សុកត្រាំងចាត់តាំងក្រុមសួរសុខទុក្ខនិងធ្វើការជាមួយអគ្គសមាគមខ្មែរ-វៀតណាមនិងបណ្តាសាខាសមាគមនៅកម្ពុជា

21:56, 12/12/2024

ចាប់ពីថ្ងៃទី៩-១៣ ធ្នូ ក្រុមកម្មាភិបាល បុគ្គលិកខេត្តសុកត្រាំងដោយសមមិត្តឡឹមតឹងហ្វា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តសុកត្រាំងជាប្រធានក្រុមបានទៅបំពេញទស្សនកិច្ចនិងដោះដូរជាមួយប្រជាជននៅព្រះរាជាណាចក្រកម្ពុជា។

ក្នុង​ដំ​ណើរ​បំ​ពេញ​ទស្ស​ន​កិច្ច​លើក​នេះ​ក្រុម​បាន​ធ្វើ​ការ ដោះ​ដូរ​ជា​មួយ​សមា​គម​ខ្មែរ​-វៀត​ណាម​សា​ខា​ខេត្ត​សៀម​រាប សមា​គម​ខ្មែរ​វៀត​ណាម​សា​ខា​ខេត្ត​កណ្តាល សមា​គម​ខ្មែរ​-​វៀត​ណាម​សា​ខា​ខេត្ត​ព្រៃ​វែង​និង​ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​អគ្គ​សមា​គម​ខ្មែរ​-វៀត​ណាម​នៅ​កម្ពុជា។   

ក្រុមកម្មាភិបាល បុគ្គលិកខេត្តសុកត្រាំងបានទៅសួរសុខទុក្ខនិងធ្វើការជាមួយអគ្គសមាគមខ្មែរ-វៀតណាមនៅកម្ពុជានិងបណ្តាសាខាសមាគមបណ្តាខេត្ត។

ក្នុង​ពិធី​ធ្វើ​ការ អគ្គ​សមា​គម​និង​សា​ខា​សមា​គម​បណ្តា​ខេត្ត​បាន​រាយ​ការណ៍​ពី​សកម្ម​ភាព​របស់​សមា​គម ការ​ជំ​នួយ ឧបត្ថម្ភ​ពី​គតិ​យុត្តិ​និង​ការ​បង្ក​បង្កើន​ផល លំ​នឹង​ជីវ​ភាព​របស់​ជន​រួម​ជា​តិ។ សម​មិត្ត​ឡឹម​តឹង​ហ្វា​បាន​រាយ​ការណ៍​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម ការ​ងារ​សាសនា ជន​ជាតិ​របស់​ខេត្ត​សុក​ត្រាំង។ ពេល​កន្លង ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​តែង​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ដល់​ជីវ​ភាព​សម្ភារៈ ស្មារតី​ជូន​ជន​រួម​ជាតិ​ខ្មែរ​ដែល​កំ​ពុង​រស់​នៅ​លើ​ភូមិដ្ឋាន។ ខេត្ត​បាន​អនុវត្ត​ប្រ​សិទ្ធ​ភាព​បណ្តា​កម្ម​វិធី គម្រោង​នា​នា​ដើម្បី​អភិវឌ្ឍ​គ្រប់​វិស័យ​តំ​បន់​ជនរួម​ជាតិ​ខ្មែរ​ដើម្បី​មា​មីង​ស្ងប់​ចិត្ត លំ​នឹង​ជីវ​ភាព រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ប្រ​ពៃ​ណី​ជន​ជាតិ សាមគ្គី​ជួយ​គ្នា​លំ​នឹង​ជីវ​ភាព។

គោល​ដៅ​ក្នុង​ដំ​ណើរ​ទស្សនកិច្ច​លើក​នេះដើម្បី​ស្វែង​យល់​ពី​ជីវ​ភាព ការ​ងារ​បង្ក​បង្កើន​ផល​របស់​ជន​ជាតិ​ខ្មែ​រ​មាន​ដើមកំ​ណើត​ជា​ជន​ជាតិ​វៀត​នៅ​កម្ពុជា ដោះ​ដូរ​បទ​ពិ​សោធន៍​ពី​សកម្ម​ភាព​របស់​អគ្គ​សមា​គម​និង​សា​ខា​សមាគម​បណ្តា​ខេត្ត៕

មិញហ្វៃ-សុផល