្ឈាយ៍តាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ជាប្រធានក្រុមនិងក្រុមតំណាងគណៈតំណាងទិនឡាញ់ខេត្តសុកត្រាំង ដោយអាចារ្យគ្រឺស្គហូង្វៀងខា-សមាជិកគណៈអភិបាល សមាគមសាសនាទិនឡាញ់ ជាប្រធានក្រុមបានសួរសុខទុក្ខ ប្រសិទ្ធពរដល់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងសំដែងការត្រេកអរចំពោះលទ្ធផលដែលខេត្តសម្រេចបានក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ ក៏បានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ ការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាគណៈផ្នែក អង្គការមហាជនរបស់ខេត្ត ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនក្នុងខេត្ត កាន់តែបានកែលម្អ លើកកម្ពស់ ឆ្លងតាមនោះ រួមចំណែកពង្រឹងជំនឿរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ជនរួមជាតិនិងប្រជាជនចំពោះការដឹកនាំរបស់បក្ស។ នាពេលកន្លង បណ្តាអង្គការសាសនាក៏បានរួមដំណើរជាមួយរដ្ឋអំណាចគ្រប់ថ្នាក់ អនុវត្តការងារសុខុមាលភាពសង្គមយ៉ាងសកម្មដូចៈ សង់ស្ពាន កសាងផ្លូវ ឧបត្ថម្ភផ្ទះនៅ។ល។ ក្នុងឱកាសតេតង្វៀងដាងអឹកទៃ២០២៥ បណ្តាអង្គការសាសនា ក៏បានកៀរគរអំណោយរាប់ពាន់ចំណែក សរុបថវិការាប់ពាន់លានដុង ដើម្បីជូនគ្រួសារក្រ គ្រួសារដែលមានស្ថានភាពលំបាកដើម្បីរីករាយទទួលនិទាឃរដូវ អំណរតេត។
ក្នុងឱកាសឆ្នាំថ្មី ក្រុមតំណាងពុទ្ធសាសនានិងក្រុមតំណាងគណៈទិនឡាញ់ខេត្តសុកត្រាំង ប្រសិទ្ធពរដល់បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត មានសុខភាពល្អ សុភមង្គល វិបុលសុខ បន្តដឹកនាំខេត្តសុកត្រាំងឱ្យកាន់តែរីកចម្រើន។
![]() |
ក្រុមតំណាងគណៈទិនឡាញ់ខេត្តសុកត្រាំង ជូនអំណោយនិងប្រសិទ្ធពរតេតដល់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ |
ក្នុងពិធីជំនួប សមមិត្តហូធីកឹមដាវ បានព័ត៌មានដល់តំណាង អ្នកមុខ អ្នកការនៃពុទ្ធសាសនានិងក្រុមតំណាងគណៈទិនឡាញ់ខេត្តសុកត្រាំង អំពីលទ្ធផលលេចធ្លោរបស់ខេត្តសុកត្រាំងក្នុងឆ្នាំ២០២៤និងទិសដៅសំខាន់របស់ខេត្តនាពេលខាងមុខ។ អនុលេខាប្រចាំការបក្សខេត្ត បានកត់សំគាល់និងស្ងើចសរសើរចំពោះការគប់វាល់របស់គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំងនិងគណៈតំណាងទិនឡាញ់សុកត្រាំង ព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះសង្ឃ អ្នកមុខ អ្នកការសាសនា ពុទ្ធបរិស័ទបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងមាតុភូមិ អនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សក្រឹត្យច្បាប់របស់រដ្ឋ។ ឆ្លងតាមនោះ សង្ឃឹមថា ព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទ អ្នកមុខ អ្នកការសាសនានិងបរិស័ទកាតូលិកបន្តការគប់វាល់ រួមដំណើរជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ក្នុងដំណើរការកសាងខេត្តសុកត្រាំងឱ្យកាន់តែសម្បូរសប្បាយ។
ក្នុងឱកាសឆ្នាំថ្មី ជំនួសមុខឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្តហូធីកឹមដាវ បានប្រគេន ជូនពរឆ្នាំថ្មីដល់តំណាងក្រុមពុទ្ធសាសនានិងក្រុមតំណាងគណៈទិនឡាញ់ខេត្តសុកត្រាំង មានសុខភាពល្អនិងទទួលនិទាឃរដូវប្រកបដោយវិបុលសុខ ជោគជ័យនិងមានភាពរីកចម្រើន។
ព្រឹកថ្ងៃទី២៣ មករានេះដែរ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង គណៈតំណាងទិនឡាញ់ខេត្តសុកត្រាំង បានសួរសុខទុក្ខ ប្រសិទ្ធពរតេតដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ ទទួលនិងធ្វើការជាមួយក្រុមមានសមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងបណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។
![]() |
គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង សួរសុខទុក្ខ ជូនពរតេតដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ |
ក្នុងពិធីសួរសុខទុក្ខ ប្រសិទ្ធពរ តំណាងគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត គណៈតំណាងទិនឡាញ់ខេត្ត បានព័ត៌មានដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អំពីស្ថានភាពនៃសកម្មភាពព្រះពុទ្ធសាសនារបស់ខេត្ត សកម្មភាពរបស់សមាគមសាសនាទិនឡាញ់នាពេលកន្លង។ ទន្ទឹមនឹងនោះ ប្រសិទ្ធពរដល់បណ្តាសមមិត្តដឹកនាំ កម្មាភិបាល និយោជិត អ្នកពលកម្មស្ថាប័ន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ទទួលនិទាឃរដូវសុភមង្គល វិបុលសុខ អនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចដែលបានប្រគល់ក្នុងឆ្នាំ២០២៥។
បណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ក៏បានព័ត៌មានដល់ក្រុមអំពីលទ្ធផលលេចធ្លោមួយចំនួនរបស់ខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ សង្ឃឹមថា នាពេលខាងមុខ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត គណៈតំណាងទិនឡាញ់ខេត្ត នឹងបន្តចលនាពុទ្ធបរិស័ទ គ្រឹសាសនិកបន្តពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គី ប្រតិបត្តិល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋនិងចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ៕
(ជីបាវ-តឹងផាក)-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin