បានក្លាយជាប្រពៃណីឱ្យតែដល់បុណ្យតេត គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនលើភូមិដ្ឋានស្រុកឡុងភូតែងព្រួតដៃគិតអានឱ្យអ្នកក្រ គ្រួសារគោលនយោបាយ ដើម្បីគ្រប់គ្នាបានទទួលបុណ្យតេតដោយភាពរីករាយកក់ក្តៅ។ លោកហ្វិញឌឹក-អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងភូឱ្យដឹង៖ ការយកចិត្តទុកដាក់គិតអានឱ្យគ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារមានស្ថានភាពលំបាកលើភូមិដ្ឋានស្រុកនាឱកាសបុណ្យតេតរាល់ឆ្នាំជាការធ្វើយ៉ាងមានអត្ថន័យជាក់ស្តែង សំដែងប្រពៃណីសាមគ្គីស្រឡាញ់គ្នាក្នុងគ្រាក្ររួមចំណែកបង្កលក្ខណៈឱ្យប្រជាជនសប្បាយបុណ្យតេតប្រពៃណីដោយភាពកក់ក្តៅរីករាយ។ប៉ុន្មានថ្ងៃកន្លង បណ្តាក្រុមប្រតិភូរបស់ខេត្ត ស្រុក បណ្តាផ្នែកភូមិភាគបានទៅសួរសុខទុក្ខជូនអំណោយបុណ្យតេតឱ្យអ្នកមានគុណ គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារមានស្ថានភាពលំបាក។ អំណោយមួយចំណែកៗមិនត្រឹមមានអត្ថន័យពីសម្ភារៈតែនៅពាំនាំនូវមនោសញ្ចេតនារបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ដែលគិតអានដល់អ្នកមានគុណ គ្រួសារក្រដើម្បីមានបន្ថែមក្តីជំនឿឆ្នាំថ្មីសប្បាយរីករាយនិងសុខដុមជាង។
![]() |
ថ្នាក់ដឹកនាំខេត្តនិងស្រុកឡុងភូជូនអំណោយគ្រួសារក្រនាឱកាសបុណ្យតេត។ |
បុណ្យតេតឆ្នាំនេះស្រុកឡុងភូចាត់តាំងក្រុមជូនអំណោយតេតរបស់ប្រធានរដ្ឋជូនបណ្តាគ្រួសារគោលនយោបាយ អ្នកមានគុណអំណោយចំនួន៩៩១ចំណែក តម្លៃជាង៣០០លានដុង ខេត្តឧបត្ថម្ភអំណោយ១.៣៨៩ចំណែក តម្លៃជិត៦០០លានដុង ស្រុកចលនាអំណោយបានជាង១.០០០ចំណែកតម្លៃជាង៥៨១លានដុង បណ្តាឃុំ ទីរួមស្រុកចលនាអំណោយបាន៣.៧៦៦ចំណែកតម្លៃ១ពាន់៣៤៧លានដុង។ សំខាន់ស្រុកចំណាយជាង៣ពាន់២៩៥លានដុងដើម្បីគិតអានគ្រួសារគោលនយោបាយ គ្រួសារមានគុណជាមួយបដិវត្តន៍។ មិនត្រឹមគិតអានគ្រួសារគោលនយោបាយ ស្រុកឡុងភូនៅទាំងយកចិត្តទុកដាក់គិតអានគ្រួសារក្រ កុមារមានស្ថានភាពលំបាកអំណោយ៤.៩៥៥ចំណែក សរុបតម្លៃជាង២ពាន់លានដុង។ មីងឡឹមធីយូននៅភូមិតឹងគ្វីA ឃុំតឹងហ៊ឹង ស្រុកឡុងភូពេលទទួលបានអំណោយមីងរំភើបនិយាយ៖ ស្ថានភាពគ្រួសារខ្ញុំជួបការលំបាក រាល់ថ្ងៃខ្ញុំតែងប្រិតសំចៃក្នុងប្រើចាយមិនហ៊ានទិញដូរច្រើន។ ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគនិងបណ្តាសប្បុរសជនខ្ញុំបានទទួលអំណោយបុណ្យតេត។ បុណ្យតេតឆ្នាំនេះគ្រួសារខ្ញុំយ៉ាងកក់ក្តៅនិងពេញលេញ។ លោកយឿងថាញ់ត្វង-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកឡុងភូឱ្យដឹង៖ បណ្តាគ្រួសារក្រ គ្រួសារមានស្ថានភាពលំបាក។ល។ បណ្តាអំណោយបុណ្យតេតមិនត្រឹមជាការឧបត្ថម្ភជួយគ្នាយ៉ាងជាក់ស្តែងតែនៅទាំងជាទឹកចិត្តចែករំលែករបស់សហគមន៍ចំពោះអ្នកក្រដើម្បីមាមីងសប្បាយបុណ្យតេតដោយភាពកក់ក្តៅសោមនស្សរីករាយ។
![]() |
ថ្នាក់ដឹកនាំស្រុកឡុងភូជូនអំណោយគ្រួសារគោលនយោបាយនាឱកាសបុណ្យតេត។ |
បុណ្យតេតអឹកទីឆ្នាំ២០២៥មកដល់នៅរាល់គេហដ្ឋាន ការព្រួតដៃរបស់បណ្តាអង្គការ កិច្ចចង្អុលការរបស់ស្រុកឡុងភូបានរួមចំណែកធានាអនុវត្តល្អបណ្តាគោលនយោបាយសុខុមាលភាពសង្គមថែទាំជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin