ថាញ់ទ្រីប្រមូលផ្តុំផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម

04:21, 27/01/2025

សាទរការចលនា“ព្រួតដៃបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម” លើភូមិដ្ឋានខេត្តសុកត្រាំងស្រុកថាញ់ទ្រី(សុកត្រាំង)​បាននិងកំពុងកៀរគររាល់ប្រភពកម្លាំងដើម្បីអនុវត្តការងារបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមជូនបណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រលើភូមិដ្ឋានស្រុកបង្កលក្ខណៈដើម្បីប្រជាជនមានផ្ទះនៅថ្មីលំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ច។

ពិធីបើកដំណើរការសាងសង់ផ្ទះនៅចំណុះកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុកថាញើទ្រី។
ពិធី​ផ្តើម​កសាង​ផ្ទះនៅចំណុះកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុកថាញ់​ទ្រី។

តាម​រាយ​ការ​ណ៍​លទ្ធ​ផល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​” លើភូមិ​ដ្ឋាន​ស្រុក​ថា​ញ់ទ្រី​សរុប​គ្រួសារ​ដែល​មាន​​តម្រូវ​ការ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌ​ទ្រោម​គឺ​៦៥៤ខ្នង ​ក្នុង​នោះ​គ្រួសារ​គោល​នយោ​បាយ​ចំ​នួន​១៤៩ខ្នង ​គ្រួសារ​ក្រ​និង​ក្បែរ​ក្រ​គឺ​៤៧៥ខ្នង​ កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ជន​ជាតិ​ភាគ​តិ​ចគឺ​៣០ខ្នង។​ សព្វ​ថ្ងៃ​មាន​២៤៧ខ្នងកំ​ពុង​​​សាង​សង់​ បម្រុង​សម្រេច​មុន​បុណ្យ​តេត​អឹក​ទី​ឆ្នាំ​២០២៥​ចំនួន​១០៨​ខ្នង។

ជា​គ្រួ​សារ​បាន​ជំនួយ​ផ្ទះ​នៅ​ពីកម្ម​វិធី​“ព្រួត​ដៃ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​” លើភូមិ​ដ្ឋាន​ស្រុក​ មីង​យឿង​ធី​វ៉ាន​នៅ​ភូមិ​ទ្រុង​ហ្វា ​ឃុំ​ទ្វឹងទឹក ​ស្រុក​ថា​ញ់ទ្រី​មាន​ក្តី​រីក​រាយ​ណាស់​ពីមុន​គ្រួសារ​មីង​រស់​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​លេច​គ្រប់​កន្លែង​ពេល​ភ្លៀង​ខ្យល់​មក​ម្តងៗខ្លាច​តែ​រលំ​។ កូន​ៗរបស់​មីង​ទៅ​ធ្វើ​ការ​នៅ​ទី​ក្រុង​ មីង​លក់​បន្លែ​នៅ​ឯផ្សារ​រក​បាន​ប្រាក់​ចំ​ណូល​ពី​៥០-១០០ពាន់​ដុង/ថ្ងៃ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។ ​មីង​វ៉ាន​រីក​រាយ​ឱ្យ​ដឹង​៖​ គ្រួសារ​ខ្ញុំមាន​ជីវភាព​លំ​បាក​គ្មាន​ដី​ផលិត​ប្រាក់​ចំ​ណូល​រាល់​ថ្ងៃ​អា​ស្រ័យលក់​បន្លែបាន​បន្តិចប​ន្តួច​ ដូច្នេះការ​សង់​ផ្ទះ​ថ្មីចំ​ពោះ​ខ្ញុំ​គឺមិន​អា​ចសង់​បាន​ទេ។ ​ពេល​ឮ​​ថា​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំនួយ​ផ្ទះ​១ខ្នង​តម្លៃ​៦០​លាន​ដុងខ្ញុំ​មានក្តី​សប្បាយ​រីក​រាយ​ណាស់​ អ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដែល​បាន​ជំនួយ​ផ្ទះ​ឱ្យ​គ្រួសារ​ខ្ញុំ​ផ្ទះ​នេះ​ខ្ញុំ​ប្រាថ្នា​យូរ​ហើយ​តែ​សព្វ​ថ្ងៃ​បាន​ក្លាយ​ជា​ការ​ពិត ​បុណ្យ​តេត​ឆ្នាំនេះ​​គ្រួ​សារ​ខ្ញុំ​មាន​ភាព​កក់​ក្តៅណាស់​​​។

ថ្នាក់ដឹកនាំស្រុកថាញ់ទ្រី(សុកត្រាំង)ជូនតារាងនិមិត្តរូបជំនួយផ្ទះនៅឱ្យគ្រួសារក្រ។
ថ្នាក់ដឹកនាំស្រុកថាញ់ទ្រី(សុកត្រាំង)ជូនតារាងនិមិត្តរូបជំនួយផ្ទះនៅឱ្យគ្រួសារក្រ។

រួម​នឹង​ក្តី​រីក​រាយ​ជាមួយ​មីង​វ៉ាន គ្រួសារ​បង​យ័ញហាយ​ នៅ​ភូមិ​ទ្រុង​ហ្វា ឃុំ​ទ្វឹងទឹក​ ស្រុក​ថា​ញ់ទ្រីក៏​បាន​ជំនួយ​ផ្ទះ​ថ្មី គ្រួសារ​បង​​ជា​គ្រួ​សារ​ក្ររ​បស់​ឃុំ​បង​ធ្វើ​កម្ម​ករ​សំ​ណង់​រក​បាន​ចំ​ណូល​២៥០ពាន់​ដុង/ថ្ងៃ​ ប្រ​ពន្ធនៅ​ផ្ទះ​មើល​ថែ​កូន​២​មិន​អាច​ទៅ​ធ្វើ​ការ​ងារ​បាន​ដូច្នេះ​​ទើប​ជីវភាព​គ្រួសារ​ជួប​ការ​លំ​បាក​ ប្រាក់​ចំ​ណូល​មិន​លំ​នឹង​ ពេល​បាន​រដ្ឋ​ជំនួយ​ផ្ទះ​នៅ​ពី​កម្ម​វិធី​ “ព្រួត​ដៃ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​” លើភូមិ​ដ្ឋាន​ស្រុក​ គ្រួសារ​បង​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ការ​ជំនួយ​ផ្ទះ​ជា​កម្លាំង​លើក​ទឹក​ចិត្ត​ដើម្បី​បង​ឆ្លង​ផុត​ការ​លំ​បាក​ ឈាន​ឡើង​ក្នុង​ជីវភាព​​ បង​ហាយ​រីក​រាយ​ឱ្យ​ដឹង​៖ បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ទើប​គ្រួ​សារ​ខ្ញុំ​មានផ្ទះ​ថ្មីនៅ​រឹង​មាំ ចាប់​ពីថ្ងៃ​នេះ​ទៅ​គ្រួសារ​ខ្ញុំ​មាន​កន្លែង​នៅ​លំ​នឹង​ហើយ​។ អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដែល​បាន​បង្ក​លក្ខណៈ​ដើម្បី​គ្រួសារ​ខ្ញុំ​មាន​ជីវ​ភាព​លំ​នឹង​ ស្ងប់​ចិត្ត​ធ្វើ​ការ​បង្ក​បង្កើន​ផល​ពង្រីក​សេដ្ឋ​កិច្ច​គ្រួសារ​ មាន​ផ្ទះ​នៅ​ថ្មី​គ្រួ​សារ​ខ្ញុំ​នឹង​ខិត​ខំ​ថែ​រក្សាឱ្យ​បាន​ស្អាត​បាត​។

លោក​ង្វៀង​ទ្រឿង​យ៉ាង​-ប្រ​ធាន​អនុ​មន្ទីរ​ពល​កម្ម​-យុទ្ធជន​ពិការ​និង​សង្គម​ស្រុក​ថា​ញ់ទ្រី​អះ​អាង​ថា​កម្ម​វិធី​“បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​”ជា​កម្ម​វិធី​មួយ​មាន​អត្ថ​ន័យ​ប្រ​កបដោយ​មនុស្ស​សាស្រ្ត​បង្ក​លក្ខ​ណៈ​សម្រាប់​គ្រួសារ​គោល​នយោ​បាយ​ គ្រួសារ​ក្រ គ្រួសារ​ក្បែរក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​ពី​ផ្ទះ​នៅ​ មាន​ផ្ទះ​នៅ​ថ្មី ស្អាត​ស្អំ​រឹង​មាំ។ ​គណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​គប្បី​ធ្វើការ​ពិនិត្យ​ស្ថាន​ភាព​ពី​ផ្ទះ​នៅ​នៃ​បណ្តា​មុខ​សញ្ញា​ដើម្បី​ធា​នា​មិន​ទុក​ចោល​មុខ​សញ្ញា​ណា​ម្នាក់​ឡើយ​។

 “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​” ជា​គោល​ការ​ណ៍​ធំ​​របស់​បក្ស​និង​រដ្ឋ​ដោយ​មាន​ការ​ចូល​រួម​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ​​និង​កិច្ច​ចង្អុល​ការ​យ៉ាង​ម៉ឹង​ម៉ាត់​របស់​គណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​ “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​” រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​លើភូមិ​ដ្ឋាន​ស្រុក​ថា​ញ់ទ្រី​បាន​ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​កសាង​ធា​នា​សម្រេច​មុន​តេតង្វៀង​ដាងឆ្នាំ​២០២៥ ដើម្បី​ប្រ​ជាជន​ទទួល​បុណ្យ​តេត​ក្នុង​ផ្ទះ​ថ្មី​រឹង​មាំ ស្អាតស្អំ៕

                                                                                                     ហុង​ទើ-សុផល