ទិដ្ឋភាពជនបទផ្លាស់ថ្មីផ្តើមពីការកសាងជនបទថ្មី

04:56, 23/12/2024

អនុវត្តកម្មវិធីកសាងជនបទថ្មី ផ្តើមពីចំណុចមានភាពងាយស្រួល ភាពលំបាកដោយឡែក ប៉ុន្តែអាស្រ័យការព្រួតដៃ ស្របមតិរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជន ទិដ្ឋភាពជនបទនៅស្រុកឡុងភូ (សុកត្រាំង) មានភាពផ្លាស់ថ្មី។

ដងផ្លូវជនបទគំរូភូមិញឹក ឃុំចូវខាញ់។
ដងផ្លូវជនបទគំរូភូមិញឹក ឃុំចូវខាញ់។

មក​ឃុំ​ចូវ​ខាញ់​ ស្រុក​ឡុង​ភូ យើង​ខ្ញុំ​បាន​ឃើញ​ពី​ការ​កសាង​ជន​បទ​ថ្មី​តាម​ដង​ផ្លូវ​ជន​បទ​នី​មួយ​ៗ​។ ចាប់​ពី​មជ្ឈ​មណ្ឌល​ឃុំ​ទៅ​ដល់​ភូមិ​នា​នា​តែង​បាន​ចាក់​បេ​តុង​រាប​រលូន​ ទូលាយ​សម្រាប់​រថ​យន្ត​បើក​បរ ដង​ផ្លូវ​ទាំង​សង​ខាង​បាន​ដាំ​ផ្កា​លម្អ​និង​ដាំ​ដើម​ឈើ​ជា​ម្លប់​។ មាន​ផ្ទះ​ថ្ម​សង់​ជា​ជួរ​ យ៉ាង​ខែង​រ៉ែង ដូច្នេះ​បង្ក​ចំ​ណាប់​អា​រម្មណ៍​ពី​តំ​បន់​ជន​បទ​មាន​ភាព​រីក​ចម្រើន​។ លោក​ង្វៀង​វ៉ាំង​បែ នៅ​ភូមិ​ញឹកឃុំ​ចូវ​ខាញ់​ជា​គ្រួ​សារ​ឈាន​មុខ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​បាន​ឆ្លៀត​ពេល​ដើម្បី​រៀប​ចំ​ផ្ទះ​សម្បែង​ បរិវេណ​ផ្ទះ​ឱ្យ​បាន​ស្អាត​-បៃតង​។ ដាំ​ផ្កា​ធ្វើ​ជា​របង​នៅ​ខាង​មុខ​ផ្ទះ​លោក​ស្អាត​បំ​ផុត​។ តាម​លោក​ នោះ​ជា​មោទ​នភាព​របស់​គ្រួ​សារ​លោក​ជា​មួយ​ភូមិ​ផង​របង​ជា​មួយ​។ ពេល​ឃុំ​ចាប់​ផ្តើម​កសាង​ជន​បទ​ថ្មី​ អ្វី​ៗ​គ្រប់​យ៉ាង​មាន​ភាព​ផ្លាស់​ថ្មី​ ដង​ផ្លូវ​បាន​ស្អាត​-បៃ​តង​។ ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​តាម​វាល​ស្រែ​បាន​ចាក់​បេ​តុង​រឹង​មាំ ជួយ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិក​ផល​បាន​ងាយ​ស្រួល​។ ជីវ​ភាព​របស់​ប្រ​ជា​ជន​ក៏​មាន​ការ​កើន​ឡើង​ អត្រា​គ្រួ​សារ​ក្រ​ថយ​ចុះ​យ៉ាង​ច្បាស់​ យើង​ខ្ញុំ​គាំ​ទ្រ​ទាំង​ស្រុង​ចំ​ពោះ​គោល​ការណ៍​កសាង​ឃុំ​ជន​បទ​ថ្មី​។ លោក​បែ​បាន​ឱ្យ​ដឹង​ដូច្នេះ​។ លោក​ហ្វិញ​ភឿក​ឡើយ​-ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ខាញ់​ ស្រុក​ឡុង​ភូ​បាន​ឱ្យ​ដឹង​៖ តាំង​ពី​ពេល​ចូវ​ខាញ់​ចាប់​ផ្តើម​កសាង​ជន​បទ​ថ្មី​បាន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ស្រប​មតិ​គាំ​ទ្រ ពី​ព្រោះ​ពេល​កសាង​ជន​បទ​ថ្មី​អ្នក​ដែល​ទទួល​ផល​ច្រើន​បំ​ផុត​គឺ​ប្រ​ជា​ជន​។ ចូវ​ខាញ់​បាន​ដូច​សព្វ​ថ្ងៃ​គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ ផ្នែក​គ្រប់​ថ្នាក់​ ការ​ប្រឹង​ប្រែង​របស់​កង​ជួរ​កម្មា​ភិបាល​មូល​ដ្ឋាន​និង​ប្រ​ជា​ជន​ចូល​រួម​ដោយ​អស់​ពី​ចិត្ត​។ សព្វ​ថ្ងៃ​ ចូវ​ខាញ់​បាន​សម្រេច​១៩/១៩​លក្ខ​ឋាន​ជន​បទ​ថ្មី​និង​កំ​ពុង​ស្នើ​ថ្នាក់​លើ​ដើម្បី​ទទួល​ស្គាល់​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ ខិត​ខំ​ប្រឹង​ប្រែង​រក្សា​និង​លើក​កម្ពស់​គុណ​ភាព​បណ្តា​លក្ខឋាន​ជន​បទ​ថ្មី​ ឈាន​ដល់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​តាម​ផែន​ការ​ដាក់​ចេញ​។

សេដ្ឋ​កិច្ច​របស់​ឃុំ​មាន​ការ​វិវត្តន៍​យ៉ាង​សកម្ម​ ពិសេស​ដោយ​បាន​អនុ​វត្ត​បណ្តា​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ ក្តាប់​ទីផ្សារ ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​ក្នុង​ឃុំ មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​។ អភិ​វឌ្ឍ​ការ​ផលិត​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​រចនា​សម្ព័ន្ធ​វិស័យ​កសិកម្ម​របស់​ស្រុក​បាន​ឃុំ​អនុ​វត្ត​យ៉ាង​ល្អ​ជា​ជំ​ហាន​ដំ​បូង​បង្កើត​ បាន​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ​ ពង្រឹង​សកម្ម​បណ្តា​ក្រុម​សហករណ៍​កសិកម្ម​។ ទម្រង់​ចង​សម្ព័ន្ធ​ផលិត​រវាង​មា​មីង​កសិករ​និង​អា​ជីវ​កម្ម​តែង​បាន​ភូមិ​ភាគ​នា​នា​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ប្រ​ជា​ជន​នៅ​ជន​បទ​។ ឆ្នាំ​២០២០ ប្រាក់​ចំ​ណូល​មធ្យម​របស់​ប្រ​ជា​ជន​សម្រេច​៤១​លាន​ដុង​/ម្នាក់/ឆ្នាំ ដល់​ឆ្នាំ២០២៣ ប្រាក់​ចំ​ណូល​ មធ្យម​សម្រេច​៥៤​លាន​ដុង/ម្នា​ក់/ឆ្នាំ។ ទិស​ដៅ​របស់​កម្ម​វិធី​ជន​បទ​ថ្មី​គឺ​លើក​កម្ពស់​គុណ​ភាព​ជីវភាព​សម្ភារៈ​ ស្មា​រតី​ឱ្យ​ប្រ​ជា​ជន​ជួយ​ប្រ​ជា​ជន​មាន​ជីវភាព​សុខ​ដុម​សុភមង្គល​ តាម​នោះ​ ជម្រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ផ្លាស់​ថ្មី​ទិដ្ឋភាពជន​បទ-លោក​ឡើយ​បាន​បញ្ជាក់​ដូច្នេះ​។

ចូវ​ខាញ់​សព្វ​ថ្ងៃ​មាន​ភាព​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ អា​ស្រ័យ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ធាតុ​អា​កាស​ត្រ​ជាក់​ យើង​ខ្ញុំ​យល់​ច្បាស់​ពី​ការ​ផ្លាស់​ថ្មី​ ទិដ្ឋ​ភាព​ជន​បទ​ថ្មី​និង​ជីវភាព​របស់​ប្រ​ជា​ជន​នៅ​ទីនេះ​៕

ចន្ថា