![]() |
ហេដ្ឋារចនាសម្ព័ន្ធឃុំឡុងភូបានវិនិយោគសម្រេចរួចរាល់ឆ្លើយតបតម្រូវការប្រជុំជីវភាពរបស់មាមីង។ |
ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រាជាង៧២% រយៈពេលកន្លង បណ្តាគណៈ ផ្នែក អង្គការមហាជន រដ្ឋអំណាចឃុំបានអនុវត្តល្អការងារផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរឈានឡើងចាកផុតក្រ។ ទន្ទឹមនឹងនោះ ឃុំផ្សព្វផ្សាយទាន់ពេលមានប្រសិទ្ធភាពបណ្តាគោលនយោបាយរបស់រដ្ឋក្នុងការលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរដូច ជំនួយផ្ទះនៅ ដីនៅ ជំនួយការផលិតឱ្យគ្រួសារក្រ ក្បែរក្រ។ល។ ហេដ្ឋារចនាសម្ព័ន្ធលើភូមិដ្ឋានឃុំបានវិនិយោគ បើកទូលាយបំផុតគឺប្រព័ន្ធគមនាគមន៍ជនបទធារាសាស្រ្ត សាលារៀន បង្កលក្ខណៈងាយស្រួលនិងជំរុញអភិវឌ្ឍសេដ្ឋកិច្ច។ សមមិត្តត្រឹងវ៉ាំងធ្វឹង-លេខាបក្សឃុំឡុងភូឱ្យដឹង៖ រយៈពេលកន្លង ភូមិភាគបានត្រៀមរាល់ប្រភពកម្លាំងដើម្បីជំនួយជនរួមជាតិខ្មែរ។ គណៈកម្មាធិការបក្សឃុំបានចាត់ឱ្យសាខាបក្សនានាគ្រប់គ្រងតាមដានបណ្តាគ្រួសារក្រ ក្បែរក្រដើម្បីជំនួយទាន់ពេល។ ព្រមជាមួយនោះ បង្កការងារធ្វើ បង្កលក្ខណៈឱ្យប្រជាជនបុលទុនផលិត ចលនាជាអំណោយសម្រាប់ជូនដល់គ្រួសារដែលជួបការលំបាក។ល។
មកដល់សព្វថ្ងៃឃុំបានកៀរគររាល់ប្រភពកម្លាំងដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូច កសាងស្ពានជនបទចំនួន៤ ជំនួយកសាងថ្មីនិងជួសជុលផ្ទះមហាសាគ្គី៩៥ខ្នងឱ្យគ្រួសារគោលនយោបាយ។ ពិសេស គឺការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចដំណាក់កាល២០២១-២០២៥ ឃុំឡុងភូបានជំនួយផ្ទះឱ្យគ្រួសារខ្មែរចំនួន៥៤គ្រួ បង្វែររបរចំនួន១៥៦គ្រួ ជំនួយបង្កើតអាជីពចំនួន៣០គ្រួនិងកសាងសំណង់ដងផ្លូវគមនាគមន៍ជនបទចំនួន៦។ ក្រៅពីនោះ ឃុំឡុងភូនៅទាំងបង្កលក្ខណៈឱ្យគ្រួសារក្រ ក្បែរក្ររបស់ភូមិភាគចំនួន១.៣១១គ្រួបានបុលទុនពីធនាគារគោលនយោបាយដើម្បីពង្រីកសេដ្ឋកិច្ច តាមនោះ រួមចំណែកលើកកម្ពស់ការរស់នៅ បន្ថយអត្រាគ្រួសារក្រនៅភូមិភាគ។ មកដល់សព្វថ្ងៃ ទូទាំងឃុំនៅត្រឹមតែ១៩៤គ្រួសារខ្មែរក្រ។ អាស្រ័យការជំនួយរបស់បក្សនិងរដ្ឋរួមជាមួយការព្យាយាម ស៊ូទ្រាំលំបាក ស្មារតីឈានឡើងរបស់ជនរួមជាតិខ្មែរជួយឱ្យពួកគាត់ចាកផុតក្រដោយចីរភាព សព្វថ្ងៃ ប្រាក់ចំណូលរបស់ឃុំ៥៤លានដុង/ម្នាក់/ឆ្នាំ។ ពូឡឹមយ័ញសង នៅភូមិបឹងឡុងនិយាយ គ្រួសារខ្ញុំជាគ្រួសារក្រនៅភូមិភាគ ខ្ញុំមិនសូវជា ម៉្លោះហើយ គ្មានកម្លាំងធ្វើការ ប្រាក់ចំណូលពឹងលើធ្វើការឈ្នួលរបស់ប្រពន្ធនិងកូនៗ។ កន្លងហើយ បានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ជំនួយសង់ផ្ទះថ្មីមួយខ្នងនិងឱ្យបុលទុនធ្វើទ្រុងសម្រាប់ចិញ្ចឹមសត្វ។ គ្រួសារខ្ញុំមានក្តីរីករាយណាស់នឹងខិតខំធ្វើការបង្កបង្កើនផល ឈានឡើងចាកផុតក្រ។
ពីប្រភពសង្គមូបនីយកម្ម រាល់ឆ្នាំ ឃុំតែងអាទិភាពជូនគ្រួសារជាជនជាតិខ្មែរ តាមនោះ ជីវភាពសមា្ភរៈនិងស្មារតីរបស់ប្រជាជនលើភូមិដ្ឋានឃុំមិនបង្អង់លើកកម្ពស់ ទិដ្ឋភាពនៅតំបន់ជនជាតិភាគតិចមានភាពផ្លាស់ថ្មី។ ទន្ទឹមនឹងនោះ គោលនយោបាយបុល អភិវឌ្ឍការផលិត ថែទាំសុខភាព អប់រំ បង្រៀនរបរ បង្កការងារធ្វើ។ល។ បានអនុវត្តជាប្រចាំ បណ្តាសកម្មភាពជំនឿសាសនា ភាសា អក្សរសាស្រ្តរបស់ជនជាតិភាគតិចបានអភិរក្សនិងពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិបានស្អិតរមួត ក្តីទំនុកចិត្តរបស់ជនរួមជាតិចំពោះបក្សនិងរដ្ឋតែងបានពង្រឹង រួមចំណែករក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិដ្ឋាន។ ពេល ជីវភាពរីកចម្រើនជនរួមជាតិខ្មែរសកម្មគប់វាល់ក្នុងបុព្វហេតុកសាងនិងការពារប្រទេស កសាងមាតុភូមិពីមួយថ្ងៃកាន់តែល្អប្រសើរ អរិយធម៌។ សមមិត្តត្រឹងវ៉ាំងធ្វឹងបានឱ្យដឹងដូច្នេះ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin