គិតអានកសាងកងជួរអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច

04:56, 23/12/2024

សុកត្រាំងជាភូមិភាគ​មានជនជាតិភាគតិចរស់នៅកុះករ ទូទាំងខេត្តអ្នក​មានប្រិយភាពមាន​ជិត៥០០រូប ពួកគាត់តែងបានប្រជាជនទំនុកចិត្តនិងមានភាពទំទាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន។ អ្នក​មាន​ប្រិយ​ភាព​ក្នុងតំបន់ជន​ជាតិ​ភាគ​តិចមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជា​​ស្ពានបានតភ្ជាប់ដើម្បីនាំយកគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋជូនដល់ជនជាតិភាគតិច។ អាស្រ័យហេតុនោះ ការគិតអានកសាងកងជួរអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចតែងបានបក្សនិងរដ្ឋយកចិត្តទុក់ដាក់។

ពូចូវស្វឹងនិងអ្នកមានប្រិយភាពចូលរួមសន្និបាតហ្វឹកហាត់ផ្តល់ព័ត៌មានពីបញ្ហាជនជាតិ សាសនាក្នុងតំបន់ជនជាតិភាគតិច។
ពូចូវស្វឹងនិងអ្នកមានប្រិយភាពចូលរួមសន្និបាតហ្វឹកហាត់ផ្តល់ព័ត៌មានពីបញ្ហាជនជាតិ សាសនាក្នុងតំបន់ជនជាតិភាគតិច។

អនុ​វត្ត​សេចក្តី​សម្រេច​លេខ​២៣​-NQ/TW ចុះ​ថ្ងៃ​ទី​១២ មីនា​ ឆ្នាំ​២០០៣ ក្នុង​សន្និ​បាត​លើក​ទី​៧នៃ​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​នី​តិ​កាល​ទី៩ “ស្តី​ពី​ការ​ពង្រីក​កម្លាំង​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ដើម្បី​ប្រ​ជា​ជន​ធូរ​ធារ ប្រ​ទេស​ខ្លាំង​ពូកែ​ សង្គម​សម​ភាព​ ប្រ​ជា​ធិប​តេយ្យ​ អរិយធម៌” រដ្ឋ​អំ​ណាច​គ្រប់​ថ្នា​ក់​ក្នុង​ខេត្ត​សុក​ត្រាំង​តែង​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ដល់​ការ​កសាង​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

ដើម្បី​ជំ​នួយ​អ្នក​មាន​ប្រិយ​ភាព​ពង្រីក​តួ​នា​ទីក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ខេត្ត​តែង​ចាត់​តាំង​សន្និ​បាត​ហ្វឹក​ហាត់​ដើម្បី​ផ្គត់​ផ្គង់​និង​បំ​ប៉ន​ចំ​ណេះ​ដឹង​ ទេព​កោ​សល្យ​ថ្មី​ពី​បញ្ហា​ជន​ជាតិ​ សាសនា​ឆ្លើយ​តប​តម្រូវ​ការ​ក្នុង​ដំ​ណាក់​កាល​នី​មួយ​ៗ​និង​សម័យ​សង្គម​បច្ចុ​ប្បន្ន​។ លោក​ឡឹម​ហ្វាង​ម៉ូវ​-ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​បាន​ឱ្យ​ដឹង​៖  ការ​យក​ចិត្ត​ទុក​ដាក់​ពង្រីក​តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​អនុ​វត្ត​បណ្តា​ភារកិច្ច​នយោ​បាយ​នៅ​ភូមិ​ភាគ​ ជម្រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ បំ​បាត់​អត់​បន្ថយ​ក្រ រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​។ល។ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ពង្រឹង​ផែន​មហា​សា​មគ្គី​ទូទាំង​ជន​ជាតិ​ រក្សា​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​និង​កសាង​ជីវភាព​វប្ប​ធម៌​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ដោយ​មាន​ប្រិយ​ភាព​និង​បទ​ពិសោធន៍​ជាក់​ស្តែង អ្នក​មាន​ប្រិយ​ភាព​តែង​ធ្វើ​ជាគំ​រូ​ក្នុង​ការ​អនុ​វត្ត​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។ ទន្ទឹម​នោះ ដោយ​ការ​យល់​ដឹង​របស់​ខ្លួន​ អ្នក​មាន​ប្រិយ​ភាព​តែង​ផ្សព្វ​ផ្សាយ​ចលនា​ដោយ​ទម្រង់​ជា​ច្រើន​ដើម្បី​ជន​ជាតិ​ភាគ​តិច​អនុ​វត្ត​តាម​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​និង​សេចក្តី​កំ​ណត់​របស់​ភូមិ​ភាគ​។

ពូចូវ​ស្វឹង​-អ្នក​មាន​ប្រិយ​ភាព​នៅ​សង្កាត់​លេខ​១ ទី​រួម​ខេត្ត​វិញ​ចូវ​បាន​ឱ្យ​ដឹង​៖ ខ្ញុំ​តែង​សកម្ម​ចូល​រួម​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង​ពី​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ក្រោយ​មក​ពេល​វិល​មក​ភូមិ​ភាគ​ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​ដើម្បី​មា​មីង​អនុ​វត្ត​តាម​ ជៀស​វាង​ការ​បំ​ពាន​ច្បាប់​ លំ​នឹង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​។

ទន្ទឹម​នោះ​ដើម្បី​ជម្រុញ​ទឹក​ចិត្ត​ដល់​អ្នក​មាន​ប្រិយ​ភាព​ដែល​បាន​គប់​វាល់​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍ​ជីវភាព​ វប្ប​ធម៌​ សេដ្ឋ​កិច្ច​​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​នៅ​ទាំង​ចាត់​តាំង​បណ្តា​សន្និ​បាត​ស្ងើច​សរ​សើរ​អ្នក​មា​នប្រិយ​ភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​អនុ​វត្ត​មានប្រ​សិ​ទ្ធ​ភាព​ពី​គោល​នយោ​បាយ​ជន​ជាតិ​។ ពិសេស​ក្នុង​ពិធី​បុណ្យ​ទាន​ធំ​ៗ​របស់​ជន​ជាតិ​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​តែង​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ពី​ព្រោះ​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​បាន​រួម​ចំ​ណែក​ជា​កម្លាំង​លើក​ទឹក​ចិត្ត​ដើម្បី​អ្នក​មាន​ប្រិយ​ភាព​ពង្រីក​តួនា​ទី​និង​ភារៈ​របស់​ខ្លួន​ក្នុង​ការ​ចលនា​ ផ្សព្វ​ផ្សាយ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ព្រួត​ដៃ​កសាង​និង​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​៕

ហុង​ទើ-សុផល