ផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ជនជាតិភាគតិច

04:56, 10/12/2024

ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា ជាង៦០% ពីមុនលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចនៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធក៏ខ្វះខាត។ ប៉ុន្មានឆ្នាំ​កន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ គ្រប់ថ្នាក់ តែងយកចិត្តទុកដាក់ផ្តោតលើការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើដល់ការផលិត មកដល់ពេលនេះ ជីវភាពជនរួមជាតិខ្មែរនៅទីនេះមានភាពប្រសើរឡើង។

ដងផ្លូវជនបទថ្មី ភូមិតឹងគ្វីអា ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង)។
ដងផ្លូវជនបទថ្មី ភូមិតឹងគ្វីអា ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង)។

ចាប់​ពី​ឆ្នាំ​២០២២ មក​ដល់​ពេល​នេះ​ ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ (ហៅ​កាត់​ថា​កម្ម​វិធី) ដំ​ណាក់​កាល​១ (២០២១​-២០២៥) ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ​បាន​អនុ​វត្ត​គម្រោង​៤​មាន​ប្រ​សិទ្ធ​ភាព​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ ដើម្បី​បម្រើ​ដល់​ការ​ផលិត​ ជីវភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ស​រុប​ថវិកា​ជាង​៦​ពាន់​លាន​ដុង ក្នុង​​នោះ​ ប្រ​ភព​ទុន​ពី​ឆ្នាំ​២០២២​-២០២៣ ផ្ទេរ​ឆ្លង​ឆ្នាំ២០២៤​មាន​ជាង​៧០លាន​ដុង។

ឃុំ​បាន​ផ្តោត​សំ​ខាន់​លើ​ការ​ផ្សព្វ​ផ្សាយ​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​នៅ​តាម​ភូមិ​លំ​បាក​ ដែល​មាន​បណ្តា​គម្រោង​ដូច​ជាៈ ផ្លូវ​ត​ភ្ជាប់​ចំ​ណុះ​ភូមិ​តឹង​គ្វី​បេ​ ផ្លូវ​តំ​បន់​៣ (កំ​ណាត់​ពី​ព្រែក​ហ៊ឹង​ថាញ់​ដល់​ព្រែក​អុង​កប) ចំ​ណុះ​ភូមិ​ក​គោ​ ផ្លូវ​តំ​បន់​៣ (កំ​ណាត់​ពី​ព្រែក​៩៦​ឡុង​ហ៊ឹង​ដល់​ព្រែក​អុង​កប) ចំ​ណុះ​ភូមិ​ក​គោ ស្ពាន​ព្រែក​អុង​កប​ភូមិ​ក​គោ២​កំ​ណាត់​ផ្លូវ​សុក​យឿ-បឹង​ត្រាវ​ ផ្លូវ​តំ​បន់​៣ (កំ​ណាត់​ពីព្រែក​អុង​កប​ដល់​ចុង​ផ្លូវ​) ចំ​ណុះ​ភូមិ​កគោ។ ទន្ទឹម​នឹង​នោះ​ ឃុំ​ក៏​បាន​ជួស​ជុល​ ថែ​ទាំ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ទ្រុឌ​ទ្រោម​មាន​បណ្តា​សំ​ណង់​ដូចៈ ផ្លូវ​បឹង​ឡុង​២ ចំ​ណុះ​ភូមិ​តឹង​គ្វី​បេ ផ្លូវ​សម​រ៉ី​ចំ​ណុះ​ភូមិ​តឹង​គ្វី​បេ ផ្លូវ​គេន​សាង​ចំ​ណុះ​ភូមិ​តឹង​គ្វី​អា​ តឹង​គ្វី​បេនិង​ក​គោ។

