ប្រធានគណៈប្រជាជនភូមិអស់ពីចិត្តគិតអានប្រជាជន

05:31, 25/12/2024

អស់ពីចិត្តក្នុងការងារ ធ្វើសេដ្ឋកិច្ចពូកែ បងទ្រឿងធីធូថាវ-ប្រធានគណៈប្រជាជនភូមិពពុះទឹក ឃុំភូមី ស្រុកមីទូ (សុកត្រាំង) ទទួលបានការគាំទ្ររបស់ប្រជាជន។ ការអស់ពីចិត្តរបស់បងថាវបច្ចុប្បន្នតំបន់ជនបទពពុះទឹកមានភាពខៀវ ស្រស់ ស្អាតនិងសុវត្ថិភាព។

បងទ្រឿងធីធូថាវ-ប្រធានគណៈប្រជាជនភូមិពពុះទឹក ឃុំភូមី ស្រុកមីទូ(សុកត្រាំង)។
បងទ្រឿងធីធូថាវ-ប្រធានគណៈប្រជាជនភូមិពពុះទឹក ឃុំភូមី ស្រុកមីទូ(សុកត្រាំង)។

ធ្លាប់​ជា​ប្រ​ធាន​សា​ខា​សមា​គម​នារី​ភូមិ​ ឆ្នាំ​២០២១​ បង​បាន​ជំ​នឿ​ទុក​ចិត្ត​បោះ​ជ្រើស​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ពពុះ​ទឹក​បង​ថាវ​ប្រ​មូល​ផ្តុំ​ចលនា​មា​មីង​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​។ បង​ថាវ​ឱ្យ​ដឹង​៖ មុន​នេះ​ភូមិ​ពពុះ​ទឹក​ជា​ភូមិ​ភាគ​ក្តៅ​ពី​សុវត្ថិ​ភាព​សណ្តាប់​ធ្នាប់​ បំ​ផុត​គឺ​ពី​គ្រឿង​ញៀន​ លួច​ឆក់ ទើប​ពេល​យប់​មា​មីង​មិន​ហ៊ាន​ចេញ​ក្រៅ​។ មូល​ហេតុ​មក​ពី​ភូមិ​ភ្ជាប់​ព្រំ​ប្រ​ទល់​ជា​មួយ​ទីក្រុង​សុក​ត្រាំង​ផ្លូវ​ស្ងាត់​ គ្មាន​អគ្គិ​សនី​អុជ​បំ​ភ្លឺ​ គ្មាន​កា​មេ​រ៉ា ដូច​ច្នេះ​ពេល​ទទួល​ភារ​កិច្ច ខ្ញុំ​រួម​ជា​មួយ​បក្ខ​ជន​ក្នុង​សាខា​ចលនា​មា​មីង​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​សុខ​សាន្ត​។ សំ​ខាន់​បង​ថាវ​នៅ​ទាំង​ចលនា​មា​មីង​ក្នុង​ភូមិ​គប់​វាល់​ជាង​១០០​លាន​ដុង​ដើម្បី​ធ្វើ​បង្គោល​អគ្គិ​សនី​ពីថាម​ពល​ព្រះ​អា​ទិត្យ​ដាក់​កា​មេ​រ៉ា​សន្តិ​សុខ ដាំ​ផ្កា​ ធ្វើ​របង​ តាំង​ពីនោះ​តំ​បន់​ជន​បទ​កាន់​តែខៀវ​ ស្រស់​ស្អាត​ សុវត្ថិ​ភាព​។ បង​ឡេ​គីម​ផឿង នៅ​ភូមិ​ពពុះ​ទឹក​និយាយ​៖ ពី​ពេល​មាន​ភ្លើ​ង​អុជ​បំ​ភ្លឺ​ ដាក់​កាមេ​រ៉ា​សន្តិ​សុខ​សភាព​ការណ៍​លួច​ឆក់មិន​នៅ​ទៀត ទើប​មា​មីង​នរណា​ក៏​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​។ ទង្វើ​របស់​បង​ថាវ​ដើម្បី​ប្រ​យោជន៍​រួម​របស់​មា​មីង​ ការ​អភិ​វឌ្ឍ​របស់​ភូមិ​ស្រុក​ទើប​នរ​ណា​ក៏​គាំ​ទ្រ។ គ្រួ​សារ​ខ្ញុំ​បាន​បង​ថាវ​ឧបត្ថ​ម្ភ​ទើប​បាន​បុល​ទុន​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​លំ​នឹង​ជីវ​ភាព​។ ទន្ទឹម​នោះ​រាល់​ឆ្នាំ​បង​ថាវ​នៅ​ទាំង​ចលនា​បណ្តា​សប្បុ​រស​ធម៌​គប់​វាល់​អង្ករ​ ប្រាក់​និង​អំ​ណោយ​ផ្សេង​ច្រើន​ចំ​ណែក​តម្លៃ​រាប់​រយ​លាន​ដុង​ជួយ​គ្រួ​សារ​ក្រ មនុស្ស​ចាស់​ឯកោ​នៅ​ភូមិ​ភាគ​។ មិន​ត្រឹម​មាន​ភារៈ​ជា​មួយ​ការ​ងារ បង​ថាវ​នៅ​ទាំង​គំ​រូ​ក្នុង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដើម្បី​ធ្វើ​មាន។ ដំ​បូង​មាន​ដី​ស្រែ​តែ​៤​កុង​ក្រោយ​ច្រើន​ឆ្នាំ​ខំប្រឹង​រក​ស៊ី​មក​ដល់​ សព្វ​ថ្ងៃ​កើន​ឡើង​១៧​កុង​។ ក្នុង​នោះ​៥​កុង​ដាំ​ដំ​ណាំ​ប្រ​មូល​ផលជុំ​ឆ្នាំ​២​កុង​ដាំ​ស្មៅ​ចិញ្ចឹម​គោ​សាច់​និង​១០​កុង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​សំ​ដៅ​បន្ថែម​ចំ​ណូល​ឱ្យ​គ្រួ​សារ​។ លោក​ថាច់​តា​-លេ​ខាប​ក្សឃុំ​ភូមី​ឱ្យ​ដឹង​៖ ទ្រឿង​ធី​ធូ​ថាវ​ជាបក្ខ​ជន​គំ​រូ​មាន​ស្មា​រតី​ភារៈ​ខ្ពស់​ទើប​ភារ​កិច្ច​ណាក៏​សម្រេច​ល្អ​។ សមមិត្ត​ថាវនៅ​ទាំង​ចលនា​បាន​មា​មីង​បរិច្ចាគ​ដី​កសាង​អាគារ​វប្ប​ធម៌​ បើក​ទូ​លាយ​ផ្លូវ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ទើប​អត្រា​គ្រួ​សារ​ក្រ​របស់​ភូមិ​ថយ​ចុះ​ឆាប់​។ ជា​មួយ​ការ​គប់​វាល់​សកម្ម​នោះ​សមមិត្ត​ថាវ​ទទួល​បាន​ច្រើន​ប័ណ្ណ​សរ​សើរ​ លិខិត​សរ​សើរ​និង​បាន​ស្ងើច​សរ​សើរ​ជា​បក្ខ​ជន​ឆ្នើម​ក្នុង​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​។

ជា​មួយ​ការ​ប្តូរ​ប្តេជ្ញ​និង​ផ្សារ​ភ្ជាប់​ជាមួយ​ប្រ​ជា​ជន​រូប​ភាព​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ ទ្រឿង​ធី​ធូ​ថាវ​ក្លាយ​ជាគំ​រូ​ភ្លឺ​ពី​កម្មា​ភិបាល​អស់​ពី​ចិត្ត​។ បង​តែងសម្រេច​ល្អ​ភារ​កិច្ច​របស់​ខ្លួន​សក្តិ​សម​ជា​គំ​រូ​ឆ្នើម​ដើម្បី​អ្នក​រាល់​គ្នា​រៀន​សូត្រ​និង​យក​តម្រា​ប់តាម​៕

ដាលីន-ចន្ថា