ភាពវិវឌ្ឍន៍ពីការអនុវត្តមានប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០

15:56, 31/12/2024

យល់ច្បាស់ពីសារៈសំខាន់និងអត្ថន័យនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល​២០២១-២០៣០ ដំណាក់កាលទី១: ចាប់ពីឆ្នាំ២០២១-២០២៥ (កម្មវិធីទិសដៅជាតិ១៧១៩) គណៈកម្មាធិការបក្ស រដ្ឋអំណាចស្រុកមីទូ (សុកត្រាំង) បានអនុ​វត្ត​នូវដំណោះស្រាយព្រមៗគ្នា ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព។ ឆ្លងតាមនោះ រួមចំណែកលើកស្ទួយជីវភាពរបស់ជនជាតិភាគតិច ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅលើភូមិដ្ឋានស្រុក។

កម្មាភិបាលឃុំបានចុះសួរសុខទុក្ខគ្រួសារបងលីសាន់ នៅភូមិទំពក់សក់ ឃុំមីធ្វឹង ស្រុកមីទូ បានឧបត្ថម្ភផ្ទះតាមកម្មវិធីទិសដៅជាតិ១៧១៩។
កម្មាភិបាលឃុំ បានចុះទៅសួរសុខទុក្ខគ្រួសារបងលីសាន់ នៅភូមិទំពក់សក់ ឃុំមីធ្វឹង ស្រុកមីទូ ដែលបានជំនួយឧបត្ថម្ភផ្ទះនៅតាមកម្មវិធីទិសដៅជាតិ១៧១៩។

រៀប​ការ​ជាង​១៦ឆ្នាំ រស់​នៅ​ក្នុង​ផ្ទះ​ចង្អៀតតូច ប​ណ្តោះ​អា​សន្ន ជាឆ្នាំដំបូង​ដែល​បង​លីសាន់ ​នៅ​ភូមិ​ទំ​ពក់​សក់​ ឃុំ​មី​ធ្វឹង ​ស្រុក​មី​ទូ ​មាន​ភាព​រីក​រាយ​​ទទួល​បាន​ផ្ទះ​ថ្មី។ ​ផ្ទះ​រឹង​មាំ​ដែល​បាន​ឧប​ត្ថម្ភ​ពីកម្ម​វិធី​ទិស​ដៅ​ជាតិ​១៧១៩ ​បាន​​លើក​ទឹក​ចិត្ត​​ ដើម្បី​បង​សាន់​ប្តេជ្ញា​ឈាន​ឡើង​ចាក​ផុត​ក្រ​ លំ​នឹង​ជីវភាព​។ ​បង​សាន់​ចែក​រំលែក៖ ​គ្រួសារ​គ្មាន​ដី​ផលិត ​ម៉្ល៉ោះហើយ ​ប្តីប្រ​ពន្ធ​ត្រូវ​ទៅ​ធ្វើការ​ឈ្នួលនៅ​គ្រប់កន្លែង ដើម្បី​រក​ប្រាក់​ចំ​ណូល​ជួន​កាល​បង​ក៏បានសម្រេច​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំ​ណើត​ទៅ​ស្វែង​រកការ​ងារធ្វើ​​ ប៉ុន្តែគ្រាន់​តែសម្រាប់​គ្រប់​ចិញ្ចឹម​ជីវិត​និង​គិត​អា​នឱ្យ​កូនៗ​រៀន​សូត្រ ​ដូច្នេះ​ ការ​សង់​ផ្ទះ​សម​រម្យ​សម្រាប់​នៅ​ គឺ​ខ្ញុំ​មិន​ហ៊ានប្រាថ្នា។​ បច្ចុប្បន្ន ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧប​ត្ថម្ភ​សង់​ផ្ទះ​គ្រួសារ​រំភើប​ចិត្ត ​នេះ​ជាកម្លាំង​ចិត្ត​ដើម្បីជួយ​គ្រួសារ​​ឈាន​ឡើង​ ស្ងប់ចិត្ត​ក្នុង​ធ្វើ​ការ​រកស៊ី ​គិត​អា​នឱ្យ​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម។

