រូបជាឧទាហរណ៍ |
ខណៈពេលចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត អ្នកចូលរួមត្រូវបានរដ្ឋឧបត្ថម្ភទឹកប្រាក់បង់ទៅតាមអត្រាភាគរយ (%) ទៅលើកម្រិតបង់ធានារ៉ាប់រងសង្គមរៀងរាល់ខែ តាមកម្រិតគ្រួសារក្រីក្រនៃតំបន់ជនបទ ជាក់ស្តែងគឺ៖ ស្មើ៣០% ចំពោះអ្នកចូលរួមស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ; ២៥% ចំពោះអ្នកចូលរួមស្ថិតក្នុងក្របខណ្ឌគ្រួសារកៀកបន្ទាត់ក្រ; ១០% ចំពោះមុខសញ្ញាដទៃទៀត។ ក្នុងករណីអ្នកចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត ឈានដល់អាយុចូលនិវត្តន៍តាមការកំណត់ ប៉ុន្តែរយៈពេលបង់ធានារ៉ាប់រងសង្គម នៅខ្វះមិនដល់១០ឆ្នាំ (១២០ខែ) គឺអាចបង់មួយលើកសម្រាប់ឆ្នាំដែលនៅខ្វះឱ្យគ្រប់២០ឆ្នាំ ដើម្បីទទួលបានប្រាក់សោធននិវត្តន៍។
ស្តីពីលក្ខណៈទទួលប្រាក់សោធននិវត្តន៍ធានារ៉ាប់រងសង្គមវៀតណាម ឱ្យដឹង៖ អ្នកចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្តបានទទួលប្រាក់សោធននិវត្តន៍ ខណៈពេលគ្រប់លក្ខខណ្ឌនៃអាយុតាមការកំណត់នៃច្បាប់ពលកម្មឆ្នាំ២០១៩។
ឆ្លងតាមរយៈនោះ ចាប់ពីឆ្នាំ២០២១ អាយុចូលនិវត្តន៍របស់និយោជិតជាស្ត្រីនឹងកើនឡើង៤ខែក្នុងមួយឆ្នាំ បុរសកើនឡើង៣ខែក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣៥ អាយុចូលនិវត្តន៍របស់ស្ត្រីកើនឡើង៦០ឆ្នាំ បុរសកើនឡើង៦២ឆ្នាំ។
ប្រការគប្បីដឹងយោងតាមច្បាប់ធានារ៉ាប់រងសង្គមជាធរមាន អ្នកដែលចូលនិវត្តន៍ត្រូវបង់ធានារ៉ាប់រងសង្គមយ៉ាងហោចណាស់២០ឆ្នាំ ប៉ុន្តែ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥ ខណៈច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ២០២៤ មានសុពលភាព លក្ខណៈអ្នកគ្រប់អាយុចូលនិវត្តន៍គ្រាន់តែបង់ធានារ៉ាប់រងសង្គមគ្រប់១៥ឆ្នាំ នឹងបានទទួលប្រាក់សោធននិវត្ដន៍។
ដូច្នេះ ក៏ដូចជាធានារ៉ាប់រងសង្គមចាប់បង្ខំ អ្នកចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត ពេលអាយុ៤៥ ឆ្នាំចូលរួមបង់ធានារ៉ាប់រងសង្គម គឺគ្រប់លក្ខណៈដើម្បីទទួលបានប្រាក់សោធននិវត្តន៍ដែរ៕
យោង៖ Vietnamnet.vn - ប្រែសម្រួល៖ លីសៀ
កាសែតកឹងធើ Online
Thông tin bạn đọc
Đóng Lưu thông tin