ពូ​ស៊ើង​គី ភូមិ​តឹង​គ្វី​បេ ​ឃុំ​តឹង​ហ៊ឹង​ បាន​ចែក​ រំ​លែក​យ៉ាង​សប្បាយ​រីក​រាយ​៖ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ បាន​វិនិ​យោ​គ​សង់​ ស្ពាន​និង​ផ្លូវ​ជា​ច្រើន​ ដើម្បី​បម្រើ​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មកដឹក​ជញ្ជូន​កសិផល​កាន់​តែងាយ​ស្រួល​។ កាល​ពីផ្លូវ​មិន​ទាន់​បាន​វិនិ​យោគ​កសាង​ មុខ​ផ្ទះ​ខ្ញុំ​ផ្លូវ​ដី​ភក់​ រ​អិល​ហើយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ ពិសេស​រដូវ​វស្សា​ ឥឡូវ​មាន​ផ្លូវ​ថ្មី​ ក្មួយ​ៗ​ទៅ​រៀន​បាន​ស្រួល​។

ក្រៅ​ពី​នេះ​ រដ្ឋ​អំ​ណាច​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​គ្រប់​ថ្នាក់​ ក៏​បាន​កៀរ​គរ​ប្រ​ជា​ជន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ បង្កើត​មូល​និធិ​កសាង​ជន​បទ​ថ្មី​ ឃោ​សនា​ចលនា​ប្រ​ជា​ជន​ធ្វើ​ស្មៅ​ អនា​ម័យ​បរិស្ថាន​ ដាំ​ផ្កា​ កសាង​បណ្តា​ដង​ផ្លូវ​ផ្កា​ជន​បទ​ថ្មី​។ ឆ្លង​តាម​នោះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​មា​មីង​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ​ថ្មី​នៃ​ឃុំ​តឹង​ហ៊ឹង​ឱ្យ​កាន់​តែ​បៃ​តង​-ស្រស់​ស្អាត​។

តាម​សមមិត្ត​ដាំង​ថាញ់​ញ៉ាង-អនុ​ប្រ​ធាន​គណៈ​​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ឹង​ ឱ្យ​ដឹង​៖ ពី​ប្រ​ភព​ទុន​កម្ម​វិធី​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិ​យោគ​កសាង​ជា​មូលដ្ឋាន​ សំ​ណង់​ ផ្លូវ​គមនា​គមន៍​ជា​ច្រើន​ សំ​ណង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ សំ​ណង់​ធារា​សាស្ត្រ​និង​សំ​ណង់​មួយ​ចំ​នួន​ផ្សេង​ទៀត​បាន​ក​សាង​។ គ្រួ​សារ​ក្រ​ជា​ច្រើន​បាន​ឧបត្ថម្ភ​ដី​ផលិត​ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​​របរ​ ឧបត្ថម្ភ​ទឹក​ស្អាត​ស្រប​អនា​ម័យ។ល។ តាំង​ពី​នោះ​ ជួយ​មា​មីង​ឈាន​ឡើង​លំ​នឹង​ជីវភាព​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បន្ថយ​ក្រ​ស្ថេរ​ភាព​។ ដោយ​ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ កម្ម​វិធី​ គម្រោង​ឧបត្ថម្ភ​ជន​ជាតិ​ ភាគ​តិច​ បាន​បង្កើន​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​ ដើម្បី​ប្រ​ជា​ជន​សាមគ្គីខិត​ខំ​កសាង​ភូមិ​ស្រុក​។

នា​ពេល​ខាង​មុខ​ ឃុំ​នឹង​បន្ត​ជំ​រុញ​ប្រ​ភព​ទុន​អនុ​វត្ត​កម្ម​វិធី​ ពិសេស​គឺ​គម្រោង​វិនិ​យោគ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​បម្រើ​ប្រ​ជា​ជន​នៅ​លើ​ភូមិដ្ឋាន​លំ​បាក​ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​ ស្មា​រតី​របស់​ប្រ​ជា​ជន​ បង្ក​លក្ខ​ណៈ​ជូន​មា​មីង​កែ​លម្អ​ជីវភាព​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​៕

ហុង​ទើ-លីហាន់​