បណ្តាលទ្ធផលសកម្មក្នុងការងារបន្ថយក្រនៅខេត្តសុកត្រាំង

06:50, 24/12/2024

ជាមួយនឹងប្រភពកម្លាំងរបស់មជ្ឈិមនិងភូមិភាគ កិច្ចសហការគួបផ្សំនៃកម្មវិធី គម្រោង ខិតខំប្រឹងប្រែងឈានឡើងរបស់គ្រួសារក្រ គ្រួសារក្បែរក្រ ឆ្នាំ២០២៤ ទូទាំងខេត្តសុកត្រាំង មានគ្រួសារក្រថយចុះជាង៤.០០០គ្រួ គ្រួសារក្បែរក្រថយចុះជិត៤.៦០០គ្រួ។

ជីវភាពជនរួមជាតិខ្មែរកាន់តែសម្បូរធូរធារ។
ជីវភាពជនរួមជាតិខ្មែរកាន់តែសម្បូរធូរធារ។

ទម្រង់​ផលិត​កសិកម្ម​ចម្រុះ​ ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​របស់​បង​ស៊ើងថា​យប៊ិ​ញ នៅ​ភូមិ​ទ្រុង​ប៊ិ​ញ ឃុំ​ទ្វឹង​ទឹក​ ស្រុក​ថា​ញ់ទ្រី (សុក​ត្រាំង​) គឺ​ជាចំ​ណុច​ភ្លឺ​មួយ​ក្នុង​ការ​ធ្វើសេដ្ឋ​កិច្ច​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ក្រ។ បន្ទាប់​ពីបាន​បុល​ទុន​ពីធនាគារ​គោល​នយោ​បាយ​សង្គម​និង​បាន​ហ្វឹក​ហាត់​អំ​ពី​បច្ចេក​ទេសផលិត​កសិ​​កម្ម​ បង​បាន​កែប្រែ​ផ្ទៃ​ដី​ជាង​៥កុង​ សម្រាប់​អនុ​វត្ត​ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង​ មាន​​ដូង​ជាង​២០០ដើម​ ​ស្រកានាគ​រាប់​សិបដើម​ ស្រះ​ចិញ្ចឹម​ត្រី​ កសិដ្ឋាន​ចិញ្ចឹម​គោនិង​ដាំ​ដំណាំ​គ្រប់​ប្រ​ភេទ​។ល។ ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​និង​ទៀង​ទាត់​។ តាម​ការ​ប៉ាន់​ស្មានរបស់បង​ប៊ិ​ញ​ ពីទម្រង់​កសិកម្ម​ដែល​គួប​ផ្សំ​ បងធ្វើ​របរជាង​កំ​បោរ​ រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​ទទួល​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​៣០០លាន​ដុង។ តាំង​ពីនោះ​ ជីវភាព​គ្រួ​សារ​មួយ​ជំហាន​ម្តង​ៗបានឈាន​ឡើងធូរធារ ​លំ​នឹង​។  

ពេល​​បង្កើតដំបូង​ ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​នៅ​ភូមិ​អា​ង​ហ្វា២ ឃុំ​ថា​ញ់ធើយអា​ង​ ស្រុក​ត្រឹង​ដេ មាន​ត្រឹម​តែ១១គ្រួ​សារ​បុល​ ​បំ​ណុល​២២០លាន​ដុង ភាគ​ច្រើន​បុល​ពីកម្ម​វិធី​គ្រួ​សារ​ក្រ។ មក​ដល់​ពេល​នេះ​ ក្រុម​មាន​៥៣គ្រួ​សារ​ដែល​ជំពាក់​បំ​ណុល​កម្ម​វិធី​ចំនួន១០ សរុប​បំ​ណុល​នៃ​កម្ម​វិធី​ជាង​២,២ពាន់​លាន​ដុង។ បងស្រីលីធីទៃហង ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​អា​ង​ហ្វា២ ឱ្យ​ដឹង​៖ ក្នុង​ក្រុម​ ភាគ​ច្រើន​ជាជន​ជាតិ​ភាគ​តិ​ច​ រស់​នៅ​ភូមិ​​លំ​បាក​ ប្រ​ភព​ឥណទាន​គោល​នយោ​បាយ​បាន​នាំ​មក​នូវ​ប្រ​សិ​ទ្ធភាព​ជាក់​ស្តែង ដោះ​ស្រាយ​បាន​ការ​ធ្វើ​ឱ្យគ្រួ​សារក្នុង​ភូមិ​ ជាមូល​ដ្ឋាន​ជួយគ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​ពី​ដើម​ទុន​វិនិ​យោ​គ មាមីង​ខ្នះ​ខ្នៃ​ងពល​កម្ម​ផលិត​ ចិញ្ចឹម​សត្វ អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​។

 “ពីប្រ​ភព​ទុន​អា​ទិភាព​ជាមួយ​នឹងចុង​ការ​ទាប​​ មាមីង​ក្នុង​ភូមិ​មាន​លក្ខ​ណៈ​វិនិ​យោ​គ ដើម្បី​អភិ​វឌ្ឍ​ចិញ្ចឹម​​សត្វ​ ដាំ​ដំណាំ​ ក្នុង​នោះ​ ភាគ​ច្រើន​ចិញ្ចឹម​គោ ចិញ្ចឹម​ជ្រូក​មេ។ល។ ប្រកបដោយ​​ប្រ​សិ​ទ្ធភាព​ គ្រួ​សារ​ដែលមានគោតិច​បំ​ផុត​ក៏​២ក្បាល​ គ្រួ​សារមាន​គោច្រើនពី​៤-៥ក្បាល​ គ្រួសារខ្លះ​មាន​រាប់​សិប​ក្បាល​ គ្រួ​សារ​មួយ​ចំ​នួន​មុន​នេះ​ជាគ្រួ​សារ​ក្រម​កដល់​ពេល​នេះ ​បានឈានឡើង​ចាក​ផុត​ក្រ ​ហើយមាន​ជីវភាព​ធូរ​ធារ” បង​ស្រី​ឡឹម​ធីទៃ​ហង​​ឱ្យដឹងដូច្នេះ​។

តាម​មន្ទីរ​ពល​កម្ម​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​ខេត្ត​សុក​ត្រាំង​ឆ្នាំ​២០២៤នេះ​ ទូទាំង​ខេត្ត​សុក​ត្រាំង​ ​គ្រួ​សារ​ក្រថយចុះជាង​៤.០០០គ្រួ​ ​គ្រួ​សារ​ក្បែរ​ក្រ​ថយចុះ​ជិត​៤.៦០០គ្រួ​។ បច្ចុ​ប្បន្ន​ ទូទាំង​ខេត្ត​សុក​ត្រាំង​ គ្រួ​សារ​ក្រនៅ​ជិត​៤.៥០០គ្រួ​ ស្រូប​អត្រា​១,៣៤% គ្រួ​សារ​ក្បែរ​ក្រទូទាំង​ខេត្ត​នៅ​ជាង​១៧.០០០គ្រួ​ ស្រូប​អត្រា​៥,%

ឧបត្ថម្ភផ្ទះនៅដល់ជនរួមជាតិខ្មែរដែលលំបាកអំពីផ្ទះនៅ។
ឧបត្ថម្ភផ្ទះនៅដល់ជនរួមជាតិខ្មែរដែលលំបាកអំពីផ្ទះនៅ។

ដូច​ជា​គ្រួ​សារ​ពូឡឹម​លោត​និង​មីង​ស៊ើងធីហ្វាន់​ នៅ​ភូមិ​តាអង្គ​បេ ឃុំ​ធ្វឹង​ហ៊ឹង​ ស្រុក​មីទូ (សុក​ត្រាំង​) បន្ទាប់​ពីបាន​ពិនិត្យ​ឧប​ត្ថម្ភ​ផ្ទះ​នៅ​និង​គម្រោង​ជំនួយ​​របរពីកម្ម​វិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​តំបន់ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​២០២១-២០៣០ មក​ដល់​ពេល​នេះ​ ជីវភាព​​របស់​គ្រួ​សារ​មួយ​ជំហាន​ម្តង​ៗបានឈាន​ឡើង​ធូរធារ លំ​នឹង​។ ពូឡឹម​លោត​ចែក​រំលែក​ “បក្ស​ រដ្ឋ​ និងរដ្ឋ​អំ​ណាច​ភូមិ​ភាគបាន​យក​ចិត្ត​ទុក​ដាក់​ឧប​ត្ថម្ភ​ដល់​គ្រួ​សារ​ក្រ គ្រួ​សារ​លំ​បាក​ ជន​ជាតិ​ភាគ​តិច​ដូច​យើង​ខ្ញុំ​។ ជួយ​យើង​ខ្ញុំ​មាន​ផ្ទះ​ មាន​ទម្រង់​បង្ក​បង្កើន​ផល មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។ ក្រៅ​ពីនេះ​ យើង​ខ្ញុំ​នៅ​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​ហ្វឹក​ហាត់​ពីរបៀប​ផលិត​កសិកម្ម​ នេះ​ជាឧប​ករ​ណ៍​ដើម្បី​ជន​រួម​ជាតិ​យើង​ខ្ញុំ​ឈាន​ឡើង​ក្នុង​ជីវភាព​”។ 

