ស្រុកជនបទថ្មីចូវថាញ់ទទួលនិទាឃរដូវដោយក្តីមោតនះ​និង​រីករាយ

04:56, 22/01/2025

ទទួលនិទាឃរដូវឆ្នាំ២០២៥ចូវថាញ់មានបន្ថែមអនុភាព កម្លាំងជំរុញថ្វីដ្បិតជានិទាឃរដូវដំបូងដែលបក្ខភាគ រដ្ឋអំណាចប្រជាជនស្រុកបានទទួលតេតង្វៀងដាងក្នុងក្តីរីករាយ “ស្រុកសម្រេចបទដ្ឋានជនបទថ្មី” ។

វិល​មក​ស្រុក​ចូវ​ថាញ់​ប៉ុន្មាន​ថ្ងៃ​ជិត​បុណ្យ​តេត​ទី​ណា​ក៏​ពោរ​ពេញ​បរិយា​កាស​ទទួល​ឆ្នាំ​ថ្មី​។​ បណ្តា​ដង​ផ្លូវ​ស្អាត​បាត​ ផ្ទះ​ថ្ម​ជាជួរ​បញ្ជាក់​ឱ្យ​ឃើញ​ជីវភាព​​ប្រជា​ជន​មួយ​ថ្ងៃ​កាន់​តែ​សុខដុម។ ប្រជា​ជន​រីក​រាយ​និង​មោទនៈ​ព្រោះ​សមិទ្ធផល​សម្រេច​បាន​រយៈ​ពេល​កន្លង​។ ពូ​យ័ញនិញ​ចែវ​នៅ​ភូមិកំពង់​ទ្រព្យ​A ឃុំ​អាង​ហ៊ីប​ ស្រុក​ចូវ​ថាញ់​និយាយ​៖ ពី​ពេល​ឃុំ​ ស្រុក​អនុវត្ត​កសាង​ជន​បទ​ថ្មី​បាន​រួម​ចំណែក​ផ្លាស់​ថ្មី​ ជីវភាព​សម្ភារៈ​ប្រជា​ជន​មាន​ការ​ប្រែ​ផ្លាស់​យ៉ាង​ច្រើន​។ ​ផ្លូវ​ជនបទ​​បាន​វិនិ​យោគ ​បើកទូលាយ​​បង្ក​លក្ខណៈឱ្យ​ប្រជាជន​ធ្វើ​ដំណើរទៅ​មក​​និង​ដឹក​ជញ្ជូន​មុខ​ទំនិញ​ ប្រជា​ជន​ភូមិភាគ​រួម​ព្រួត​ដៃ​កសាង​ទិដ្ឋភាព​បរិស្ថាន ​​ដាំ​ផ្កា​​រួម​ចំណែក​បង្ក​បាន​ច្រើន​ដង​ផ្លូវ​ខៀវ​ ស្រស់​ស្អាត។ អនុលេខាបក្សស្រុក​ ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ទ្រឿងក្វុកដៀងអះអាង៖ ​ការ​កសាង​ជនបទថ្មី​បាន​គ្រប​ដណ្តប់ពេញ​ភូមិ​ស្រុក​រួម​ចំណែក​កែ​ប្រែ​ជីវភាព​ប្រជាជន​ទាំងពី​សម្ភារៈនិង​ស្មារតី​។ ​ច្រើន​សំណង់​​អត្ថ​ប្រ​យោជន៍​សង្គមដូចៈ ​ផ្លូវ​គមនា​គមន៍​ ដំ​ណាក់​សុខា​ភិបាល ​សាលា​រៀន ​អគារ​វប្បធម៌បាន​លើក​កម្ពស់​កសាង​ខែង​រ៉ែង​ឆ្លើយ​តប​ទាន់​ពេល​ការ​ថែ​ទាំ​សុខ​ភាព​ កម្សាន្ត​សប្បាយ​រៀន​សូត្រ​របស់​ប្រជាជន​។​ មក​ដល់​សព្វ​ថ្ងៃ ​ផ្លូវ​គមនាគមន៍​ភូមិតភ្ជាប់​ភូមិនិងត​ភ្ជាប់​ឃុំ​លើ​ភូមិដ្ឋាន​បាន​ចាក់​បេតុង​រាប​រលូន​ស្អាត​បាត​ធានាក្នុង​ការ​ធ្វើ​​ដំណើរ​ងាយ​ស្រួល។​ ប្រព័ន្ធ​ព្រែក​ប្រឡាយ​ធារាសាស្ត្រ​បាន​វិនិយោគ​​ជីក​ស្តារ​​ឆ្លើយ​តប​សំណូម​ពរ​ផលិត​ប្រ​កប​ជីវភាព​ប្រជាជន​ជនបទ​រួម​ចំណែក​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិភាគ។

ស្រុកចូវថាញ់(សុកត្រាំង)បានទទួលស្គាល់ស្រុកជនបទថ្មីជាក្តីរីករាយនិងក្តីមោទនៈរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនភូមិភាគ។
ស្រុកចូវថាញ់(សុកត្រាំង)បានទទួលស្គាល់ស្រុកជនបទថ្មីជាក្តីរីករាយនិងក្តីមោទនៈរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនភូមិភាគ។

បុណ្យ​តេត​ឆ្នាំ​នេះ​គ្រួ​សារ​បង​ថាយ​ជុង​នៅ​ភូមិ​ភូនិញ​A ឃុំអាង​និញ​រីក​រាយ​ខ្លាំង​ព្រោះ​ឪ​ឡឹក​បាន​ផល ​លក់​បាន​ថ្លៃ។​ ជា​មួយ​ផ្ទៃ​ដី​ជាង​៣​កុង​ដាំ​ឪ​ឡឹក​បង​ដាំ​៣​រដូវ​/ឆ្នាំ​នាំ​​មក​ចំ​ណូល​ឱ្យ​គ្រួ​សារ​ប្រ​ហែល​១៥​លាន​ដុង/​រដូវ​។ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​សព្វ​ថ្ងៃ​យ៉ាង​លំ​នឹង​។​ មុន​នេះ​កាល​នៅ​ផលិត​ស្រូវ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខំ​ប្រឹង​យ៉ាង​ណា​ជីវភាព​ក៏​មិន​ធូរ​ធារ។​ ឃើញ​មា​មីង​ក្នុង​ភូមិ​ដាំ​ឪ​ឡឹក​មាន​ចំ​ណេញ​ខ្ញុំ​ក៏ទិញ​ពូជ​មក​ដាំ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​​កើន​ខ្ពស់​ជាង​​ប្រៀប​នឹង​ផលិត​ស្រូវ។​ ឆ្នាំ​នេះ​គ្រួសារ​ខ្ញុំ​ទទួល​បុណ្យ​តេត​កក់​ក្តៅ​សប្បាយ​រីក​រាយ​ណាស់ ​បង​ថាយ​ជុង​ឱ្យ​ដឹង​ដូច្នេះ។ ​និទាឃ​រដូវ​ឆ្នាំ​នេះ​ក្តី​រីក​រាយ​សុភ​មង្គល​ប្រ​ជាជន​ចូវ​ថាញ់​កើន​ឡើងទ្វេរ​ដង​​ដ្បិត​ការ​ខំ​ប្រឹង​ប្តេជ្ញា​របស់​ប្រ​ជាជន មក​ដល់​សព្វ​ថ្ងៃ​៧/៧​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​មាន​៣/៧​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​និង​១ទី​រួម​ស្រុក​បាន​ទទួល​ស្គាល់​ទី​ក្រុង​ផ្សារ​អរិយ​ធម៌​និង​ស្រុក​ទើប​បាន​ទទួល​ស្គាល់​ស្រុក​សម្រេច​បទ​ដ្ឋាន​ស្រុក​ជន​បទ​ថ្មីនៅ​ចុង​ឆ្នាំ​២០២៤។ ​ក្នុង​កសាង​ជន​បទ​ថ្មី​ប្រ​សិន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជា​ភារ​កិច្ច​សំ​ខាន់​គឺ​ការ​កសាង​ជន​បទ​អរិយ​ធម៌​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​វប្បធម៌​ក៏​ជា​កត្តា​យ៉ាង​ចាំ​បាច់​មិន​អាច​ខ្វះបាន។​ ដូច្នេះ​ពេល​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ស្រុក​បន្ត​រក្សា​និង​លើក​កម្ពស់​គុណ​ភាព​បណ្តា​កំហិត​នាំ​ម​ក​ជីវ​ភាព​សម្ភារៈ​ស្មារតី​ល្អ​ជាង​ឱ្យ​ប្រ​ជាជន​។​ប្រឹង​ប្រែង​ដល់​ឆ្នាំ​២០២៦​ស្រុក​មាន​៧/៧​ឃុំ​សម្រេច​បទ​ដ្ឋាន​កសាង​ជន​បទ​ថ្មី​លើក​កម្ពស់​ធា​នា​ទិដ្ឋ​ភាព​តំបន់​ជន​បទ​តែង​ខៀវ ​ស្រស់​ ស្អាត​ស្ថេរភាព​។ ​អនុ​លេ​ខា​បក្ស​ស្រុក​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ស្រុក​ចូវ​ថាញ់​ទ្រឿង​ក្វុក​ដៀង​ឱ្យ​ដឹង​ដូច្នេះ។

ប៉ុន្មានថ្ងៃជិតបុណ្យតេតតំបន់ជនបទស្រុកចូវថាញ់ផ្ការីកស្គុះស្គាយ។
ប៉ុន្មានថ្ងៃជិតបុណ្យតេតតំបន់ជនបទស្រុកចូវថាញ់ផ្ការីកស្គុះស្គាយ។

ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ​ប៉ុន្មាន​ថ្ងៃ​ដើម​និទាឃរដូវ​លើភូមិ​ដ្ឋាន​ស្រុក​ចូវ​ថាញ់​ទី​ណា​ក៏​ឃើញ​ភាព​រីក​រាយ​ស្រស់​​បស់​​របស់​ប្រជាជន​ជាមួយ​ក្តី​រីក​រាយ​និង​ក្តី​សង្ឃឹម​ឆ្នាំ​ថ្មី​បរិបូរ​សុភមង្គល៕

                                                                                     ចន្ថា