ជីវភាពជនរួមជាតិខ្មែររីកចម្រើនពីគម្រោងទី១

04:57, 12/12/2024

ប៉ុន្មានឆ្នាំកន្លង ដោយទទួលផលពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ដំណាក់​កាល​ទី​១​ឆ្នាំ​២០២១​-២០២៥ (ហៅកាត់ថាកម្មវិធី) ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរលើភូមិដ្ឋានឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) បានកែលម្អឥតឈប់ឈរ ទិដ្ឋភាពភូមិស្រុកកាន់តែមានភាពរីកចម្រើន។

មីងថាច់ធីផន ភូមិតាអង្គ A១ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) សប្បាយចិត្ត ពេលបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី។
មីងថាច់ធីផន ភូមិតាអង្គ A១ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) សប្បាយចិត្ត ពេលបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ សម​មិត្ត​ទ្រឿង​ថាញ់​វូ​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ៊ឹង​ឱ្យ​ដឹង​៖ ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ឃុំ​បាន​យក​ចិត្ត​ទុក​ដាក់​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​។ ពិ​សេស​ ផ្តោត​សំ​ខាន់​លើ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ទី​១​ ស្តី​ពី​ការ​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​នៅ​ ផ្ទះ​នៅ​ ដី​ផលិត​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ដើម្បី​ជួយ​ជន​ជាតិ​ភាគ​តិច​មាន​លក្ខ​ណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ជីវ​ភាព​ស្ថិរ​ភាព​។ មីង​ថាច់​ធី​ផន នៅ​ភូមិ​តា​អង្គ ​A១​ ជាគ្រួ​សារ​ក្រ​បាន​ពិនិត្យ​ជំ​នួយ​ឧប​ត្ថម្ភ​ពី​កម្ម​វិធី​។ មីង​ថាច់​ធី​ផន​រីក​រាយ​ឱ្យ​ដឹង​៖ បាន​រដ្ឋ​ឧបត្ថម្ភ​៤៤​លាន​ដុង ខ្ញុំ​រួម​បន្ថែម​ប្រាក់​ដើម្បី​សង់​ផ្ទះ​ថ្មី​រឹង​មាំ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​និង​អរ​គុណ​បក្ស​និង​រដ្ឋ​។ ឆ្លង​តាម​ការ​ស្វែង​យល់​ បាន​ដឹង​មីង​ផន​ជា​គ្រួ​សារ​ក្រ​អនាថា​ រៀង​រាល់​ថ្ងៃមីង​ទៅ​ធ្វើ​ការ​ឈ្នួល​ដក​ស្មៅ​ ឆ្លូក​ ប្រាក់​រក​បាន​គ្រាន់​តែសម្រាប់​គ្រប់​ចិញ្ចឹម​ជីវិត​ប្រ​ចាំ​ថ្ងៃ​ ដូច្នេះ​ ការ​សង់​ផ្ទះ​ថ្មី​ចំ​ពោះ​មីង​មា​នការ​លំ​បាក​ ឥឡូ​វ​បាន​រដ្ឋ​សង់​ផ្ទះ​ឱ្យ​រឹង​មាំ ជួយ​មីង​សម្រេច​បាន​នូវ​បំ​ណង​ប្រាថ្នា​ដែល​ចង់​បាន​ពីយូរ​ណាស់​មក​ហើយ​តែ​សង់​មិន​ទាន់​បាន​។

គ្រួ​សារ​មីង​ថា​ច់​ធី​ហ៊ាន​ នៅ​ភូមិ​តា​ឡី១ ក៏​ជា​គ្រួ​សារ​ក្រ ​រស់​នៅ​ជា​មួយ​បង​ស្រី​ រាល់​ថ្ងៃ​មីង​លក់​ចេក​ចៀន​ដើម្បី​មាន​ប្រាក់​ចំ​ណូល​សម្រាប់​ចិញ្ចឹម​ជីវិត​។ ឆ្នាំ​២០២៣ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​១០​លាន​ដុង​ពី​ប្រ​ភព​ទុន​ផ្លាស់​ប្តូរ​មុខ​របរ​មីង​វិនិ​យោគ​សម្ភារៈ​ប្រើ​ប្រាស់​ដូចៈ តុ កៅ​អី​ ចាន​… ដើម្បី​លក់​អា​ហា​រពេល​ព្រឹក​មាន​ប្រាក់​ចំ​ណូល​បន្ថែម​… រីក​រាយ​ជាមួយ​ការ​ឧប​ត្ថម្ភ​ទាន់​ពេល​ មីង​ហ៊ាន​ចែក​រំ​លែក​៖ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​និង​អរ​គុណ​បក្ស​ រដ្ឋ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ឧប​ត្ថម្ភ​គ្រួ​សារ​ខ្ញុំ​ ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​ការ​រកស៊ី​ លក់​ដូរ​បង្កើន​ប្រាក់​ចំ​ណូល​ គិតអានជីវភាព​។ តាម​សមមិត្ត​ទ្រឿង​ថាញ់​វូ ចាប់​តាំង​ពី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិ​ធី​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ ការ​ជំ​នួយ​ឧប​ត្ថម្ភ​របស់​គណៈ​ផ្នែក​ស្រុក​ ការ​សាម​គ្គី​ឯក​ភាព​របស់​គណៈ​កម្មា​ធិ​កាប​ក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ការ​ស្រប​មតិ​របស់​ប្រ​ជា​ជន​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត​។ តាំង​ពី​នោះ​ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ខ្លឹម​សារ​នៃ​កម្ម​វិធី​តា​ម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​។ ឆ្នាំ​២០២៣ ឃុំ​នឹង​ផ្សព្វ​ផ្សា​យអនុ​វត្ត​សម្រេច​គម្រោង​ទី១។

អាច​ឃើញ​ថា​ កម្ម​វិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​និង​កំ​ពុង​រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​សម្ភារៈ​ ស្មា​រតី​របស់​មា​មីង​បាន​ធ្វើ​ឱ្យ​ភូមិ​ស្រុក​ជន​បទ​ផ្លាស់​ថ្មី​។ ដើម្បី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​នា​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នឹង​បន្ត​សហកា​រ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​មា​នលក្ខ​ណៈ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ឈាន​ឡើង​ជីវភាព​លំ​នឹង​។

ថា​ញ់វ៉ាង​