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ៊ឹង​ចូវ​ធីម៊ូយ ឱ្យ​ដឹង​៖ ការ​ចូល​រួម​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​បាន​ជួយ​ផ្សព្វផ្សា​យអនុ​វត្ត​កម្ម​វិធី​ទិសដៅ​ជាតិ​​​ស្តី​ពី​ការ​​កសាង​ជនបទថ្មី​ បន្ថយ​ក្រស្ថេរ​ភាព​ អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម ​តំ​បន់​ជន​ជាតិ​ភាគតិច​នៅ​លើភូមិ​ដ្ឋាន​ឃុំ​ពង្រីក​មាន​ប្រ​សិ​ទ្ធភាព​។ មក​ដល់​ពេល​នេះ​ ធ្វឹង​​ហ៊ឹង​បាន​ឧប​ត្ថម្ភ​២៦គ្រួ​សារ​ ឧប​ត្ថម្ភ​ផ្លាស់​ប្តូរ​របរ៧គ្រួ​សារ​ ឧប​ត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​២៧គ្រួ​សារ​ ឧប​ត្ថម្ភ​អភិ​វឌ្ឍផលិត​ ការងារបង្ក​បង្កើន​ផល​សហគម​ន៍២៨គ្រួ​សារ​។ល។ ប្រ​ភព​ទុន​របស់​កម្ម​វិធី​បាន​បង្ក​លក្ខ​ណៈ​ដល់​គ្រួ​សារ​ក្រមាន​ផ្ទះ​នៅ​លំ​នឹង​ អភិ​វឌ្ឍផលិត​ របរបង្កបង្កើនផលលំ​នឹង​ បង្កើន​ប្រាក់​ចំ​ណូល​ ជួយ​កែលម្អ​និង​លើកកម្ពស់​ជីវភាព​​ប្រ​ជា​ជន​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការអភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​តាម​ទិស​​ស្ថេរ​ភាព​។ មក​ដល់​ពេល​នេះ​ ឃុំ​នៅ​មាន​គ្រួ​សារ​ក្រចំនួន៥៨គ្រួ​ គ្រួសារក្បែរ​ក្រ១១៦គ្រួ​។ 

សម​មិត្ត​ដាំង​ថា​ញ់ក្វាង​ នាយ​ក​មន្ទីរ​ពល​កម្ម​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​បន្ថែមៈ​ កំ​ណត់​ដំណោះ​ស្រាយ​ការ​​ធ្វើ​ជាខ្លឹម​សារ​ដ៏សំ​ខាន់​ រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ ក៏​ដូច​ជា​លើកកម្ពស់​ការ​ងារ​គុណ​ភាព​ប្រ​ភព​កម្លាំង​របស់​ខេត្ត​ មន្ទីរ​បាន​ជំរុញ​ការ​ងារ​ពិគ្រោះ​យោបល់​ ឧទ្ទេស​នាម​ការ​​ធ្វើ​ដល់​អ្នក​ពល​កម្ម​។ ទន្ទឹម​នឹង​នោះ​ ជាមួយ​​ការ​បើ​ក​ចំ​ហ អា​ទិភាព​ពីសេចក្តី​សម្រេច​លេខ​២ ចុះថ្ងៃ​ទី១១ កក្កដា​ ឆ្នាំ​២០២៣​ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ចំ​នួន​អ្នក​ពល​កម្ម​របស់​ខេត្ត​សុក​ត្រាំង​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ​តាម​កិច្ច​សន្យា​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សំ​គាល់​។ ទូទាំង​ខេត្ត​បាន  បង្ក​ការ​​ធ្វើ​ជាង​៣២.០០០នាក់​ សម្រេច​ជិត​១១៣%ផែន​ការ​ ក្នុង​នោះ​ បញ្ជូន​ពល​ករ​ទៅ​ធ្វើការ​នៅ​ប្រ​ទេស​ក្រៅ​តាម​កិច្ច​សន្យា​ សម្រេច​ជាង​១៥៥%​នៃ​ផែន​​ការ​...

