ឃុំតឹងហ៊ឹងស្រុកឡុងភូមានជនរួមជាតិខ្មែរស្រូបជាង៦០%ប៉ុន្មានថ្ងៃដើមឆ្នាំមានអត្ថន័យយ៉ាងសំខាន់ដ្បិតតឹងហ៊ឹងបានសម្រេចបទដ្ឋានឃុំជនបទថ្មី។ គ្មានពេលណាប្រជាជនឃើញមោទនៈ ដូចពេលនេះដ្បិតការខំប្រឹងក្នុងកសាងជនបទថ្មីរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនបាន “ប្រមូលផល” ។ ទោះជាឃុំសម្រេចឃុំជនបទថ្មីចុងក្រោយបង្អស់របស់ស្រុកប៉ុន្តែពីពេលអនុវត្តកម្មវិធីទិសដៅជាតិពីកសាងជនបទថ្មីជាមួយការខំប្រឹងបង្កលក្ខណៈរបស់ថ្នាក់លើ ការសាមគ្គីខំប្រឹងប្តេជ្ញារបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ប្រជាជនរួមជាមួយវិធីធ្វើពូកែ ច្នៃប្រឌិតពង្រីកបានកម្លាំងផ្ទៃក្នុងនិងសក្កានុភាពរបស់ភូមិភាគ បច្ចុប្បន្នបណ្តាសំណង់អត្ថប្រយោជន៍ដូច ប្រព័ន្ធអគ្គិសនី ផ្លូវ សាលារៀន ដំណាក់សុខាភិបាលបានវិនិយោគកសាងទំនើបឆ្លើយតបតាមលក្ខឋានជនបទថ្មី ធ្វើឱ្យទិដ្ឋភាពរបស់តំបន់ជនបទតឹងហ៊ឹងមួយថ្ងៃកាន់តែមានភាពវិវឌ្ឍន៍។ តាំងពីនោះប្រជាជននៅតឹងហ៊ឹងកាន់តែរីករាយពេលមានបន្ថែមលក្ខណៈទទួលបុណ្យតេតប្រពៃណីរបស់ជនជាតិក្នុងក្តីរីករាយមោទនៈ។
![]() |
ពីពេលចាប់ផ្តើមកសាងជនបទថ្មីតំបន់ជនរួមជាតិខ្មែរនៅឃុំតឹងហ៊ឹងមានភាពវិវឌ្ឍន៍។ |
មីងយឿងធីគីមហ្វាឃុំតឹងហ៊ឹងនិយាយ៖ យើងខ្ញុំឃើញភូមិស្រុកមានភាពវិវឌ្ឍន៍ ផ្លូវថ្នល់បានវិនិយោគទំនើបមិនត្រឹមបង្កលក្ខណៈឱ្យប្រជាជននិងកូនក្មួយធ្វើដំណើរងាយស្រួលប៉ុណ្ណោះទេតែនៅទាំងជំរុញអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ។ បុណ្យតេតឆ្នាំនេះជាបុណ្យតេតសប្បាយបំផុតចំពោះប្រជាជនតឹងហ៊ឹងយើងខ្ញុំ។ និទាឃរដូវបានមកដល់រាល់គ្រួសារនៅតឹងហ៊ឹង។ ពូថាច់សឿងនៅឃុំតឹងហ៊ឹងឱ្យដឹង៖ ឆ្នាំនេះការផលិតបានអំណោយផលភូមិស្រុកមានការផ្លាស់ប្តូរច្រើនមាមីងក៏ទទួលបុណ្យតេតមានក្តីរីករាយណាស់។ សមមិត្តដូថុងញឺក-លេខាបក្សឃុំតឹងហ៊ឹងឱ្យដឹង៖ ប៉ុន្មានថ្ងៃដើមឆ្នាំ២០២៥បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំយើងខ្ញុំទទួលក្តីរីករាយណាស់ពេលឃុំទើបបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។ បរិយាកាសទទួលបុណ្យតេតឆ្នាំនេះរបស់ប្រជាជនក្នុងឃុំអ៊ូអរណាស់និងសប្បាយជាងរាល់ឆ្នាំ។ តាំងពីនោះឱ្យឃើញទិសដៅសំខាន់របស់កម្មវិធីកសាងជនបទថ្មីគឺលើកកម្ពស់ជីវភាពសម្ភារៈស្មារតីឱ្យប្រជាជន។ ច្រើនគម្រោង កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច បណ្តាគោលនយោបាយសុខុមាលភាពសង្គមបានផ្សព្វផ្សាយរួមចំណែកបង្កើនចំណូលឱ្យប្រជាជនមធ្យមសម្រេចជិត៦០លានដុង/ម្នាក់/ឆ្នាំអូសបន្ថយអត្រាគ្រួសារក្រនៅតែ០,៧៧% ឃុំមិននៅផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមទៀតឡើយ។
![]() |
ឃុំតឹងហ៊ឹងបានទទួលស្គាល់ឃុំជនបទថ្មីក្នុងក្តីរីករាយរបស់ប្រជាជននៅភូមិភាគ។ |
និទាឃរដូវបានមកដល់ជាមួយយើងរាល់គ្នា តែនិទាឃរដូវនេះប្រជាជនតឹងហ៊ឹងមានភាពរីករាយក្តីមោទនៈកក់ក្តៅនិងសុភមង្គលរបស់ឃុំជនបទថ្មី។ នេះជាខឿនគ្រឹះនិងជាលក្ខណៈងាយស្រួលដើម្បីឃុំតឹងហ៊ឹងនិងស្រុកឡុងភូឈានចូលឆ្នាំថ្មីសម្រេចជោគជ័យថ្មីសំខាន់គឺរួមចំណែកស្រុកឡុងភូឆាប់សម្រេចស្រុកជនបទថ្មីក្នុងពេលខាងមុខ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin