ថាញ់គ្វើយពង្រីកតួនាទីប្រជាជនក្នុងការកសាងជនបទថ្មី

04:56, 17/12/2024

ដោយកំណត់ថាប្រជាជនគឺជាអ្នកសម្រេចការជោគជ័យក្នុងដំណើរការកសាងជនបទថ្មី ប៉ុន្មានឆ្នាំកន្លង គណៈ​កម្មា​ធិការ​បក្ស រដ្ឋអំណាចឃុំថាញ់គ្វើយ ស្រុកមីស្វៀង (សុកត្រាំង) បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារឃោសនា ចលនាប្រជាជនចូលរួមកសាងជនបទថ្មី។ ឆ្លងតាមនោះ បានប្រជាជនសាទរយ៉ាងសកម្មចូលរួមអនុវត្ត។

ចាប់តាំងពីការអនុវត្តការកសាងជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធនៅលើភូមិដ្ឋានឃុំកាន់តែបានវិនិយោគរឹងមាំ ស្អាត។
ចាប់តាំងពីការអនុវត្តការកសាងជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធនៅលើភូមិដ្ឋានឃុំកាន់តែបានវិនិយោគរឹងមាំ ស្អាត។

ភាព​សប្បាយ​រីក​រាយ​ពី​សមិទ្ធ​ផល​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​បាន​សាយ​ភាយ​នៅ​តំ​បន់​ជន​បទ​ថាញ់​គ្វើយ បច្ចុ​ប្បន្ន​ ទិដ្ឋ​ភាព​បានប្តូរ​ផ្លាស់​ពី​កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​តែ​ព្រម​ៗ​គ្នា​ រឹង​មាំ។ ផ្ទៃ​ដី​ជា​ច្រើន​ដែល​គ្មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​បាន​បង្វែរ​មក​ដាំ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​ដែល​សម​ស្រប​ជា​មួយ​ទម្លាប់​កសិ​កម្ម​ ដី​ អា​កាស​ធាតុ​ ហើយ​ពូជ​ថ្មី​ដែល​ផ្តល់​ទិន្ន​ផល​ខ្ពស់​ ជួយ​កសិករ​ទទួល​បាន​ប្រាក់​ចំ​ណូល​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ខ្ពស់​។ លទ្ធ​ផល​ដែល​សម្រេច​បាន​គួរ​ឱ្យ​លើក​ទឹក​ចិត្ត​ខាង​លើ​ ដោយ​ការ​ពង្រីក​តួ​នា​ទី​​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បង្ក​ទំ​នុក​ចិត្ត​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។ ពូ​លី​វ៉ើង អ្នក​មាន​ប្រិយ​ភាព​ភូមិ​ដាយ​សូ ឃុំ​ថាញ់​គ្វើយ បាន​គប់​វាល់​ជា​ច្រើន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​របស់​ឃុំ​ឱ្យ​ដឹង​៖ ចាប់​តាំង​ពី​ឃុំ​អនុ​វត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ទិដ្ឋ​ភាព​ជន​បទ​ថ្មី​នៅ​ទី​នេះ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ ពូ​វ៉ើង​ក៏​ដឹង​ដែរ​ថា​ ការ​កសាង​ជន​បទ​ថ្មី​នឹង​រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​។ ដូច្នេះ​ នា​ពេល​កន្លង​ ពូ​និង​ក្រុម​គ្រួ​សារ​បាន​គប់​វាល់យ៉ាង​សកម្ម​នូវ​ថវិកា​និង​កម្លាំង​ដើម្បី​ចូល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។ “ប្រ​ជា​ជន​ម្នាក់​ៗ​ត្រូវ​មាន​ការ​យល់​ដឹង​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ ថា​ញ់​គ្វើយ​ពិត​ជា​នឹង​សម្រេច​បាន​នូវ​គោល​ដៅ​ “សម្រេច​បទដ្ឋាន​” ជន​បទ​ថ្មី​លើក​កម្ពស់​នៅ​ចុង​ឆ្នាំ​នេះ​ ពូ​លី​វ៉ើង​បាន​ឱ្យ​ដឹង​ដូច្នេះ​។

ដោយ​ភាព​សាយ​ភាយ​ពី​តួនា​ទី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​ពង្រីក​កាន់​តែ​ខ្លាំង​ លក្ខ​ឋាន​គោល​ដៅ​ជា​ច្រើន​ហាក់​ដូច​ពិ​បាក​អនុ​វត្ត​ ប៉ុន្តែ​ពេល​ដែល​ប្រ​ជា​ជន​ចូល​រួម​ការ​លំ​បាក​ត្រូវ​បាន​ដោះ​ស្រាយ​និង​នាំ​មក​នូវ​ភាព​ជោគ​ជ័យ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ភូមិ​ភាគ​បាន​កៀរ​គរ​ប្រ​ភព​កម្លាំង​សង្គមូប​នីយកម្ម​ កម្លាំង​ប្រ​ជា​ជន​ដើម្បី​កែ​លម្អ​ផ្លូវ​ ស្ពាន​ជន​បទ​។ល។ សរុប​តម្លៃ​រាប់​ពាន់​លាន​ដុង។ បច្ចុប្បន្ន​ ផ្លូវ​ឃុំ​បាន​ចាក់​កៅ​ស៊ូ​ឬ​បេ​តុង​រាប​រលូន​ ប្រ​វែង​១៣,៨​៣​គីឡូ​ម៉ែ​ត្រ សម្រេច​១០០% ផ្លូវ​ភូមិ​និង​ផ្លូវ​ត​ភ្ជាប់​ភូមិ​បាន​ចាក់​រឹង​មាំ ជួស​ជុល​រៀង​រាល់​ឆ្នាំ ប្រ​វែង​១៣,៣៩​គី​ឡូ​ម៉ែ​ត្រ សម្រេច​១០០% ផ្លូវ​ច្រក​បាន​ចាក់​រឹង​មាំ​ប្រ​វែង​១៨,៣៥​គីឡូ​ម៉ែត្រ សម្រេច​៩០,២% ផ្លូវ​សំ​ខាន់​ក្នុង​ឃុំ​ធានា​បាន​ការ​ដឹក​ជញ្ជូន​ទំ​និញ​យ៉ាង​ងាយ​ស្រួល​ជុំ​ឆ្នាំ​ជុំ​ខែ។ ឆ្លង​តាម​ការ​វាយ​តម្លៃ​របស់​ឃុំ​ បច្ចុប្បន្ន​ ថា​ញ់​គ្វើយ​បាន​សម្រេច​លក្ខឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​១៩/១៩។ នេះ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​មោទ​នភាព​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​ថាញ់​គ្វើយ។ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​គ្វើយ ឡេ​វ៉ាំង​ហឹង ឱ្យ​ដឹង​៖ ចាប់​ពី​ការ​ផ្តើម​អនុ​វត្ត​ ឃុំ​បាន​កំ​ណត់​យ៉ាង​ច្បាស់​នូវ​តួ​នា​ទី​សារៈ​សំ​ខាន់​របស់​ប្រ​ជា​ជន​ក្នុង​ការ​អនុ​វត្ត​លក្ខ​ឋាន​ គោល​ដៅ​ក​សាង​ជន​បទ​ថ្មី​។ ហើយ​ជា​ការ​ពិត​ នា​ពេល​កន្លង​ ប្រ​ជា​ជន​មាន​តួ​នា​ទី​ជា​កង​កម្លាំង​សំ​ខាន់​ដែល​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​របស់​ជន​បទ​ ឆ្ពោះ​ដល់​អរិយ​ធម៌​ រីក​ចម្រើន​។ ប្រ​ជា​ជន​គឺ​ជា​អ្នក​ដែល​សម្រេច​ដោយ​ផ្ទាល់​ ចាត់​តាំង​ត្រួត​ពិនិត្យ​រាល់​សកម្ម​ភាព​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​និង​ទទួល​សមិទ្ធផល​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។

ជា​មួយ​ការ​រួម​កម្លាំង​ស្រប​មតិ​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ​និង​ប្រ​ជា​ជន​ បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​ថាញ់​គ្វើយ​កំ​ពុង​ឆ្ពោះ​ដល់​សម្រេច​បទដ្ឋាន​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​នៅ​ចុង​ឆ្នាំ​២០២៤។

ចន្ថា-លីហាន់​