អ្នកគប់វាល់យ៉ាងសកម្មក្នុងការកសាងភូមិស្រុក

04:55, 31/01/2025

ពេលរំលឹកដល់ពូទ្រីវស៊ូន ជាអ្នកមានប្រិយភាព នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) មាមីងខ្មែរទាំងអស់នរណាក៏ស្ងើចសរសើរនិងគោរពស្រឡាញ់។ ព្រោះពូតែងជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចិញ្ចឹមកូនរៀនសូត្រដោយជោគជ័យនិងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីកសាងជនបទថ្មី។

ពូទ្រីវស៊ូន អ្នកមានប្រិយភាព នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) គប់វាល់យ៉ាងសកម្មក្នុងការកសាងភូមិស្រុក។
ពូទ្រីវស៊ូន អ្នកមានប្រិយភាព នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) គប់វាល់យ៉ាងសកម្មក្នុងការកសាងភូមិស្រុក។

តាម​លោក​បាញ់​ឌឹក​ក្វាង​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូ​មី ស្រុក​មី​ទូ​ឱ្យ​ដឹង​ ដោយ​ការ​គប់​វាល់​ក្នុង​ការ​ងារ​ចលនា​របស់​ពូ​ទ្រីវ​ស៊ូន មា​មីង​ខ្មែរ​ នៅ​ភូមិ​បឹង​កក់​បាន​ត្រៀម​បរិច្ចាគ​ដី​ដើម្បី​សង់​សា​លា​រៀន​ ធ្វើ​ផ្លូវ​ជនបទ​ ដូច្នេះ​ រួម​ចំ​ណែក​ ឱ្យ​ឃុំ​ភូមី​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​នៅ​ឆ្នាំ​២០២៤។ ដោយ​មាន​ចរិត​ស្លូត​បូត ស្មោះ​ត្រង់​ ជួយ​អ្នក​រាល់​គ្នា​ដោយ​អស់​ពី​ចិត្ត​ បាន​មា​មីង​ក្នុង​ភូមិ​ជំ​នឿ​ទុក​ចិត្ត​។ គ្រួ​សារ​ពូ​មាន​កូន​៤​នាក់​ ធ្វើ​ជា​កម្មាភិបាល​ បក្ខ​ជន​ រស់​នៅ​មាន​ការ​សាម​គ្គី​ជា​មួយ​នឹង​អ្នក​ជិត​ខាង​ កូន​ៗ​តែង​លុះ​ក្នុង​ដំបូន្មាន​របស់​ឪ​ពុក​ម្តាយ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​គ្រួ​សារ​ពូ​រក្សា​បាន​កិត្តិនាម​ជា​គ្រួ​សារ​វប្ប​ធម៌​និង​ជាគ្រួ​សារ​វប្ប​ធម៌​ឆ្នើម​ដែល​មាន​ការ​ស្ងើច​សរ​សើរ​ជូន​រង្វាន់​ពី​ថ្នាក់​ខេត្ត​។ ចំ​ណុច​ល្អ​​ដែល​ពូ​ស៊ូន​យល់​ដឹង​ច្រើន​អំ​ពី​ច្បាប់​និង​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ដូច្នេះ​ ក្នុង​ការ​ជួប​ជុំ​ប្រជាជន​ឬ​ការ​សម្រុះ​សម្រួល​ពី​ករ​ណី​ជម្លោះ​ ពូ​វិ​ភាគ​យ៉ាង​ហ្មត់​ចត់​ សម​ហេតុ​សម​ផល​ ដើម្បី​ឱ្យ​មា​មីង​យល់។ ហេតុ​ដូច្នេះ​ អត្រា​ជោគ​ជ័យ​ក្រោយ​ពីការ​សម្រុះ​សម្រួល​តែង​សម្រេច​ខ្ពស់។

