សុកត្រាំងបំផុសនិងផ្តើមកសាងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម

20:58, 11/12/2024

​ថ្ងៃ​ទី​១១​ធ្នូ នៅ​ឃុំ​តឹង​ថាញ់ ស្រុក​ឡុង​ភូ (សុក​ត្រាំង) គណៈ​ចង្អុល​ការផ្សព្វផ្សាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​ចាត់​តាំង​ពិ​ធី​បំ​ផុស​​និង​ពិធី​ផ្តើមកសាង​​ផ្ទះ​នៅ​ជូន​​អ្នក​មាន​ស​គុណ គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​និង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ខេត្ត។

ចូល​រួម​ពិធី​ផ្តើមកសាង​មាន​បណ្តា​សម​មិត្ត ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​តំណាងរដ្ឋ​ស​ភា ខេត្ត​សុក​ត្រាំង​ ហូ​ធី​កឹម​ដាវ​-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ត្រឹង​វ៉ាំង​ឡូវ​-អនុ​លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត វ៉​ជី​កុង-សមា​ជិក​បម្រុង​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត ងោ​ហ៊ុង-សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត។ ចូល​រួម​នៅ​មាន​បណ្តា​សម​មិត្ត​ក្នុង​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ខេត្ត ថ្នាក់​ដឹក​នាំ​បណ្តា​ស្រុក ទី​រួម​ខេត្ត ក្រុង​និង តំណាង​បណ្តា​អាជីវកម្ម​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនបាច់ផ្កានិងអំណរគុណចំពោះធនាគារទាំងឡាយដែលបានជំនួយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនផ្កាអំណរគុណបណ្តាធនាគារដែលបានជំនួយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។

ថ្លែង​ការណ៍​ក្នុង​ពិធី​ សម​មិត្ត​ដាំង​ថាញ់​ក្វាង-នា​យក​មន្ទីរ​ពល​កម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម​បាន​ឱ្យ​ដឹង៖ ឆ្លង​តាម​ការ​បូក​សរុប​ដំបូងទូ​ទាំង​ខេត្ត​បម្រុង​ជំ​នួយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ប្រ​ហែល​៨.៤៣៣​គ្រួ ក្នុង​នោះ​ផ្ទះ​នៅ​សម្រាប់​អ្នក​មាន​ស​គុណ​គឺ​៩២៧​គ្រួ ផ្ទះ​នៅ​សម្រាប់​គ្រួ​សារ​ក្រ ក្បែរ​ក្រ​ចំនួន​៦.៧១២​គ្រួ ផ្ទះ​នៅ​តាម​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​គឺ​៤៧៩​គ្រួ​ដោយ​សរុប​ថវិកាអនុវត្ត​ជិត​៤៤៤​ពាន់​លាន​ដុង។ ខេត្ត​សុក​ត្រាំង ខិត​ខំ​សម្រេច​ទិស​ដៅ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​ដ្ឋាន​មុន​ថ្ងៃ​ទី​៣០ កញ្ញា​ឆ្នាំ​២០២៥។

សមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមរដ្ឋសភា ខេត្តសុកត្រាំង(ទី៧ពីឆ្វេងមក) ព្រមទាំងអ្នកឧបត្ថម្ភប្រគល់ផ្ទាំងនិមិត្តរូបជំនួយផ្ទះដល់គ្រួសារក្រ។
សមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភា ខេត្តសុកត្រាំង(ទី៧ពីឆ្វេងមក) រួមនិងអង្គភាពឧបត្ថម្ភប្រគល់ផ្ទាំងនិមិត្តរូបជំនួយផ្ទះដល់គ្រួសារក្រ។

នៅ​ក្នុង​ពិធី​នេះ តំ​ណាង​ថ្នាក់​ដឹក​នាំ​ធនា​គារ​ពាណិជ្ជ​កម្ម​ភាគ​ហ៊ុន​ឧស្សា-ពាណិជ្ជ​កម្ម​វៀត​ណាម​សា​ខា​សុក​ត្រាំង(Vietinbank) ធនា​គារ​ពាណិជ្ជកម្មភាគ​ហ៊ុន​សាយ​ហ្គង-ហា​ណូយ​សា​ខា​សុក​ត្រាំង(SHB) ធា​នា​គារ​ពាណិជ្ជកម្មភាគ​ហ៊ុន​វៀត​ណាម​ធិញ​វឿង​(VPBank)បាន​ជូន​ផ្ទាំង​និមិត្ត​រូប​ឧបត្ថម្ភដោយ​សរុប​ថវិកា​២៨០​ពាន់​លាន​ដុង​​ក្នុង​គណនី​មូល​និ​ធិ ដើម្បី​អ្នក​ក្រខេត្ត​ដើម្បី​ឧបត្ថម្ភកសាង​​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើភូមិដ្ឋានខេត្ត។

ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត (ទី៦ពីឆ្វេងមក)ព្រមទាំងអ្នកឧបត្ថម្ភប្រគល់ផ្ទាំងនិមិត្តរូបជំនួយផ្ទះដល់គ្រួសារក្រ។
  សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត(ទី៦ពីឆ្វេងមក)​រួមជាមួយអង្គភាពឧបត្ថម្ភប្រគល់ផ្ទាំងនិមិត្តរូបជំនួយផ្ទះដល់គ្រួសារក្រ។

ព្រម​ជា​មួយ​នោះ បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​និង​តំ​ណាង​ទាំង​ឡាយ​បាន​ប្រ​គល់​ផ្ទាំង​និមិត្ត​រូប​ជូន​ផ្ទះ​ចំនួន​៣៧​ខ្នង​ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក​ពី​ផ្ទះ​នៅ​និង​អំ​ណោយ​ចំនួន​៤៧​ចំ​ណែក​ជូន​ដល់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​និង​គ្រួសារ​គោល​ន​យោ​បាយ​លើ​ភូមិ​ដ្ឋាន​ស្រុក​ឡុង​ភូ។

ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត(ទី៨ពីឆ្វេងមក)ព្រមទាំងអ្នកឧបត្ថម្ភប្រគល់ផ្ទាំងនិមិត្តរូបជំនួយផ្ទះដល់គ្រួសារក្រ។

សមមិត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត(ទី៨ពីឆ្វេងមក)រួមជាមួយអង្គភាពឧបត្ថម្ភប្រគល់ផ្ទាំងនិមិត្តរូបជំនួយផ្ទះដល់គ្រួសារក្រ។

បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនអំណោយដល់គ្រួសារក្រ ក្បែរក្រនិងគ្រួសារគោលនយោបាយ។
បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនអំណោយដល់គ្រួសារក្រ ក្បែរក្រនិងគ្រួសារគោលនយោបាយ។
បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនអំណោយដល់គ្រួសារក្រ ក្បែរក្រនិងគ្រួសារគោលនយោបាយនៅក្នុងពិធីបើកការដ្ឋាន។
បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនអំណោយដល់គ្រួសារក្រ ក្បែរក្រនិងគ្រួសារគោលនយោបាយនៅពិធី។
បណ្តាសមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងទាំងឡាយធ្វើពិធីបើកការដ្ឋានសាងសង់បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តសុកត្រាំង។
បណ្តាសមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងទាំងឡាយអនុវត្តពិធីផ្តើមកសាងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តសុកត្រាំង។

   ក្រោយ​ពី​ពិ​ធី​បំ​ផុស​ តំ​ណាង​ទាំង​ឡាយ​បាន​អនុវត្ត​ពិ​ធី​ផ្តើមកសាង​​បំ​បាត់​ផ្ទះ​បណ្តោះ​​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង។ បណ្តា​ភូមិ​ភាគ​ក្នុង​ខេត្ត​សុក​ត្រាំង​ក៏ព្រម​ៗ​គ្នា​ផ្តើមកសាង​​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ជា​មួយ​ស្មារតី​យ៉ាង​ប្រ​ញាប់ ម៉ឹង​ម៉ាត់៕                               

    ហាយហា-សុផល