បណ្តុះបណ្តាលដល់ជនរួមជាតិខ្មេរ។
បណ្តុះបណ្តាលរបរឱ្យជនរួមជាតិខ្មេរ។

 “បច្ចុ​ប្បន្ន​ មាន​អា​ជីវកម្ម​មួយ​ចំ​នួន​បញ្ជូន​ពលករទៅ​ធ្វើ​ការ​នៅ​ប្រ​ទេសក្រៅ​ ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ខេត្ត​ដូច​ជា​SHDនិង​កំ​ពុង​ទាក់​ទង​នូវសំណុំ​បែប​បទ ដើម្បី​ចុះ​កិច្ច​សន្យា​ហការ​ដូច​ក្រុមហ៊ុន​Egroup។ ក្រុម​ហ៊ុន​HDU… ភាគ​ច្រើន​ក្នុង​ប្រទេសអា​ល្លឺ​ម៉ង់។ បច្ចុ​ប្បន្ន​ សាលា​មធ្យម​សិក្សា​វៀត​-ជប៉ុន​ បាន​សម្រេច​បែប​បទទាំង​អស់​ដើម្បី​ដំណើរ​ការ​ សព្វថ្ងៃ​ សាលា​កំ​ពុង​ជួស​ជុល​និង​បម្រុង​នៅ​ចុង​ខែធ្នូនឹង​ប្រ​កាស​ឱ្យ​ដំណើរ​ការ​ ក្នុង​ត្រី​មាស​ទី១ ឆ្នាំ​២០២៥ នឹងបើ​ក​៣ថ្នាក់​ មាន​សិក្ខា​កាម​ប្រ​ហែល​១០០រូប​និង​ត្រី​មាស​ទី៣ ឆ្នាំ​២០២៥ នឹង​ជម្រើស​សិក្ខា​កាមប្រហែល៣០០រូបចូលរៀន​ទៀត​ សម​មិត្ត​ដាំ​ងថា​ញ់ក្វាង​ឱ្យ​ដឹង​ដូច្នេះ​។ 

ការ​ប្តេជ្ញា​ ភាព​បន្ទាន់​ ទាន់​ពេល​ ប្រ​សិ​ទ្ធភាព​ក្នុង​ការ​ប្រ​មូល​ផ្តុំ​ គួប​ផ្សំ​នូវ​ប្រ​ភព​កម្លាំង​ផ្សព្វ​ផ្សា​យអនុ​វត្ត​កម្ម​វិធី​ទិសដៅ​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​បាន​បង្ក​លក្ខ​ណៈ​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ​ តំបន់ជន​ជាតិ​ភាគ​តិ​ចបាន​វិនិ​យោ​គ អភិ​វឌ្ឍផលិត​ មួយ​ជំហាន​ម្តង​ៗលំ​នឹង​ជីវភាព​។ មតិបម្រុងនិង បន្ថយ​អត្រា​គ្រួ​សារ​ក្រម​ធ្យម​ក្នុង​ឆ្នាំ​២០២៤របស់​ខេត្ត​សុក​ត្រាំង​មាន​១% ក្នុង​នោះ​ បន្ថយ​អត្រា​គ្រួ​សារ​ក្ររបស់ជនរួមជាតិ​ខ្មែរ​មាន​២% សម្រេច​ផែន​ការ​តាម​សេចក្តី​សម្រេច​។ នេះ​ក៏​ជាផែនការ​ដែល​ខេត្ត​សុក​ត្រាំង​នឹង​បន្ត​ខិត​ខំ​នាពេល​ខាង​មុខ​ ធ្វើ​យ៉ាង​ណាជំរុញ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ លើកកម្ពស់​ជីវភាពរបស់​ប្រ​ជា​ជន​ ពិសេស​ គឺ​ប្រ​ជា​ជន​នៅ​តំបន់ជន​បទ​និងជា​ជន​ជាតិ​ភាគ​តិ​ច​៕  

ថា​ច់​ហុង​-លីហាន់​