តាម​ពូ​ទ្រីវ​ស៊ូន កាល​ពី​មុន​ តំ​បន់​ជនបទ​បឹង​កក់​មាន​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ពេល​ដែល​រដ្ឋ​មាន​គោល​នយោបាយ​ជា​ច្រើន​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ ពិសេស​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តីពី​ការ​កសាង​ជន​បទ​ថ្មី​ ដើម្បី​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​។ តាំង​ពីនោះ​ ក្នុង​ពេល​ជួប​ជុំ​ប្រ​ជា​ជន​ ពូ​តែង​ឃោ​សនា​ ចលនា​និង​វិភាគ​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី​ដើម្បី​បម្រើ​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ។ ម្ល៉ោះ​ហើយ​ទើប​មា​មីង​យល់​ ពេល​មាន​សាង​សង់​សំ​ណង់​មា​មីង​ស្រប​មតិ​គាំ​ទ្រ។ គ្រួ​សារ​ជា​ច្រើន​បាន​បរិច្ចាគ​ដី​ដើម្បី​កសាង​ផ្លូវ​ជន​បទ​ សាលា​ អ្នក​ខ្លះ​ដាំ​ផ្កា​រក្សា​អនាម័យ​ភូមិ​ស្រុក​ គប់​វាល់​ប្រាក់​ដើម្បី​ដាក់​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​ជាង​២០០​នៅ​តាម​ភូមិ​ សរុប​ថវិកា​រាប់​សិប​ពាន់​លាន​ដុង​ដើម្បី​កសាង​ជន​បទ​សម្បូរ​សប្បាយ​។ រៀង​រាល់​ឆ្នាំ ក្នុង​ពិធី​បុណ្យ​ តេត ពូ​ទ្រីវ​ស៊ូន​នៅ​ទាំង​សកម្ម​កៀរ​គរ​សប្បុរស​ជន​គប់​វាល់​អំ​ណោយ​រាប់​រយ​ចំ​ណែក​ អង្ករ​ជាង​៥០​តោន​ សម្លៀក​បំ​ពាក់​និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ទៀត​ដើម្បី​ជូន​ដល់​គ្រួ​សារ​ក្រ សិស្ស​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​… ពូ​ទ្រីវស៊ូន​ឱ្យ​ដឹង​៖ ខ្ញុំ​គ្រាន់​តែ​គិត​ដោយ​សាមញ្ញ​ ចង់​ឱ្យ​មា​មីង​ខ្មែរ​ជឿ​ជាក់​ ធ្វើ​តាម​គឺ​ខ្លួន​ត្រូវ​ធ្វើ​ជាគំ​រូ​ រស់​នៅ​ស្មោះ​ត្រង់​និង​ជួយ​អ្នក​រាល់​គ្នា​ដោយ​អស់​ពី​ចិត្ត​។ ចំ​ពោះ​គ្រួ​សារ​ត្រូវ​តែ​ជា​ឪ​ពុក​គំ​រូ​ សកម្ម​ក្នុង​ធ្វើ​ការ​រក​ស៊ី​ដើម្បី​មាន​ជីវភាព​ឈាន​ឡើង​ធូរ​ធារ ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ជោគ​ជ័យ។ ចំ​ណែក​ការ​ឃោ​សនា​ ចលនា​ ត្រូវ​អាន​សៀវ​ភៅ​ឱ្យ​បាន​ច្រើន​ មើល​កា​សែត​ដើម្បី​យល់​ច្បាស់​ពី​គោល​នយោ​បាយ​សម្រាប់​ផ្សព្វ​ផ្សាយ ចលនា​មា​មីង​ខ្មែរ​អនុ​វត្ត​ល្អ​នូវ​ការ​កំ​ណត់​នៃ​ច្បាប់​និង​ព័ត៌មានអំ​ពី​គោល​នយោ​បាយ​ដែល​មាន​ប្រ​យោជន៍​ដល់​មា​មីង​ខ្មែរ​យល់​ដឹង​ ដើម្បី​រួម​កម្លាំង​អនុ​វត្ត​និង​ត្រួត​ពិនិត្យ​សំ​ណង់​ក្នុង​ពេល​អនុ​វត្ត។

នា​ពេល​កន្លង​ ការ​គប់​វាល់​យ៉ាង​សកម្ម​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ ក្នុង​នោះ​ មាន​ពូ​ទ្រីវ​ស៊ូន តែង​អនុ​វត្ត​ល្អ​តួ​នា​ទី​ជា​ស្ពាន​ត​ភ្ជាប់​ជា​មួយ​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​ រួម​កម្លាំង​ អនុ​វត្ត​ចលនា​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​៕

ដាលីន