យុវជនស្រុកត្រឹងដេ រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម

HỒNG TƠ 20:05, 25/01/2025

សាទរ​កិច្ច​បំ​ផុស​ចលនា ​“រួម​កម្លាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​”​ នៅ​លើភូមិ​ដ្ឋាន ​ពង្រីក​តួនាទី​គំ​រូ​ឈាន​មុខ​របស់​យុវជន​ ប៉ុន្មានថ្ងៃ​កន្លង​ បណ្តា​សម័្ពន្ធ​យុវជន​ស្រុក​ត្រឹង​ដេ​ (សុក​ត្រាំង)​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្ម័គ្រ​ចិត្ត​ ជា​មួយ​ស្មារ​តី​អស់​ពី​ចិត្ត​ ទទួល​ខុស​ត្រូវ​រួម​កម្លាំង​គប់​វាល់​​​រុះ​រើផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើភូមិ​ដ្ឋាន​។

បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម ​គឺ​ជា​គោល​នយោ​បាយ​សំ​ខាន់​របស់​បក្ស​ រដ្ឋ ​ដើម្បី​ឆ្ពោះ​​ដល់​សង្គម​រីក​ចម្រើន​និង​អភិ​វឌ្ឍន៍ ​បង្ក​លក្ខណៈ​ជួយ​​អ្នក​​ក្រ​លើកស្ទួយ​ជីវភាព​ឈាន​ឡើង​ចាក​ផុត​ក្រ ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ បច្ចុប្បន្ន​​ នៅ​លើ​ភូមិដ្ឋាន​ស្រុក​ត្រឹង​ដេ​ សរុប​ចំនួន​គ្រួ​សារ​ដែល​ត្រូវ​ការ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​មាន​ចំនួន​៦០៩​ខ្នង ​ក្នុង​នោះ ​គ្រួ​សារ​ក្រ​មាន១១៧​ខ្នង ​គ្រួ​សារ​ក្បែរ​ក្រមាន​​៣៥៦​ខ្នង ​គ្រួ​សារ​គោល​នយោ​បាយ​១១៩​ខ្នង​ កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ជន​ជាតិ​ភាគ​តិច​មាន​​១៧​ខ្នង​។​ ដោយ​ពាក្យ​ស្លោក​ "រួម​កម្លាំង​ដើម្បី​អ្នក​ក្រ មិនទុក​ចោល​អ្នក​ណា​​​” ​សមាជិក​សម្ព័ន្ធ​យុវជន​ស្រុក​ បាន​សហកា​រ​ជាមួយ​គណៈ​ផ្នែក​គ្រប់​​ថ្នាក់​ចូល​រួម​អនុ​វត្ត​កម្ម​វិធី ​“រួម​កម្លាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​” ​នៅ​លើ​ភូមិដ្ឋាន​បាន​ទាក់​ទាញ​សមាជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​១០៦​រូប​ តាម​ការ​​​ស្មាន​សរុប​តម្លៃ​ពលកម្ម​​ជាង​២៦​លាន​ដុង ដោយ​បាន​ចូល​រួម​ឧប​ត្ថម្ភ​រុះ​រើ​ផ្ទះ​នៅ​ចំ​នួន​១០ខ្នង ​នៅបណ្តា​ឃុំ​ ទីរួម​ស្រុក​ដូចៈ ​ទ្រុង​ប៊ិញ ​ថា​ញ់ធើយអា​ង ​វៀងប៊ិញ​ វៀង​អាង​និង​លិត​​ហូយ​ធឿង។​

សមាជិកសម័្ពន្ធយុវជនឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។
សមាជិកសម័្ពន្ធយុវជនឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) រួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។

សមមិត្ត​ស៊ើង​ធីលិន​-​អនុ​លេខា​សម្ព័ន្ធ​យុវជន​ឃុំ​ទ្រុង​ប៊ិ​ញចែក​រំលែក​៖ ដើម្បី​សាទរ​កិច្ច​បំ​ផុស​ចលនា​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​ សម្ព័ន្ធ​យុវជន​បាន​សហកា​រ​ជា​មួយ​ផ្នែក ​អង្គ​ការ​មហាជន​នា​នា​ដើម្បី​ចូល​រួម​យ៉ាង​សកម្ម​ឧប​ត្ថម្ភ​​​រុះ​រើ​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​ចំ​នួន​៥​ខ្នង​នៅ​លើភូមិ​ដ្ឋាន​ តាំង​ពីនោះ​ ធា​នា​បាន​ការ​សង់​ថ្មី​និង​ជួស​ជុល​ផ្ទះ​នៅ​ឱ្យ​បាន​សម្រេច​ឆាប់​បំ​ផុត ​ដើម្បី​ប្រ​ជា​ជនមាន​ផ្ទះ​នៅ​ថ្មី​សម្រាប់​ទទួល​តេត​ង្វៀង​ដាង​ឆ្នាំ​២០២៥។​

​ជាមួយ​​ស្មារ​តី​ទទួល​ខុស​ត្រូវ​និង​មានការស្ម័គ្រចិត្ត​ កង​កម្លាំង​សមាជិក​សម្ព័ន្ធ​យុវជន​បាន​ចូល​រួម​គប់​វាល់​កម្លាំង ​ថ្ងៃ​ពលកម្ម​ក្នុង​ការ​ងារ​ជាក់​ស្តែង ​ដូច​ជា​រុះ​រើ​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម ​ដឹក​ជញ្ជូន​សម្ភារៈ​សំ​ណង់ ​(ឥដ្ឋ ​ខ្សាច់ ​ស៊ី​ម៉ងត៍)​ ចាក់​គ្រឹះ​​។ល។​ ទន្ទឹម​នឹង​នោះ​ អង្គ​ការ​គ្រប់​ថ្នាក់ ​ក៏​​កៀរ​គរប្រ​ជា​ជន​នៅ​តាម​ភូមិ​នានា ​រួម​កម្លាំង​អនុ​វត្ត​ប្តេជ្ញា​សម្រេចបាន​ជោគ​ជ័យ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​នៅ​លើភូមិ​ដ្ឋាន​ស្រុក​។​

បង​ឡឹម​ហ្វាង​ទ្វឹង​-​សមាជិក​សម្ព័ន្ធ​យុវជន​ឃុំ​វៀង​អា​ង​ឱ្យ​ដឹង​៖ ​ពេល​សម្ព័ន្ធ​យុវជន​អនុវត្ត​កិច្ច​បំ​ផុស​ចលនា​រួម​កម្លាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើភូមិ​ដ្ឋាន​ ខ្ញុំ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ នេះ​ជា​ការ​ងារ​ដ៏​មាន​អត្ថ​ន័យសំខាន់​ណាស់ ​ខ្ញុំ​សង្ឃឹម​ថា ​យើង​អាច​គប់​វាល់​មួយ​ផ្នែក​នៃ​កម្លាំង​របស់​ខ្លួន ​ដើម្បី​ជួយ​ប្រ​ជា​ជន​ក្រ​មាន​ផ្ទះ​ថ្មី ​មាន​ជីវភាព​កាន់​តែ​ប្រ​សើរ​ជាង ​ពិសេស​ក្នុង​ឱកាស​តេត​ឆ្នាំ​នេះ។

សមាជិកសម្ព័ន្ធយុវជនឃុំវៀងអាងស្រុកត្រឹងដេ (សុកត្រាំង) បានចូលរួមយ៉ាងសកម្មក្នុងការរុះរើផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជូនប្រជាជននៅលើភូមិដ្ឋាន។
សម្ព័ន្ធយុវជនឃុំវៀងអាង ស្រុកត្រឹងដេ (សុកត្រាំង) បានចូលរួមយ៉ាងសកម្មក្នុងការរុះរើផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជូនប្រជាជននៅលើភូមិដ្ឋាន។

តាម​សម​មិត្ត​ឡឹម​មិញ​ដ្វង​-​អនុ​លេខា​សម្ព័ន្ធ​យុវជន​ស្រុក​ត្រឹង​ដេ ​ឱ្យ​ដឹង​៖ ​ក្នុង​អំ​ឡុង​ពេល​នេះ​ សម្ព័ន្ធ​យុវជន​ស្រុក​ត្រឹង​ដេ ​សាទរ​យ៉ាង​សកម្ម​ចំ​ពោះ​កិច្ច​បំ​ផុស​ចលនា ​រួម​កម្លាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន ​ដោយ​បាន​ទាក់​ទាញ​សមាជិក​សម្ព័ន្ធ​យុវជន​ចូល​រួម​ជាង​១០០​រូប​។ ​នេះ​ជា​គោល​នយោ​បាយ​សំ​ខាន់​របស់​បក្ស​និង​រដ្ឋ ​ដែល​ពោរ​ពេញ​ដោយ​មនុស្ស​សាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ​ បង្ក​លក្ខណៈ​សម្រាប់​គ្រួ​សារ​ក្រ គ្រួសារ​ក្បែរ​ក្រ ​គ្រួ​សារ​លំ​បាក​អំ​ពី​ផ្ទះ​នៅ​មាន​ផ្ទះ​ថ្មី​រឹង​មាំ​ បង្ក​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ជួយ​ប្រ​ជា​ជន​ឈាន​ឡើង​ក្នុង​ជីវភាព​។​ សម្ព័ន្ធ​យុវជន​ស្រុក​ នឹង​បន្ត​លើក​កម្ពស់​ស្មារ​តី​ឈាន​មុខ​ចូល​រួម​ឧបត្ថម្ភ​តាម​សេចក្តីចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់​ គណៈ​ចង្អុលការ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​ពេល​អនុវត្ត​ជំហានបន្ទាប់។

សកម្ម​ភាព​តូច​ តែអត្ថ​ន័យ​ធំ​ យុវជន​ស្រុក​ត្រឹង​ដេ ​បាន​រួម​ចំណែក​ពង្រីក​ប្រ​ពៃណី​ល្អ​ស្អាត​របស់​​ជនជាតិ ​ផ្សព្វ​ផ្សាយ​ស្មារតី​មនុស្ស​សាស្ត្រ ​ផ្តល់​កម្លាំង​ចិត្ត​ដល់​គ្រួ​សារ​ជម្នះ​ការ​លំ​បាក​។​ នា​ពេល​ខាង​មុខ ​សម្ព័ន្ធ​យុវជន​នឹង​បន្ត​រួម​កម្លាំង​ជំរុញ​ការ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ​ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ ផ្ទះ​រឹង​មាំ​ជា​ច្រើន​បាន​សាង​សង់​រួច​រាល់ ​​​នាំ​មក​នូវ​ភាព​រីក​រាយ​ដល់​ប្រ​ជា​ជន​ក្នុង​ឆ្នាំ​ថ្មី៕

ហុង​ទើ