គ្រួសារពូលេវូ ជាគ្រួសារក្រនៅភូមិឃូ២ ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង)ជីវភាពជួបការលំបាក ពូគ្មានការងារធ្វើលំនឹង ធ្វើគ្រប់ការងារដើម្បីចិញ្ចឹមជីវិត ហើយផ្ទះក៏ទ្រុឌទ្រោមខ្លាំង។ ពូចែករំលែក៖ “ពីមុនផ្ទះខ្ញុំដាច់កន្លែងណាខ្ញុំប៉ះន្លែងនោះ។ ដោយប្រាក់ចំណូលតិចតួច ខ្ញុំមិនអាចសង់ផ្ទះរឹងមាំបានឡើយ។ ឥឡូវនេះ រដ្ឋអំណាចភូមិភាគជំនួយសាងសង់ផ្ទះថ្មី ខ្ញុំសប្បាយចិត្តណាស់ ហើយសូមអរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋអំណាចដែលបានជំនួយគ្រួសារខ្ញុំ”។
![]() |
ពិធីប្រគល់ផ្ទះនៅឱ្យគ្រួសារពូលេវូ (នៅកណ្តាល) ភូមិឃូ២ ឃុំថាញ់ភូ ស្រុកមីស្វៀង(សុកត្រាំង) |
តាមផែនការ គណៈកម្មាធិការប្រជាជនឃុំថាញ់ភូផ្សព្វផ្សាយដំណាក់កាលទី១ នៃការសាងសង់ផ្ទះនៅលើភូមិដ្ឋានចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ និងបម្រុងសម្រេចមុនថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ ក្នុងដំណាក់កាលនេះ គ្រួសារចំនួន៥០គ្រួបានជំនួយសាងសង់និងជួសជុលផ្ទះរួមមាន៖ គ្រួសារក្រ២និងក្បែរក្រ៤០គ្រួបានជំនួយសង់ផ្ទះថ្មី និងជួសជុល៨គ្រួសារក្បែរក្រ។ ជាក់ស្តែង ជំនួយ៦០លានដុង/គ្រួសារសង់ថ្មីនិង៣០លានដុង/គ្រួសារសម្រាប់ជួសជុល។ ភូមិភាគបានផ្តល់ជូនត្រូវមុខសញ្ញាទទួលផល ធានាគោលនយោបាយជំនួយបានអនុវត្តជាក់ស្តែង។ គិតមកដល់ពេលនេះ ផ្ទះចំនួន៣៧/៥០ខ្នងបានប្រគល់ជូន ធានាឱ្យបណ្តាគ្រួសារទទួលបុណ្យចូលឆ្នាំវៀតណាមទាន់ពេលក្នុងផ្ទះថ្មី។
សមមិត្តភូវៀតបេន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូឱ្យដឹង៖ “គណៈកម្មាធិការប្រជាជនឃុំ ចាត់តាំងផ្សព្វផ្សាយអនុវត្តកម្មវិធីដោយប្រសិទ្ធភាពដើម្បីបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមចំពោះមុខសញ្ញា លំបាកអំពីផ្ទះនៅ ធានាមានផ្ទះនៅសុវត្ថិភាព ស្ថិរភាព មួយជំហានម្តងលើកកម្ពស់ជីវភាពរស់របស់ប្រជាជនលើភូមិដ្ឋានឃុំ។ ប្រការនេះ បង្ហាញពីការយកចិត្តទុកដាក់ជាក់ស្តែងរបស់បក្ស រដ្ឋអំណាច និងសង្គមទាំងមូលចំពោះមុខសញ្ញាលំបាកអំពីផ្ទះនៅ។ ទន្ទឹមនឹងនោះ សម្តែងនូវលក្ខណៈមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ស្មារតីជួយគ្នាទៅវិញទៅមក ព្រួតដៃដើម្បីអ្នកក្រ”។
![]() |
មីងលីវសាមិត្រ នៅភូមិផ្នោរកញ្ជើ២ ឃុំថាមដូងបានជំនួយផ្ទះនៅ។ |
មីងលីវសាមិត្រ នៅភូមិផ្នោរកញ្ជើ២ ឃុំថាមដូង មានស្ថានភាពលំបាក។ ប៉ុន្មានឆ្នាំកន្លង មីងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ដាច់រយ៉ៃ មានការលំបាកពេលមានភ្លៀងខ្យល់ម្តងៗ។ បច្ចុប្បន្ន ដោយការឧបត្ថម្ភ មីងបានសង់ផ្ទះថ្មីជំនួសផ្ទះចាស់ដែលទ្រុឌទ្រោម។ ចែករំលែកជាមួយយើងខ្ញុំ មីងសាមិត្ររំភើបនិយាយ៖ “ពីមុនឱ្យតែដល់រដូវវស្សាគឺផ្ទះលេចពីដំបូលចុះមកក្រោម ដេកមិនបាន ហើយបារម្ភខ្លាចតែផ្ទះរលំ។ ឥឡូវមានផ្ទះថ្មី ខ្ញុំស្ងប់ចិត្តហើយ មិនបារម្ភពីភ្លៀងខ្យល់ទៀតទេ។ សូមអរគុណបក្សនិងរដ្ឋដែលបានយកចិត្តទុកដាក់និងជំនួយគ្រួសាររបស់ខ្ញុំ។
អនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមអាស្រ័យរដ្ឋាភិបាលបំផុសចលនា ស្រុកមីស្វៀងសម្រេចបានលទ្ធផលយ៉ាងសកម្ម ពេលផ្សព្វផ្សាយឧបត្ថម្ភសាងសង់និងជួសជុលផ្ទះចំនួន៩៨៣ខ្នងសម្រាប់មុខសញ្ញាជួបការលំបាក។ នេះជាការខិតខំរបស់រដ្ឋអំណាចភូមិភាគដើម្បីកែលម្អជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនជាពិសេសគឺជនជាតិភាគតិច។ ក្នុងចំណោមផ្ទះ៩៨៣ខ្នងបានជំនួយ មាន៧២ខ្នង សម្រាប់អ្នកមានសគុណ។ ក្រៅពីនោះ ផ្ទះ៣២៨ខ្នងបានសង់ថ្មីឬជួសជុលឱ្យគ្រួសារក្រ ក្បែរក្រ និង៥៦៣ខ្នងបានជំនួយឱ្យគ្រួសារមានស្ថានភាពលំបាក។ ផ្ទះទាំងនេះមិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្ត ស្មារតីដ៏ធំ ជួយពួកគាត់លំនឹងទីកន្លែងនៅ មានការងារលំនឹង និងជម្នះការលំបាក។ សាទរចលនានេះ ទូទាំងប្រព័ន្ធនយោបាយ បានសហការដើម្បីអនុវត្តការងារជំនួយ សាងសង់ផ្ទះរឹងមាំឱ្យប្រជាជន។ អង្គការមហាជន អង្គការសង្គមនិងសប្បុរសជនក៏បានគប់វល់ប្រភពកម្លាំង ចូលរួមជំនួយ ឧបត្ថម្ភនិងសាងសង់ផ្ទះនៅដោយទម្រង់ជាច្រើន៖ “អ្នកណាមានអីគប់វាល់ហ្នឹង អ្នកណាមានកម្លាំងគប់វល់កម្លាំង អ្នកណាមានទ្រព្យគប់វាល់ទ្រព្យ អ្នកណាមានច្រើនគប់វាល់ច្រើន អ្នកណាមានតិចគប់វាល់តិច។ បង្កភាពសាយភាយដើម្បីកៀរគរការចូលរួមពីទូទាំងប្រព័ន្ធនយោបាយ ខិតខំសម្រេចគោលដៅ និងផែនការដែលបានកំណត់។
សមមិត្តងោធីថឹម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកមីស្វៀងឲ្យដឹង៖
កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅស្រុកមីស្វៀង មិនត្រឹមតែមានអត្ថន័យជំនួយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវស្មារតី “អ្នកមានរក្សាខ្សត់” ការចែករំលែករបស់សហគមន៍និងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះប្រជាជន។ ឆ្លងតាមនោះ កម្មវិធីបានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះគោលនយោបាយសង្គម ព្រមទាំង បង្កើតការលើកទឹកចិត្តដើម្បីពួកគាត់បន្តការខិតខំកសាងជីវភាពល្អប្រសើរឡើង។
សមិទ្ធិផលសម្រេចបាន គឺជាសក្ខីភាពជាក់ស្តែងសម្រាប់ការខិតខំរបស់រដ្ឋអំណាចគ្រប់ថ្នាក់និងការរួមកម្លាំងរបស់ទូទាំងសង្គម។ ប្រការនេះមិនត្រឹមតែជួយស្រុកមីស្វៀងកែលម្អគុណភាពជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្មចំពោះគោលដៅអភិវឌ្ឍន៍ និងបន្ថយក្រស្ថិរភាពរបស់ខេត្តសុកត្រាំង៕
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin