ទីរួមខេត្តវិញចូវជាភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះជនរួមជាតិខ្មែរប្រហែល៥២%និងជនជាតិហ្វា១៧% ទីរួមខេត្តមានតំបន់ព្រំដែនសមុទ្រ ភូមិដ្ឋានជួបការលំបាកម្ល៉ោះហើយជីវភាពរបស់ប្រជាជននៅជួបការលំបាកច្រើន អត្រាគ្រួសារក្រ ក្បែរក្រនៅខ្ពស់។ ប៉ុន្មានឆ្នាំជិតៗនេះ ទីរួមខេត្តវិញចូវតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់យកចិត្តទុកដាក់ចង្អុលការ វិនិយោគ ជំនួយឆ្លងតាមបណ្តាកម្មវិធីទិសដៅជាតិបន្ថយក្រ កម្មវិធីជំនួយអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ល។ អាស្រ័យហេតុនោះ ទើបជីវភាពស្មារតីនិងសម្ភារៈរបស់ប្រជាជននៅទីនេះមិនបង្អង់អភិវឌ្ឍ។
លោកត្រឹងជីវឹង-អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តវិញចូវបានឱ្យដឹង ដោយការយកចិត្តទុកដាក់របស់មជ្ឈិម ខេត្តនិងបណ្តាផ្នែកនានា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីរួមខេត្តបានចង្អុលការយ៉ាងប្តូរផ្តាច់ទូទាំងប្រព័ន្ធនយោបាយចូលរួមក្នុងការអនុវត្តគោលនយោបាយជនជាតិ បំបាត់អត់បន្ថយក្រ លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន ចាត់ទុកនេះជាភារកិច្ចយ៉ាងសំខាន់។ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីរួមខេត្តធ្វើឱ្យជាក់ស្តែងទាន់ពេល ម៉ឹងម៉ាត់និងប្រសិទ្ធភាពបណ្តាគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ បណ្តាកម្មវិធី គម្រោងរបស់មជ្ឈិមនិងភូមិភាគ បានប្រមូលផ្តុំវិនិយោគតំបន់ជនរួមជាតិដើម្បីទិសដៅជំរុញអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់នឹងដោះស្រាយល្អបណ្តាបញ្ហាសង្គម បន្ថយក្រឆាប់និងចីរភាព។ រួមចំណែកបំព្រួញគម្លាតពីការរស់នៅ ប្រាក់ចំណូលរវាងតំបន់ជនជាតិភាគតិចប្រៀបនឹងមធ្យមភាគរួមរបស់ខេត្ត ទីរួមខេត្ត បន្ថយចំពោះភូមិលំបាកពិសេស កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមឆ្លើយតបតម្រូវការ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
លោកត្រឹងជីវឹងបានឱ្យដឹងបន្ថែម៖ លទ្ធផលអនុវត្តកម្មវិធីទិសដៅជាតិ ទីរួមខេត្តវិញចូវបានវិនិយោគជាង៣១៨,៥ពាន់លានដុង។ តាមរយៈនោះបានជំនួយផ្ទះនៅឱ្យគ្រួសារចំនួន៦៩៣ខ្នង ជាមួយថវិកា៣០,៥ពាន់លានដុង។ គោលនយោបាយឱ្យបុលទុនអាទិភាពបានជំនួយមាមីងបុលចំនួន៣០៩គ្រួសារសម្រាប់សង់ផ្ទះនៅ ដោយរុបថវិកាជិត១២ពាន់លានដុង ជំនួយផ្ទះនៅឱ្យគ្រួសារចំនួន៨៤ខ្នងជាមួយថវិកាជិត៣,៧ពាន់លានដុង ជំនួយបង្វែររបរបានចំនួន១.០៥៣គ្រួជាមួយថវិកាជាង១០ពាន់លានដុង ក្នុងនោះគោលនយោបាយបុលទុនអាទិភាពជំនួយ៧០គ្រួសារបុលទុនបង្វែររបរដោយថវិកាជាង៣,៧ពាន់លានដុង ជំនួយទឹកស្អាតប្រើប្រាស់ចំនួន៥០៣គ្រួជាមួយថវិកា១,២ពាន់លានដុង ជំនួយអភិវឌ្ឍការផលិតចំនួន៥៦ទម្រង់ចិញ្ចឹមសត្វ ដាំដុះ ជាមួយថវិកាជាង១៥ពាន់លានដុងនិងរាប់សិបសំណង់គមនាគមន៍ ផ្សារជនបទផ្សេងទៀត។
![]() |
ពូគីមភឿន(ខាងឆ្វេងដៃ) នៅអនុសង្កាត់វត្តពេជ្រ សង្កាត់វិញភឿក ទីរួមខេត្តវិញចូវមានក្តីសប្បាយរីករាយណាស់ពេលបានរដ្ឋជំនួយផ្ទះនៅ។ |
រីករាយទទួលបានផ្ទះថ្មី ពូគីមភឿន នៅអនុសង្កាត់វត្តពេជ្រ សង្កាត់វិញភឿក ទីរួមខេត្តបានឱ្យដឹង៖ ពីមុនគ្រួសារខ្ញុំលំបាកណាស់ ផ្ទះទ្រុឌទ្រោម ពេលភ្លៀងម្តងៗលេចគ្រប់កន្លែង។ បានរដ្ឋជំនួយ៤៤លានដុងនិងបានរដ្ឋអំណាចភូមិភាគពិនិត្យឱ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកចំនួន៤០លានដុងទៀតនិងប្រាក់គ្រួសារសន្សំបានខ្លះទើបសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ ម្ល៉ោះហើយគ្រួសារខ្ញុំស្ងប់ចិត្តខិតខំធ្វើការបង្កបង្កើនផល។ ក្រៅពីនោះគ្រួសារខ្ញុំនៅទាំងពិនិត្យឱ្បបុលសម្រាប់បង្វែររបរចំនួន១០លានដុង ខ្ញុំទិញម៉ាស៊ីនកាត់ដែក ម៉ាស៊ីនផ្សារដើម្បីធ្វើជាងទ្វារបង្អួចសម្រាប់មានប្រាក់ចំណូលកែលម្អជីវភាពគ្រួសារ។ បានរដ្ឋជំនួយតាំងពីផ្ទះនៅ ទុនបង្កបង្កើនផលគ្រួសារខ្ញុំរីករាយណាស់ដូច្នេះខ្ញុំនឹងដឹកនាំកូនចៅខិតខំពលកម្មផលិតដើម្បីឈានឡើងលំនឹងជីវភាពគ្រួសារ។
![]() |
ថ្នាក់ដឹកនាំរដ្ឋអំណាចភូមិភាគសួរសុខទុក្ខគ្រួសារមីងស៊ើងធីលេននៅអនុសង្កាត់វត្តពេជ្រ សង្កាត់វិញភឿក ទីរួមខេត្តវិញចូវ។ |
ចំណែកគ្រួសារមីងស៊ើងធីលេននៅអនុសង្កាត់វត្តពេជ្រ សង្កាត់វិញភឿក ទីរួមខេត្តវិញចូវគ្រួសារគ្មានដីផលិត រស់នៅប្រកបរបរធ្វើការឈ្នួលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ មីងលេនបានឱ្យដឹង៖ បានរដ្ឋជំនួយផ្ទះនៅហើយនៅទាំងជំនួយ១០លានដុងសម្រាប់បង្វែររបរពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ខ្ញុំទិញជ្រូកបាន៦ក្បាលសម្រាប់ចិញ្ចឹមឥឡូវបានជាង១ខែហើយ ក្នុងមួយក្បាលមានទម្ងន់ពី៣០-៤០គ.ក ពេលខាងមុខនឹងបានលក់ចេញ ខ្ញុំសង្ឃឹមថាប្រសិនបើទទួលបានផលគ្រាន់បើខ្ញុំនឹងបើកទូលាយទម្រង់ចិញ្ចឹមដើម្បីថ្ងៃក្រោយជីវភាពឈានឡើងធូរធារ។
ជាមួយការជំនួយពីបណ្តាកម្មវិធីទិសដៅជាតិសម្រាប់តំបន់ជនជាតិភាគតិច កំពុងរួមចំណែកជាគ្រឹះលើកកម្ពស់ជីវភាពប្រជាជននៅភូមិភាគនិងជាឱកាសសម្រាប់វិញចូវអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងពេលខាងមុខ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin