ថ្ងៃទី២៥មករា សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានសួរសុខទុក្ខនិងជូនអំណោយតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ដល់បណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានជីវភាពលំបាកនិងពិនិត្យការសង់ផ្ទះចំណុះកម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម” លើភូមិដ្ឋានស្រុកមីស្វៀងនិងមីទូ។ រួមដំណើរជាមួយក្រុមប្រតិភូមានសមមិត្តងោហ៊ុង-សមាជិកគណៈអចិន្រ្តៃយ៍បក្ស ខេត្តប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ង្វៀងវ៉ាំងថុង-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្តប្រធានគណៈកម្មាធិការត្រួតពិនិត្យបក្សខេត្ត ដាំងថាញ់ក្វាង-សមាជិកបក្សខេត្ត នាយកមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គម ថ្នាក់ដឹកនាំស្រុកមីស្វៀងនិងមីទូ។
ជូនអំណោយតេតឱ្យមាមីងនៅឃុំហ្វាទូ១(ស្រុកមីស្វៀង)និងឃុំភូមី(ស្រុកមីទូ) ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងត្រឹងវ៉ាំងឡូវបានសួរសុខទុក្ខពីសុខភាពជីវភាពនិងចែករំលែកចំពោះការលំបាករបស់មាមីង។ តាមនោះ សមមិត្តផ្ញើជូនអំណោយចំនួន១០២ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារដែលមានជីវភាពលំបាក ទន្ទឹមនោះ លើកទឹកចិត្តបណ្តាគ្រួសារគប្បីខិតខំអភិវឌ្ឍការផលិត ខិតខំឈានឡើងចាកផុតក្រដោយចីរភាព។ នាឱកាសឆ្នាំថ្មី សមមិត្តជូនពរមាមីងទទួលបុណ្យតេតប្រពៃណីប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនានិងប្រិតសំចៃ។
![]() |
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងសមមិត្តដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀងជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ គ្រួសារជួបការលំបាកនៅឃុំហ្វាទូ១ ស្រុកមីស្វៀង (ស្រុកត្រាំង)។ |
ក្រុមប្រតិភូសួរសុខទុក្ខបណ្តាគ្រួសារ លេវូ(ភូមិឃូ២ ឃុំថាញ់ភូ) ថាច់ធីហុងញៀង (ភូមិដាយងៀថាំង ឃុំដាយតឹម)ស្រុកមីស្វៀងដែលទើបប្រគល់ផ្ទះឱ្យ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងត្រឹងវ៉ាំងឡូវជូនពរបណ្តាគ្រួសារដែលបានរដ្ឋជំនួយកសាងផ្ទះនៅមុនតេតង្វៀងដាងឆ្នាំ២០២៥។ សមមិត្តបានជូនអំណោយតេតក្នុងមួយគ្រួសារមួយចំណែកនិងស្នើបណ្តាគ្រួសារគប្បីខិតខំឈានឡើងក្នុងជីវភាព ទូន្មានកូនចៅឱ្យបានល្អ ក្លាយជាគ្រួសារវប្បធម៌នៅភូមិភាគ។
![]() |
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាសមាជិកក្នុងក្រុមប្រតិភូជូនអំណោយតេតនិងជូនពរគ្រួសារបងស្រីថាច់ធីហុងញៀង នៅភូមិដាយងៀថាំង ឃុំដាយតឹម ស្រុកមីស្វៀង(សុកត្រាំង) មានផ្ទះថ្មីនៅ។ |
ពិនិត្យការសង់ផ្ទះគ្រួសារបងលីថាយកុងនិងគ្រូសារយ័ញធីហ្វាង(នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ) សមមិត្តត្រឹងវ៉ាំងឡូវបានលើកទឹកចិត្តបណ្តាគ្រួសារនិងសាច់ញាតិខិតខំសាងសង់ឱ្យឆាប់សម្រេចដើម្បីបានលំនឹងកន្លែងនៅ។ សមមិត្តបានឱ្យដឹង បក្សនិងរដ្ឋតែងយកចិត្តទុកដាក់គិតអានជីវភាពសម្ភារៈស្មារតីជូនប្រជាជន ពិសេសគឺកម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” ។ អនុវត្តកម្មវិធីនេះ ខេត្តសុកត្រាំងបានកៀរគររាល់ប្រភពកម្លាំងដើម្បីព្រួតដៃជួយបណ្តាគ្រួសារមានឱកាសបានសង់ផ្ទះថ្មីស្អាតបាត សុវត្ថិភាព។ ពេលបានជំនួយផ្ទះនៅ នេះជាកម្លាំងលើកទឹកចិត្តដើម្បីជួយឱ្យបណ្តាគ្រួសារខិតខំឆ្លងផុតការលំបាក ឈានឡើងចាកផុតក្រ។
![]() |
ក្រុមប្រតិភូបានពិនិត្យការសង់ផ្ទះនិងជូនអំណោយតេតដល់គ្រួសារបងលីថាយកុង នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ(សុកត្រាំង)។ |
តាមគណៈចង្អុលការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមស្រុកមីស្វៀង ទូទាំងស្រុកមីស្វៀងមាន៩៨៣គ្រួសារ កំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម មិនសុវត្ថិភាពដែលតម្រូវការជំនួយសង់ថ្មី។ សព្វថ្ងៃ ស្រុកមីស្វៀងបានកសាងសម្រេច៣២៨ខ្នងចំណុះលើកទី១ឆ្នាំ២០២៥សម្រេច១០០%នៃផែនការដាក់ចេញ ចំនួនផ្ទះសល់ពីនោះនឹងផ្សព្វផ្សាយក្នុងដំណាក់កាលទី២និងខិតខំសម្រេចមុនថ្ងៃ៣០កញ្ញាឆ្នាំ២០២៥។ នៅស្រុកមីទូ តាមការស្ថិតិ ទូទាំងស្រុកមានផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមចំនួន៥១៦ខ្នងដែលត្រូវការសង់ថ្មី។ សព្វថ្ងៃស្រុកបានផ្តើមដំណើរការសង់ចំនួន១២០ខ្នងនិងសម្រេចបានចំនួន៣០ខ្នង។
សមមិត្តត្រឹងវ៉ាំងឡូវកត់សម្គាល់ វាយតម្លៃខ្ពស់និងស្ងើចសរសើរការខិតខំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនៃស្រុកទាំង២គឺមីស្វៀងនិងមីទូក្នុងការអនុវត្តកម្មវិធី “ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម”។ សមមិត្តស្នើបណ្តាភូមិភាគបន្តផ្សព្វផ្សាយកម្មវិធីលើស្មារតី “អ្នកណាមានអីគប់វាល់ហ្នឹង អ្នកណាមានកម្លាំងគប់វាល់កម្លាំង អ្នកណាមានទ្រព្យគប់វាល់ទ្រព្យ អ្នកណាមានច្រើនគប់វាល់ច្រើន អ្នកណាមានតិចគប់វាល់តិច” ដើម្បីជួយបណ្តាគ្រួសារបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមដើម្បីមិនទុកចោលនរណាម្នាក់ក្នុងយុគសម័យឈានឡើងដោយខ្លួនឯងរបស់ជនជាតិ៕
ហ្វាងឡាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin