យាយថាច់ធីហូន ភូមិA២ ឃុំថាញ់តឹងរីករាយពេលដែលបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មីរឹងមាំ។ |
ថាញ់តឹងជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនស្រូបអត្រាជាង៤០% ប្រជាជនក្នុងទូទាំងឃុំ។ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធទីនេះបានវិនិយោគយ៉ាងរឹងមាំបម្រើល្អការដឹកជញ្ជូនកសិផល ធ្វើដំណើរទៅមករបស់មាមីង។ អគ្គិសនី សាលារៀន ដំណាក់សុខាភិបាលអភិវឌ្ឍព្រមៗគ្នា។ តាមសមមិត្តថាច់ហឿង-អនុប្រធានគណៈកម្មាធិការប្រជនឃុំថាញ់តឹង គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំថាញ់តឹងបានផ្សព្វផ្សាយអនុវត្តគម្រោងទី១ សង់ផ្ទះឱ្យគ្រូសារក្រចំនួន៣១គ្រួសារ ឧបត្ថម្ភធុងជ័រដាក់ទឹកប្រើប្រាស់ឱ្យ៣៣គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរឱ្យ១១គ្រួសារ សរុបថវិកាជាង១,៥ពាន់លានដុង។ ជាគ្រួសារទទួលផលគោលនយោបាយ យាយថាច់ធីហូន (អាយុ៨៧ឆ្នាំ) នៅភូមិ A២ ឃុំថាញ់តឹងចែករំលែក៖ បានរដ្ឋឧបត្ថម្ភ៤៤លានដុង ខ្ញុំបន្ថែមប្រាក់សង់ផ្ទះថ្មីរឹងមាំ ខ្ញុំសប្បាយចិត្តណាស់ ព្រោះមិនខ្លាចភ្លៀងលេច។ បានដឹង យាយហូនជាគ្រួសារក្រ បច្ចុប្បន្នយាយកំពុងរស់នៅជាមួយកូនប្រុសពៅ កូនប្រុសយាយក៏ជួបការលំបាក គ្មានការងារធ្វើនឹងនរ រាល់ថ្ងៃ នរណាជួលអីធ្វើទាំងអស់ ប្រាក់ដែលរកបានគ្រាន់តែគ្រប់សម្រាប់ចិញ្ចឹមអាហារពីរពេល ដូច្នេះគ្មានលទ្ធភាពសង់ផ្ទះ។ ឥឡូវបានរដ្ឋឧបត្ថម្ភផ្ទះនៅជួយគ្រួសារយាយមានកន្លែងនៅនឹងនរ។
គ្រួសារបងស្រីស៊ើងធីញ៉ឹង នៅភូមិ B១ ឃុំថាញ់តឹង ជាគ្រួសារក្រគ្មានដីផលិត រាល់ថ្ងៃប្តីប្រពន្ធបងស្រីធ្វើការឈ្នួលដើម្បីចិញ្ចឹមជីវិត បានរដ្ឋអំណាចភូមិភាគឧបត្ថម្ភ១០លានដុង ពីប្រភពទុនផ្លាស់ប្តូររបរ រួមជាមួយនឹងប្រាក់ដែលសន្សំបាន បងស្រីវិនិយោគចិញ្ចឹមគោសាច់។ ដោយក្តីរីករាយជាមួយការឧបត្ថម្ភទាន់ពេល បងស្រីញ៉ឹងចែករំលែក៖ ខ្ញុំអរគុណដល់បក្ស រដ្ឋដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារខ្ញុំ ខ្ញុំនឹងខិតខំប្រឹងប្រែងពលកម្មផលិត ឈានឡើងចាកផុតក្រ។ សមមិត្តថាច់ហឿងឱ្យដឹង៖ ក្នុងអំឡុងពេលផ្សព្វផ្សាយអនុវត្តកម្មវិធីមានការយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មធិការប្រជាជនស្រុក ការជំនួយឧបត្ថម្ភរបស់គណៈផ្នែកស្រុក សាមគ្គីឯកភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ការស្របមតិរបស់ប្រជាជនក្នុងការចាត់តាំងអនុវត្ត។ ឆ្លងតាមនោះ អនុវត្តមានប្រសិទ្ធភាពនូវខ្លឹមសារនៃកម្មវិធីតាមផែនការដែលបានដាក់ចេញ។
ការផ្សព្វផ្សាយមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងនានាបាននិងកំពុងរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈស្មារតីរបស់ប្រជាជន ទិដ្ឋភាពជនបទកាន់តែមានភាពរីកចម្រើន រួមចំណែកសម្រេចរាល់លក្ខឋានជនបទថ្មីរបស់ភូមិភាគ ឃុំថាញ់តឹងទើបបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី៕
ថាញវ៉ាង
Thông tin bạn đọc
Đóng Lưu thông tin