![]() |
លោកឡឹមស៊ូនប្រធានសាខាសមាគមកសិករភូមិឡាវវេនខ្នះខ្នែងការងារសមាគម។ |
២៤ឆ្នាំផ្សារភ្ជាប់ជាមួយការងារសមាគម លោកឡឹមស៊ូនតែងអស់ពីចិត្តជាមួយនឹងការងារសមាគម ឃោសនាយ៉ាងសកម្មនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់សមាជិក សាមគ្គីជួយគ្នាកសាងជីវភាពសុខដុម។ សំណេះសំណាលជាមួយយើងខ្ញុំ លោកស៊ូនចែករំលែក៖ ឆ្នាំ២០០០ បានសមាជិកកសិករជឿទុកចិត្ត ហើយបានតែងតាំងធ្វើជាប្រធានសាខាសមាគមកសិករភូមិឡាវវេន ពេលនោះ ជីវភាពរបស់សមាជិកនៅជួបការលំបាកច្រើន អត្រាសមាជិកក្រខ្ពស់ ដូច្នេះ ពេលទទួលភារកិច្ច ខ្ញុំតែងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការមហាជនដល់គ្រួសារនីមួយៗដើម្បីក្តាប់យោបល់បំណងប្រាថ្នា ជួយសមាជិកក្នុងការដោះស្រាយបញ្ហាលំបាក ទាញយកប្រភពទុនអាទិភាពសម្រាប់ជួយសមាជិកមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច។ រៀងរាល់ឆ្នាំ លោកស៊ូនធ្វើសេនាធិការធនាគារគោលនយោបាយសង្គមបានប្រហែល៥០០លានដុងឱ្យសមាជិកក្រពី៩-១២រូបបុលទុនដើម្បីអនុវត្តបណ្តាទម្រង់ផលិតប្រសិទ្ធភាពដូចៈ ដាំដំណាំ ចិញ្ចឹមគោនិងជ្រូកឆ្លងតាមនោះ ជួយសមាជិកជាច្រើនលំនឹងជីវភាពឈានឡើងចាកផុតក្រ មានសមាជិកក្លាយជាកត្តាគំរូក្នុងការផលិត ធ្វើអាជីវកម្មពូកែនៅភូមិភាគ។
ក្រៅពីគំរូក្នុងការងារសមាគម លោកស៊ូនក៏បានអនុវត្តយ៉ាងសកម្មនូវសេចក្តីបូកសរុបលេខ០១-KL/TW ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ របស់ការិយាល័យនយោបាយស្តីពីការបន្តការអនុវត្តសារាចរលេខ០៥-CT/TW ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦របស់ការិយាល័យនយោបាយ នីតិកាលទី១២ “ស្តីពីការជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ចលនាសមាជិកគប់វាល់ថវិកាជិត២០០លានដុង សង់ស្ពានជនបទចំនួន៣ ជួសជុលផ្លូវជាច្រើននិងដាំដើមឈើ ផ្កានៅសងខាងផ្លូវជនបទ រួមចំណែកបង្កទេសភាពស្អាត-បៃតង។ សមមិត្តស៊ើងសាលា-ប្រធានសមាគមកសិករឃុំវៀងប៊ិញឱ្យដឹង៖ ក្នុងការងារ ពូស៊ូនតែងអនុវត្តល្អនូវភារកិច្ចដែលបានប្រគល់ គិតអានយ៉ាងសកម្មចំពោះជីវភាពសមាជិក ស្តាប់ ក្តាប់បំណងប្រាថ្នារបស់សមាជិក ដើម្បីដោះស្រាយការលំបាកទាន់ពេល។ ប្រមូលផ្តុំសមាជិកយ៉ាងសកម្មចូលរួមចលនាកសាងជនបទថ្មីនៅភូមិភាគ។
ដោយច្រើនវិធីធ្វើពូកែ ប្រសិទ្ធភាពរបស់លោកឡឹមស៊ូន ជីវភាពរបស់សមាជិកភូមិឡាវវេនកាន់តែបានកែលម្អ ឆ្នាំ២០០០មានសមាជិកក្រចំនួន១២០រូប មកដល់ពេលនេះ សមាជិកក្រថយចុះនៅត្រឹមតែ៧រូប។ ជឿជាក់ថាលទ្ធផលដែលសម្រេចបាននឹងជាកម្លាំងលើកទឹកចិត្តដើម្បីលោកស៊ូនខិតខំប្រឹងប្រែងបានសម្រេចល្អនូវរាល់ភារកិច្ចដែលបានប្រគល់ មួយជំហានម្តងៗលើកកម្ពស់ជីវភាព សម្ភារៈនិងស្មារតីរបស់សមាជិក រួមចំណែកកសាងសមាគមកាន់តែរីកចម្រើន៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin