គ្រួសារបងថាច់រ៉ែន នៅភូមិតាកាន់ B១ សប្បាយរីករាយពេលទទួលបានផ្ទះថ្មីពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច |
ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ (សុកត្រាំង) ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅជិត៧០%។ ប៉ុន្មានឆ្នាំកន្លង ឃុំបានទទួលផលពីកម្មវិធី គម្រោងនានាសម្រាប់តំបន់ជនជាតិភាគតិច។ ដូច្នេះ ទិដ្ឋភាពជនបទតំបន់ជនរួមជាតិខ្មែរធ្វឹងហ្វា មួយថ្ងៃកាន់តែរីកចម្រើន ជីវភាពរបស់ប្រជាជន មួយថ្ងៃកាន់តែបានលំនឹង។ រយៈពេលកន្លង រស់ក្នុងផ្ទះរឹងមាំ ស្អាតបាត មីងធីជែននៅតែមានភាពនឹកស្មានមិនដល់។ ពេលមីងនៅក្នុងផ្ទះទ្រុឌទ្រោមមីងមិនដែលគិតដល់រឿងជួសជុលផ្ទះ ទម្រាំអីសង់ផ្ទះថ្មី ពីព្រោះការរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃមិនគ្រប់ហូបផង។ អាយុកាន់តែចាស់ មីងជែនគ្មានកម្លាំងធ្វើការងារធ្ងន់។ ដើម្បីមានប្រាក់សម្រាប់ទិញអង្ករហូបមីងត្រូវតែសន្សំពីការលក់បន្លែកំប៉ិកកំប៉ុកនិងចេកដើម្បី ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ពេលបានជំនួយ៥០លានដុងពីកម្មវិធីជំនួយសង់ផ្ទះនៅជូនគ្រួសារក្រលំបាកពីផ្ទះនៅរបស់ខេត្ត។ ផ្ទះរឹងមាំមានផ្ទៃដី៥០ម២ ជំនួសដោយផ្ទះទ្រុឌទ្រោមពីមុននេះ។ ខ្ញុំចាស់ហើយ រស់នៅម្នាក់ឯង មិនអាចធ្វើការងារធ្ងន់បាន ទើបជីវភាពជួបការលំបាក មិនដែលគិតថាមានផ្ទះយ៉ាងសមរម្យរឹងមាំបែបនេះឡើយ។ អាស្រ័យបានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភអស់ច្រើនឆ្នាំរស់នៅក្នុងផ្ទះទ្រុឌទ្រោម សព្វថ្ងៃមានផ្ទះរឹងមាំហើយមិនខ្លាចភ្លៀងលេចទៀតឡើយ។ ខ្ញុំអរគុណរដ្ឋអំណាចណាស់។ មីងធីជែននៅភូមិតាកាន់ A១ ឃុំធ្វឹងហ្វា មិនលាក់បាំងក្តីរំភើបពេលប្រាថ្នាចង់បានផ្ទះរឹងមាំមួយខ្នង បានក្លាយជាការពិត ។
ជាគ្រួសារជនជាតិខ្មែរ ក៏ជាគ្រួសារក្រ ប៉ុន្មានឆ្នាំកន្លង បងថាច់រ៉ែន នៅភូមិតាកាន់ B១ ក៏រស់ក្នុងផ្ទះទ្រុឌទ្រោម ប៉ុន្តែដោយជីវភាពគ្រួសារជួបការលំបាក ម្ល៉ោះហើយក្តីប្រាថ្នាចង់បានផ្ទះថ្មីមួយខ្នងចំពោះគ្រួសារបងរ៉ែនជាការមិនអាចធ្វើបាន។ ក៏ប៉ុន្តែក្តីប្រាថ្នានោះបានក្លាយជាការពិត ពេលបានរដ្ឋអំណាចភូមិភាគជម្រើសជំនួយ៤៤លានដុងពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ផ្ទះបានសង់សម្រេចរួចរាល់ដោយមានផ្ទៃដី៦០ម២ជាក្តីសប្បាយរីករាយរបស់គ្រួសារនិងមាមីងក្នុងភូមិ។ មានផ្ទះថ្មីគឺជាក្តីប្រាថ្នារបស់គ្រួសារខ្ញុំពីយូរណាស់មកហើយ ពេលមកចូលនៅផ្ទះថ្មី ខ្ញុំដេករំពឹងគិតថាស្មានខ្លួនយល់សប្តិ។ មានផ្ទះថ្មីខ្ញុំស្ងប់ចិត្តនិងជាកម្លាំងលើកទឹកចិត្តដើម្បីខិតខំឱ្យបានចាកផុតក្រមានជីវភាពល្អប្រសើរបងរ៉ែនបានរៀបរាប់ដូច្នេះ។សមមិត្តដាំងធីយីមភឿង-ប្រធានគណៈ កម្មាធិការប្រជាជនឃុំធ្វឹងហ្វាឱ្យដឹង៖ ក្នុងពេលខាងមុខ ត្រៀមពីបណ្តាប្រភពកម្លាំងសង្គមនិងពីប្រភពទុនចាកផុតក្រ ភូមិភាគបន្តជំនួយផ្ទះនៅជូនបណ្តាគ្រួសារដែលកំពុងជួបការលំបាក។ ទន្ទឹមនឹងនោះ រដ្ឋអំណាចគ្រប់ថ្នាក់បន្តការផ្សព្វផ្សាយបណ្តាកម្មវិធីជាក់ស្តែង បង្កការងារធ្វើនិងដាស់ស្មារតីឈានឡើងចាកផុតក្រ អាស្រ័យហេតុនោះ មាមីងមានជីវភាពកាន់តែល្អប្រសើរ សុខដុមនិងសុភមង្គល។
ក្នុងផ្ទះថ្មីទើបសាងសង់សម្រេចបានប្រគល់ជូនដល់គ្រួសារក្រជាក្តីរីករាយធំមួយ។ ផ្ទះថ្មីនេះ ពោរពេញទៅដោយក្តីមេត្តាអាណិតស្រឡាញ់ជាក្តីសង្ឃឹមក្នុងអនាគតដ៏ភ្លឺស្វាងបានផ្តល់ជូនឱ្យច្រើនគ្រួសារក្រ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin