ជាឃុំដែលមានផ្លូវជាតិណាមសុងហូវឆ្លងកាត់ ដោយតភ្ជាប់២ទីរួមស្រុកឡុងភូនិងទីរួមស្រុកដាយង៉ាយ។ ឃុំឡុងឌឹកមាន៥ភូមិ មាន២.៤១២គ្រួសារ មានប្រជាជន៨.១២៦នាក់។ ប៉ុន្មានឆ្នាំជិតៗនេះ ចំណូលរបស់ប្រជាជននៅឃុំឡុងឌឹកសំខាន់គឺពឹងលើផលិតកសិកម្ម ដូច្នេះ ជីវភាពនៅតែជួបការលំបាក។ ពេលចាប់ផ្តើមកសាងជនបទថ្មី គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំ តែងកំណត់ពង្រីកច្បាស់កម្លាំងផ្ទៃក្នុង “យកប្រជាជនធ្វើជាឫស” ដើម្បីសម្រេចផែនការដែលបានដាក់ចេញ។ ទន្ទឹមនឹងនោះ កសាងផែនការនិងដំណើរការអនុវត្តលក្ខឋានជនបទថ្មី ឃុំចាត់រាល់កម្មាភិបាលទទួលបន្ទុក តាមដាន ណែនាំក្នុងការអនុវត្តលក្ខឋាននីមួយៗ ផ្សារភ្ជាប់ជាមួយនឹងការទាញយកសក្តានុភាពរបស់ភូមិភាគឱ្យមានប្រសិទ្ធភាព។ ពូវ៉វ៉ាំងក្វាំង នៅភូមិអាងហ៊ឹង ឃុំឡុងឌឹកឱ្យដឹង៖ អនុវត្តចលនាកសាងជនបទថ្មី រដ្ឋបានវិនិយោគលើការកសាងផ្លូវជនបទរឹងមាំ ជួយប្រជាជនធ្វើដំណើរ ដឹកជញ្ជូនកសិផលយ៉ាងងាយស្រួល ជីវភាពរបស់ប្រជាជននៅទីនេះ មានការអភិវឌ្ឍយ៉ាងច្បាស់ក្រឡែត។ មកដល់ពេលនេះ ទិដ្ឋភាពឡុងឌឹកកំពុងមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្លូវបេតុងរាប់រលូន រឹងមាំ ធំទូលាយដល់ភូមិនីមួយៗ ផ្ទះរឹងមាំ ទំនើប ប្រព័ន្ធអគ្គិសនី ផ្លូវសាលារៀន ដំណាក់សុខាភិបាលបានវិនិយោគ ព្រែក ប្រឡាយធារាសាស្ត្របានជីកស្តារ។ល។ បានបង្ហាញឱ្យឃើញពីជីវភាពប្រជាជនកាន់តែប្រសើរឡើង។
![]() |
ទស្សនាវាលស្រែនៃសហករណ៍កសិកម្មហ៊ឹងឡើយ ឃុំឡុងឌឹក។ |
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ឃុំជំរុញការអនុវត្តគម្រោង រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញក្នុងទិសដៅបង្កើនតម្លៃបន្ថែម ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ ភូមិភាគបានកសាងតំបន់ប្រមូលផ្តុំផលិតស្រូវដែលទាក់ទងនឹងការប្រើប្រាស់តាមប្រព័ន្ធតម្លៃចងសម្ព័ន្ធ តាំងពីនោះ រួមចំណែកបន្ថយការចំណាយ បង្កផលិតផលដែលមានគុណភាពបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។ ឃុំឡុងឌឹក មានសហករណ៍កសិកម្មហ៊ឹងឡើយ មានសមាជិកចំនួន៥៨៧រូប មានដើមទុនជាង១២០លានដុង មានផ្ទៃដីផលិត៦០៨ហិកតា (ជំនាញផលិតពូជស្រូវST២៥)។ សហករណ៍ដំណើរការជាចម្បងលើការផលិត ជួញដូរស្រូវ។ លោកទ្រឿងវ៉ាំងហុង-នាយកសហករណ៍កសិកម្មហ៊ឹងឡើយឱ្យដឹង៖ រៀងរាល់ឆ្នាំ សហករណ៍កសិកម្មហ៊ឹងឡើយ ចុះហត្ថលេខាលើកិច្ចសន្យាសហការផលិតនិងប្រើប្រាស់ស្រូវសុវត្ថិភាពជាមួយក្រុមហ៊ុនភាគហ៊ុនអង្ករអុងថ ដែលមានផ្ទៃដីផលិត១៥០ហិកតា (ពូជស្រូវST២៥) មាន៧៥គ្រួសារចូលរួមក្នុងរដូវផលិតនីមួយៗ។ ដើម្បីអនុវត្តកិច្ចសន្យា ក្រុមហ៊ុនយល់ព្រមកំណត់តម្លៃទិញស្រូវតាមតម្លៃទីផ្សារ (ស្រូវប្រភេទដូចគ្នា) នៅពេលទិញបូកបន្ថែម២០០ដុង/គ.ក។ ដូច្នេះហើយ បណ្តាសមាជិកសហករណ៍លក់ស្រូវតម្លៃខ្ពស់ជាងពូជធម្មតាផ្សេងទៀតពី៨០០ដុង-១.៥០០ដុង/គ.ក។ ការចុះហត្ថលេខាលើកិច្ចសន្យាប្រមូលទិញជាមួយតម្លៃខ្ពស់ជាងទីផ្សារពី៣០០-៥០០ពាន់ដុង/តោន ជួយសមាជិកសហករណ៍បង្កើនប្រាក់ចំណេញពី៣-៥លានដុង/ហ.ត ខ្ពស់ជាងពី១,៥-២លានដុង/ហ.ត បើធៀបនឹងមធ្យមរួមរបស់ឃុំ រួមចំណែកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់សមាជិកសហករណ៍។ ទន្ទឹមនឹងនោះ ក្រៅពីសហករណ៍កសិកម្មហ៊ឹងឡើយ ឃុំឡុងឌឹក ក៏មានបណ្តាក្រុមសហករណ៍កំពុងពង្រីកល្អតួនាទីបង្កើតទម្រង់ចងសម្ព័ន្ធផលិតចាត់តាំងដំណាក់កាលសេវា ដើម្បីបំពេញតម្រូវការរបស់កសិករ ជួយបង្កើនប្រាក់ចំណូល។ មកដល់ពេលនេះ ប្រាក់ចំណូលមធ្យមមនុស្សម្នាក់បានកើនឡើងដល់ជាង៧២លាន៦០០ពាន់ដុង/ឆ្នាំ អត្រាគ្រួសារក្រថយចុះនៅត្រឹម១៤%គ្រួសារ ស្រូបអត្រា០,៥៩% គ្រួសារក្បែរថយចុះនៅត្រឹម៣៩គ្រួសារ ស្រូបអត្រា១,៦៥%។ អត្រាគ្រួសារក្ររបស់ឃុំថយចុះនៅត្រឹម២,២៤%។ សមមិត្តផាងវ៉ាំងញ៉ា-ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងឌឹកឱ្យដឹង៖ បច្ចុប្បន្ន បណ្តាលក្ខឋានកសាងជនបទថ្មីលើកកម្ពស់របស់ឃុំតែងសម្រេចតាមស្តង់ដារ។ ពេលខាងមុខ ឃុំផ្តោតលើការលើកកម្ពស់លក្ខឋានបរិស្ថានជនបទ កសាងសេដ្ឋកិច្ចសមូហភាព កៀរគរប្រជាជនចូលរួមក្នុងសហករណ៍ចងសម្ព័ន្ធផលិតប្រមូលទិញផលិតផល ទន្ទឹមនឹងនោះ នឹងបន្តលើកកម្ពស់គុណភាពលក្ខឋាននិងខិតខំកសាងឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូនាពេលខាងមុខ។
![]() |
ដងផ្លូវផ្កាគំរូ នៅភូមិអាងហ៊ឹង ឃុំឡុងឌឹក។ |
ចលនាកសាងជនបទថ្មីលើកកម្ពស់ នៅឡុងឌឹកបាននិងកំពុងទទួលបានការឯកភាពសាទរយ៉ាងសកម្មពីប្រជាជន។ ដោយមានការចូលរួមយ៉ាងព្រមៗគ្នារបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្តាគណៈផ្នែក អង្គការមហាជនពីឃុំដល់ភូមិ បង្កបានកម្លាំង មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំឡុងឌឹក កសាងឃុំជនបទថ្មីលើកកម្ពស់បានសម្រេចជោគជ័យនៅចុងឆ្នាំ២០២៤៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin