ឆ្នាំ២០២៤ ពីប្រភពទុនបណ្តាកម្មវិធី គម្រោងនានា បណ្តាសមាគម អង្គការមហាជន សប្បុរសជន ឃុំមីធ្វឹងបានជំនួយផ្ទះចំនួន១៧ខ្នងជូនដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារមានជីវភាពលំបាកសរុបថវិកាជិត១ពាន់លានដុង។ ក្នុងនោះ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចជំនួយ៧ខ្នង រណសិរ្សមាតុភូមិវៀតណាមជំនួយ៣ខ្នង នគរបាលស្រុកជំនួយ១ខ្នង សមាគមកាកបាទក្រហមជំនួយ១ខ្នង បណ្តាសប្បុរសជនជំនួយ៥ខ្នង។
បានទទួលពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច គ្រួសារបងយ័ញសាណា នៅភូមិទំពក់សក់សេ១ ឃុំមីធ្វឹងជាគ្រួសារក្រ ក្រោយពីបានជំនួយជាមួយថវិកា៤៤លានដុងដើម្បីសង់ផ្ទះថ្មី បងសាណារីករាយឱ្យដឹង៖ ខ្ញុំមានក្តីសប្បាយរីករាយណាស់ដែលបានរដ្ឋជំនួយសង់ផ្ទះថ្មី ពីមុនពេលភ្លៀងមកផ្ទះលេច ខ្ញុំនៅម្នាក់ឯងម្ល៉ោះហើយខ្ញុំខ្លាចណាស់ពេលភ្លៀងខ្យល់មកម្តងៗ សំឡឹងឃើញផ្ទះសង់ជិតនិងសម្រេចខ្ញុំមានក្តីរីករាយណាស់ អរគុណរដ្ឋអំណាចភូមិភាគដែលបានយកចិត្តទុកដាក់ដល់គ្រួសារខ្ញុំ។
គ្រួសារបងស្រីទ្រីវធីទ្រុក នៅភូមិទំពក់សក់សេ១ ឃុំមីធ្វឹងបានជំនួយផ្ទះនៅ។ |
ដើម្បីធានាការជំនួយផ្ទះនៅដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្របានអនុវត្តល្អនិងសម្រេចប្រសិទ្ធភាព ឃុំតែងពង្រឹងការងារពិនិត្យពេលផ្សព្វផ្សាយអនុវត្តដើម្បីធានាជំនួយបានទាន់ពេលដល់ប្រជាជន ចំមុខសញ្ញា។ ទន្ទឹមនោះ រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងឃុំចលនាពីប្រភពអង្គការមហាជន សប្បុរសជនក្នុងនិងក្រៅខេត្តសម្រាប់ជំនួយដល់មាមីង។ គំរូដូចបងស្រីទ្រីវធីទ្រុក នៅភូមិទំពក់សក់សេ១ ឃុំមីធ្វឹងជាគ្រួសារក្រ គ្មានដីផលិត បានជំនួយផ្ទះ “មហាសាមគ្គី” ពីប្រភពមូលនិធិដើម្បីអ្នកក្រឃុំ បងស្រីទ្រុកបានឱ្យដឹង៖ ដោយឃើញជីវភាពគ្រួសារខ្ញុំជួបការលំបាក ម្ល៉ោះហើយទើបរដ្ឋអំណាចភូមិភាគចុះមកសួរសុខទុក្ខនិងជំនួយផ្ទះមួយខ្នងឱ្យគ្រួសារខ្ញុំដើម្បីគ្រួសារខ្ញុំមានកន្លែងនៅត្រឹមត្រូវ ស្ងប់ចិត្តពង្រីកសេដ្ឋកិច្ចគ្រួសារ។
អនុវត្តបទបញ្ជាលេខ៤២/ CT-TTg ចុះថ្ងៃទី៩ វិច្ឆិកាឆ្នាំ២០២៤ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីជម្រុញផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេសនិងសារាចរណ៏របស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត ឃុំមីធ្វឹងបានបង្កើតគណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋាន កសាងផែនការនិងប្រជុំគណៈចង្អុលការដើម្បីដាក់ចេញនូវទិសដៅ ភារកិច្ចជាក់ស្តែងផ្សព្វផ្សាយសម្រេចប្រសិទ្ធភាព។ ក្រោយពីពិនិត្យស្ថិតិចំពោះមុខសញ្ញាដែលជួបការលំបាកពីផ្ទះនៅលើភូមិដ្ឋានឃុំសព្វថ្ងៃមានគ្រួសារចំនួន២០២គ្រួត្រូវការជំនួយ ក្នុងនោះគ្រួសារគោលនយោបាយចំនួន២៥គ្រួ គ្រួសារក្រចំនួន៥គ្រួ គ្រួសារក្បែរក្រចំនួន៦៥គ្រួ គ្រួសារដែលមានស្ថានភាពលំបាកចំនួន១០៧គ្រួ។
សមមិត្តបាន់ឌឹកក្វាង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំមីធ្វឹងបានឱ្យដឹង៖ ដើម្បីផ្សព្វផ្សាយអនុវត្តការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានសម្រេចប្រសិទ្ធភាព តាមផែនការ ត្រូវតែមានការចូលរួមនៃទូទាំងប្រព័ន្ធនយោបាយ ឃុំតែងជម្រុញផ្សព្វផ្សាយចលនាបណ្តាអង្គការនយោបាយ សង្គម បណ្តាអាជីវកម្ម សមាជិក។ល។ ចូលរួមឧបត្ថម្ភកសាងផ្ទះនៅជូនដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាកដើម្បីសម្រេចទិសដៅបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម មិនចោលនរណាម្នាក់។ ដើម្បីធ្វើល្អប្រការនោះ គណៈចង្អុលការត្រូវតែធ្វើការពិនិត្យជាប្រចាំ វាយតម្លៃការអនុវត្តធានាជំនួយបានទាន់ពេល ចំមុខសញ្ញា ចំទិសដៅ៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin