បងស្រីត្រឹងធីធ្វីហាំងកំពុងឱ្យពពែស៊ី |
នៅសង្កាត់ខាញ់ហ្វា ទីរួមខេត្តវិញចូវការសម្បូរបែបទម្រង់ផលិតសមស្របជាមួយលក្ខណៈធម្មជាតិនាំមកប្រសិទ្ធភាពជាក់ស្តែង។ ជាអាទិ៍ដូច ទម្រង់ចិញ្ចឹមពពែនិងចិញ្ចឹមជ្រូកនាំមកប្រភពចំណូលស្ថេរភាពឱ្យមាមីង។ គ្រួសារបងត្រឹងធីធ្វីហាំង ជាគ្រួសារក្បែរក្រនៅអនុសង្កាត់ចូវខាញ់ ជីវភាពធូរធារដោយបានការឧបត្ថម្ភពីគម្រោងនេះ។ ជាងកន្លះឆ្នាំមុន បងហាំងទទួលបានពពែពូជ៣ក្បាលពីកម្មវិធី។ សព្វថ្ងៃ ហ្វូងពពែកើនឡើង១០ក្បាលនាំមកក្តីរីករាយនិងចំណូលឱ្យគ្រួសារ។ បងត្រឹងធីធ្វីហាំងឱ្យដឹង៖ ដំបូង ខ្ញុំមិនទាន់ចេះវិធីចិញ្ចឹម តែដោយភូមិភាគនិងមជ្ឈមណ្ឌលបង្ហាត់របរណែនាំបចេ្ចកទេសទើបខ្ញុំស្ងប់ចិត្តជាង។ ខ្ញុំគិតនឹងពង្រីកហ្វូងទៀត ពពែល្អទុកធ្វើពូជផងនិងលក់ពពែសាច់ផង។ តាំងពីនោះ គ្រួសារមានចំណូលស្ថេរភាពនិងឈានឡើងចាកផុតក្រ។ តាមលោកផាងថាញ់ឡឹម-អនុប្រធានគណៈកម្មធិការប្រជាជនសង្កាត់ខាញ់ហ្វា ប្រភពទុនពីកម្មវិធីក្នុងឆ្នាំ២០២៤ឡើងដល់៤ពាន់លានដុងបានបែងឱ្យបណ្តាសំណង់គមនាគមន៍ ផ្ទះនៅ ផ្លាស់ប្តូរមុខរបរ។ បណ្តាគ្រួសារក្រក្បែរក្រមានឆន្ទៈឈានឡើងនិងបានអាទិភាពបុលទុន ទន្ទឹមនោះ បានឧបត្ថម្ភរៀនរបរសមស្របដើម្បីអភិវឌ្ឍផលិតស្ថេរភាព។
គ្រួសារបងស្រីឡឹមគីមក្វាង បានឧបត្ថម្ភគោពូជ |
វៀងអាង ស្រុកត្រឹងដេ (សុកត្រាំង) ជាឃុំមានជនរួមជាតិខ្មែររស់នៅច្រើន ប៉ុន្មានឆ្នាំកន្លង ភូមិភាគតែងយកចិត្តទុកដាក់ការងារពិនិត្យធានាបណ្តាគ្រួសារក្រ គ្រួសារជនជាតិភាគតិចតែងមានឱកាសជិតដិតបណ្តាប្រភពទុនគម្រោងឧបត្ថម្ភបន្ថយក្រតំបន់ជនជាតិភាគតិច។ តាមនោះ តាំងពីដើមឆ្នាំមកដល់សព្វថ្ងៃ ឃុំវៀងអាងផ្សព្វផ្សាយឧបត្ថម្ភគោពូជ២៦ក្បាលជូនគ្រួសារក្រជាជនជាតិខ្មែរ។ ជាគ្រួសារបានភូមិភាគពិនិត្យឧបត្ថម្ភគោពូជគ្រួសារបងឡឹមគីមហ្វាងត្រេកអរយ៉ាងខ្លាំង។ ជាគ្រួសារក្រចំណូលមិនលំនឹងពីរនាក់ប្តីប្រពន្ធធ្វើការឈ្នួលបានថ្ងៃណាគ្រប់ហូបថ្ងៃនោះ។ ប្រហែលនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់គ្រួសារបង។ បងឡឹមគីមហ្វាងនិយាយ៖ គ្រួសារមានបួននាក់រាល់ថ្ងៃ ធ្វើការក៏គ្រប់តែហូបមានប្រាក់សល់ឯណាទិញបានគោនោះ ឥឡូវបានរដ្ឋឱ្យគោអរណាស់ ខំប្រឹងថែទាំដើម្បីគោកើតទុកចិញ្ចឹម។ មិនត្រឹមជូនគោភូមិភាគនៅទាំងចាត់តាំងបណ្តាថ្នាក់ហ្វឹកហាត់បចេ្ចកទេសថែទាំនិងបង្កាត់ពូជគោជួយមាមីងក្តាប់ដើម្បីកសាងទម្រង់ចិញ្ចឹមគោស្ថេរភាព។ សមមិត្តលីធីមីហៀង-អនុប្រធានគណៈកម្មាធិការ ប្រជាជនឃុំវៀងអាងឱ្យដឹង៖ ក្នុងអំឡុងកាលផ្សព្វផ្សាយទម្រង់ចិញ្ចឹមគោឱ្យមាមីងក៏មានសហការជាមួយមជ្ឈមណ្ឌលបង្រៀនរបរស្រុកដើម្បីណែនាំវិធីថែទាំហ្វូងគោដើម្បីកសាងទម្រង់ចិញ្ចឹមគោស្ថេរភាព រួមចំណែកបំបាត់អត់បន្ថយក្រនៅភូមិភាគ។ តាំងពីនោះ អត្រាគ្រួសារក្ររបស់ឃុំសព្វថ្ងៃនៅត្រឹម១៩គ្រួ ស្រូបអត្រា ០,៨៦% គ្រួសារក្បែរក្រគឺ១៤២គ្រួ ស្រូបអត្រា៦,៤១%។
បណ្តាលទ្ធផលជាក់ស្តែងពីកម្មវិធីគម្រោង មិនត្រឹមកែប្រែជីវភាពសម្ភារៈ នៅទាំងលើក កម្ពស់ការយល់ដឹងក្នុងពលកម្មផលិតរបស់មាមីង។ នេះពិតជាកម្លាំងជំនួយសំខាន់ជួយមាមីងខ្មែរឆ្លងកាត់លំបាកកសាងជីវភាពស្ថេរភាពនិង រួមចំណែកធ្វើមានស្រុកភូមិ៕
វឌ្ឍា-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin