រូបជាឧទាហរណ៍។ |
- ពលរដ្ឋវៀតណាមគ្រប់អាយុចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ - អំឡុងពេលច្បាប់ធានារ៉ាប់រងសង្គម២០២៤ មានសុពលភាព បានន័យថា និយោជិតជាបុរសគ្រប់អាយុ៦១ឆ្នាំ ០៣ខែ និងនិយោជិតជាស្រ្តីគ្រប់៥៦ឆ្នាំ ០៨ខែ មានរយៈពេលបង់ធានារ៉ាប់រងសង្គម ប៉ុន្តែមិនគ្រប់លក្ខខណ្ឌទទួលប្រាក់សោធននិវត្តន៍។
ក្នុងនោះ លក្ខខណ្ឌទទួលប្រាក់សោធននិវត្តន៍មាន ចែងត្រង់មាត្រា៦៤ ច្បាប់ធានារ៉ាប់រងសង្គម២០២៤ គឺមានរយៈពេលបង់ធានារ៉ាប់រងចាប់បង្ខំចាប់ពីគ្រប់១៥ ឆ្នាំឡើងទៅ និងជាករណីណាមួយក្នុងចំណោមករណីដូចខាងក្រោម៖
គ្រប់អាយុចូលនិវត្តន៍ក្នុងលក្ខណៈពលកម្មធម្មតា (បានន័យថា និយោជិតជាបុរសគ្រប់អាយុ៦១ឆ្នាំ ០៣ ខែនិងនិយោជិតជាស្រ្តីគ្រប់អាយុ៥៦ឆ្នាំ ០៨ខែ)
គ្រប់អាយុចូលនិវត្តន៍ក្នុងករណីថមថយសមត្ថភាពពលកម្ម ប្រកបមុខរបរ ការងារដ៏ធ្ងន់ធ្ងរ រងជាតិពុល គ្រោះថ្នាក់ឬធ្ងន់ធ្ងរ រងជាតិពុល គ្រោះថ្នាក់ខ្លាំងឬធ្វើការនៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង ចាប់ពីគ្រប់១៥ឆ្នាំឡើងទៅ នឹងត្រូវបានចូលនិវត្តន៍ក្នុងកម្រិតអាយុតិចជាង តែមិនលើសពី០៥ឆ្នាំ បានន័យថា ៥៦ឆ្នាំ ០៣ខែ ចំពោះនិយោជិតជាបុរសនិង៥២ឆ្នាំចំពោះនិយោជិតជាស្រ្តីគិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៥។
ដែលមានអាយុតិចជាងអប្បបរមា១០ឆ្នាំ បើប្រៀបធៀបនឹងលក្ខណៈពលកម្មធម្មតា (បានន័យថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ និយោជិតជាបុរសអាយុ៥១ឆ្នាំ ០៣ខែ និងនិយោជិតជាស្រ្តីអាយុ៤៦ឆ្នាំ ០៨ ខែ) និងចាប់ពីគ្រប់១៥ឆ្នាំឡើងទៅ ប្រកបការងារទាញយកផលធ្យូងពីក្នុងរូង។ អ្នកឆ្លងជំងឺ HIV/AIDS ដោយសារគ្រោះថ្នាក់ហានិភ័យការងារ ខណៈពេលបំពេញភារកិច្ចដែលបានប្រគល់ជូន៘
យោង៖ luatvietnam.vn - ប្រែសម្រួល៖ លីសៀ
កាសែតកឹងធើ Online
Thông tin bạn đọc
Đóng Lưu thông tin