ប្រគល់ផ្ទះចំនួន៣២៨ខ្នងជូនគ្រួសារក្រតាមកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមនៅស្រុកមីស្វៀង

21:46, 22/01/2025

ថ្ងៃទី២២មករា គណៈចង្អុលការបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមស្រុកមីស្វៀង(សុកត្រាំង) បានចាត់តាំងពិធីប្រគល់ផ្ទះនៅជូនគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានជីវភាពលំបាកពីផ្ទះនៅតាមកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម​ដោយ​នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបំផុសចលនានិងជូនអំណោយតេតដល់គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានជីវភាពលំបាក។

ចូល​រួម​មាន​បណ្តា​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិកមជ្ឈិម​បក្ស​ លេខាប​ក្សខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​​ត្រាំង​ ត្រឹង​វ៉ាំងឡូវ​-អនុ​លេខាប​ក្សខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ វ៉ជីកុង​-សមា​ជិកបម្រុង​គណៈ​ប្រ​តិបត្តិការ​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ លេ​វ៉ាំង​ហ៊ឺវ- សមា​ជិកគណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត ងោ​ហ៊ុង-សមា​ជិកគណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀត​ណាម​ខេត្ត ង្វៀង​វ៉ាំង​ខើយ-សមា​ជិកបក្ស​ខេត្ត អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​និង​ថ្នាក់​ដឹក​នាំ​ស្រុក​មី​ស្វៀង។

បណ្តាអ្នកតំណាងចូលរួមពិធីប្រគល់ផ្ទះនៅជូនគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានជីវភាពលំបាក។
​តំណាងទាំង​ឡាយ​ចូលរួមពិធីប្រគល់ផ្ទះនៅជូនគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានជីវភាពលំបាក។

អនុវត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​​ដោយ​យ​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​បំ​ផុស​ចលនា តាម​​ស្ថិតិ​ដល់​ខែ​កញ្ញា​ឆ្នាំ​២០២៤ ទូ​ទាំង​ស្រុក​មី​ស្វៀង​នៅ​​​៩៨៣​គ្រួ​សារ​ដែល​កំ​ពុង​រស់​នៅក្នុង​សភាព​ផ្ទះ​បណ្តោះ​អាសន្ន​ផ្ទះ​ទ្រុឌ​ទ្រោម មិន​សុវត្ថិ​ភាព​និង​មិន​ឆ្លើយ​តប​តម្រូវ​ការ​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព។ បណ្តា​គ្រួ​សារ​ទាំង​នោះ​ត្រូវ​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក ពិ​សេស​ពេល​រដូវ​ភ្លៀង​ខ្យល់​ខ្លាំង។ បណ្តា​ផ្ទះ​បណ្តោះ​អាសន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​ពេល​ភ្លៀង​មក​នឹង​ឥទ្ធិ​ពល​ដល់​សុខ​ភាព​​​សមា​ជិក​ក្នុង​គ្រួ​សារ​បំ​ផុត​គឺ​កុមារ​និង​មនុស្ស​ចាស់។ 

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង(ខាងស្តាំ) និងអង្គភាពអាជីវកម្មជូនតារាងនិមិត្តរូបប្រគល់ផ្ទះនៅនិងជូនអំណោយតេតដល់គ្រួសារក្រ គ្រួសារក្បែរក្រ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង(ទី៦​ពីខាងស្តាំមក) និងអង្គភាពអាជីវកម្មជូនតារាងនិមិត្តរូបប្រគល់ផ្ទះនៅនិងជូនអំណោយតេតដល់គ្រួសារក្រ គ្រួសារក្បែរក្រ។

កម្ម​វិធី​ផ្ទះ​បណ្តោះ​អាសន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​បាន​ស្រុក​មី​ស្វៀង​សកម្ម​ផ្សព្វ​ផ្សាយ នាំ​មក​នូវ​ក្តី​សង្ឃឹម​ដល់​គ្រួ​សារ​​៩៨៣​គ្រួ​នៅ​ស្រុក​មី​ស្វៀង​មាន​ផ្ទះ​នៅ​រឹង​មាំ​សម្រាប់​នៅ។

តាម​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត គណៈ​ចង្អុល​ការ​ខេត្ត​និង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ភូមិ​ភាគ ក្នុង​លើក​ទី១​ឆ្នាំ​២០២៥​ស្រុក​មី​ស្វៀង​បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​កសាង​និង​ជួស​ជុល​សរុប​៣២៨​ខ្នង​សម្រាប់​ជូន​គ្រួ​សារ​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ។ រយៈ​កាល​១ខែ​ពី​ថ្ងៃ​២២ ធ្នូ​ឆ្នាំ​២០២៤ដល់​២២ មករា​ឆ្នាំ​២០២៥ ស្រុក​មី​ស្វៀង​បាន​កសាង​ផ្ទះ​សម្រេច​៣២៨/៣២៨​ខ្នង លើ​កទី​១ ឆ្នាំ​២០២៥ សម្រេច​១០០%​ផែន​ការ​ដាក់​ចេញ។ ក្នុង​នោះ កសាង​ថ្មី​២២២​ខ្នង ក្នុង​មួយ​ខ្នង​តម្លៃ​៦០​លាន​ដុង​និង​ជួស​ជុល​១០៦​ខ្នង ក្នុង​មួយ​ខ្នង​តម្លៃ​៣០​លាន​ដុង។ សរុប​ថវិកា​អនុវត្ត​២២,៥​ពាន់​លាន​ដុង ក្នុង​នោះ​ថវិកា​ពី​គណៈ​ចលនា​មូល​និធិ​ដើម្បី​អ្នក​ក្រ​ខេត្ត​គឺ​១៦,៥​ពាន់​លាន​ដុង គ្រួ​សារ​និង​សាច់​ញាតិ​គប់​វាល់​៤,៦​ពាន់​លាន​ដុង​និង​១,៤​ពាន់​លាន​ដុង​ប្តូរ​ជា​កម្លាំង​ពលកម្ម​ចំ​នួន​៤.៨០០​ថ្ងៃ​របស់​រណ​សិរ្ស បណ្តា​អង្គ​ការ​មហាជន​និង​កង​កម្លាំង​នគរ​បាល យោ​ធា។ ចំ​នួន​ផ្ទះ​ជូន​ដល់​គ្រួ​សារ​ក្រ ​ក្បែរ​ក្រ​គឺ​មុន​តេត​ង្វៀង​ដាង​អឹក​ទី​ឆ្នាំ​២០២៥។

ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត (ខាងស្តាំ) និងអង្គភាពអាជីវកម្មជូនតារាងនិមិត្តរូបប្រគល់ផ្ទះនៅនិងជូនអំណោយតេតដល់គ្រួសារក្រ គ្រួសារក្បែរក្រ។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត (ទី៦​ពីខាងស្តាំមក) និងអង្គភាពអាជីវកម្មជូនតារាងនិមិត្តរូបប្រគល់ផ្ទះនៅនិងជូនអំណោយតេតដល់គ្រួសារក្រ គ្រួសារក្បែរក្រ។

ថ្លែង​ការណ៍​ក្នុង​ពិធី​នេះ សម​មិត្ត​ដាំង​វ៉ាំង​ភឿង-សមា​ជិក​បក្ស​ខេត្ត លេ​ខា​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ស្រុ​កមី​ស្វៀង​ជូន​ពរ​បណ្តា​គ្រួ​សារ​ដែល​មាន​ផ្ទះ​ថ្មី។ ផ្ទះ​ដែល​ប្រ​គល់​ថ្ងៃ​នេះ​មិន​ត្រឹម​តែ​នាំ​មក​​លំ​នឹង​ពី​កន្លែង​នៅ​ប៉ុណ្ណោះ​ទេ​តែ​នៅ​ទាំង​ជា​ក្តី​សង្ឃឹម​ថ្មី ជា​កម្លាំង​លើក​ទឹក​ចិត្ត​ដើម្បី​បណ្តា​គ្រួ​សារ​ឆ្លង​ផុត​ការ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ពេល​ខាង​មុខ ស្រុក​មី​ស្វៀង​នឹង​បន្ត​អនុវត្ត​លើក​ទី២​នៃ​កម្មវិធី​ជំ​នួយ​ផ្ទះ​នៅ ធា​នា​៩៨៣​គ្រួ ជា​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​មាន​សគុណ គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក​បាន​ជំ​នួយ មិន​ទុក​ចោល​នរ​ណា​ម្នាក់​ឡើយ។

សម​មិត្ត​ដាំង​វ៉ាំង​ភឿង​បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​គប់​វាល់​របស់​រណ​សិរ្ស​មាតុ​ភូមិ បណ្តា​អង្គ​ការ​មហា​ជន កង​កម្លាំង​ប្រ​ជាស្វ័​យ​ត្រាណ កង​កម្លាំង​ការ​ពារ​សណ្តាប់​ធ្នាប់​​នៅ​មូល​ដ្ឋាន បណ្តា​អាជីវ​កម្ម​ សប្បុ​រស​ជន បណ្តា​អង្គ​ការ បុគ្គល​បាន​ព្រួត​ដៃ​គប់​វាល់​ដើម្បី​អនុវត្ត​សម្រេច​ជោគ​ជ័យ​កម្ម​វិធី  “ផ្ទះ​បណ្តោះ​អាសន្ន​ផ្ទះ​ទ្រុឌ​ទ្រោម” តាម​ផែន​ការ​ដាក់​ចេញ។

នា​ឱកាស​នេះ បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​ខេត្ត ស្រុក​បាន​ជូន​អំ​ណោយ​តេត​ដល់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​លើ​ភូមិ​ដ្ឋាន​ស្រុក៕

ជីបាវ-សុផល