បងហ្វិញរឿន នៅភូមិតាអង្គអា២ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ មាមីងថែទាំគោដោយបានឧបត្ថម្ភពីកម្មវិធីទិសដៅជាតិ១៧១៩។
បងហ្វិញរឿន នៅភូមិតាអង្គអា២ ឃុំធ្វឹងហ៊ឹង ស្រុកមីទូកំពុងថែទាំគោដោយបានឧបត្ថម្ភពីកម្មវិធីទិសដៅជាតិ១៧១៩។

ក៏មានស្ថានភាពលំបាក គ្រួសារបង​ហ្វិញរឿន ​នៅ​ភូមិ​តាអង្គ​អា​២ ​ឃុំ​ធ្វឹង​ហ៊ឹង ​ស្រុក​មីទូ។ ​ដោយ​មាន​ដី​ផលិត​តិច​ ​ជីវភាព​ជួប​ការ​លំ​បាក​ជារៀងរាល់​ឆ្នាំ។​ ​ប្តីប្រ​ពន្ធ​មានប្រាក់​ចំ​ណូល​តិចតួច​ពី​ធ្វើ​ការ​ឈ្នួល ​គ្រាន់​តែ​សម្រាប់គ្រប់​​​គិត​អាន​ឱ្យកូន​ទាំង​ពីរ ​មាន​ប្រាក់ឯណាដើម្បីសង់​ផ្ទះ​ឬ​បង្កើត​អា​ជីព គឺ​មិន​អាច​ចំពោះគ្រួសារ ​អាស្រ័យហេតុ​នេះ ពេល​ដែល​​រដ្ឋ ​ភូមិ​ភាគ​បាន​ពិនិត្យ​ជួយ​ផ្ទះ​និង​គោ​មួយ​គូរ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​១៧១៩​ បង​រំភើប​ចិត្ត​ជា​ខ្លាំង។ ​ប្តីប្រ​ពន្ធ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ​ព្រោះ​ឥឡូវ​យើង​ខ្ញុំមាន​ផ្ទះនៅ​លំ​នឹង​។ ​នា​ពេល​ខាង​មុខ ​ប្តី​ប្រ​ពន្ធ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​​បន្ថែម​ទៀតដើម្បីឈាន​ឡើង ​មាមីង​ជួល​ធ្វើ​អ្វី​គឺ​ធ្វើទាំង​អស់​សម្រាប់​មាន​ប្រាក់​ចំ​ណូល ​ក្រៅ​ពី​នេះ ​ខំប្រឹង​ថែ​ទាំ​គោ​ឱ្យ​បាន​ល្អដើម្បី​បង្កើន​ហ្វូង” ​បង​ហ្វិញរឿន​​ចែក​រំលែក​ដោយ​ក្តី​រំភើប​។

មីទូ​ជា​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន ​ដោយ​មាន​ជន​រួម​ជាតិ​ខ្មែរ ​ស្រូប​អត្រា​ជាង​២៦% ​នៃ​ប្រ​ជា​ជន​ក្នុង​ស្រុក ​ប្រ​មូល​ផ្តុំ​នៅ​​ឃុំ​ចំ​នួន​៣ ​គឺ​​ភូមី ​មី​ធ្វឹង​និង​ធ្វឹង​ហ៊ឹង។ ​នៅ​តាម​បណ្តា​ភូមិ​ស្រុក​ដែលមានមា​មីងរស់នៅ​មិន​បង្អង់​ប្រែថ្មី។ មាន​ផ្ទះ​ថ្មរឹង​មាំ​ជា​ច្រើន ​ទើប​តែ​បាន​សង់​ថ្មី ​ផ្លូវ​បាន​បើក​ធំទូលាយ ​បណ្តា​សំ​ណង់​សុខុមាល​ភាព​សង្គម ​អគ្គិសនី ​ផ្លូវ​ សា​លា​រៀន ​ដំណាក់​សុខា​ភិ​បាល​ ។ល។ ​បាន​វិនិយោគ​រឹង​មាំ ​ប្រកបដោយ​សុក្រឹត។

សម​មិត្ត​ង្វៀង​ថា​ញ់​ផុង​-​អនុប្រធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក​មីទូ ​ឱ្យ​ដឹង ​ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​ដៅ​ ភារកិច្ច​ កម្ម​វិធី​ទិស​ដៅ​ជាតិ​១៧១៩ប្រ​កប​ដោយ​ជោគ​ជ័យ​ គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក បាន​ទាញ​យក​ផល​ប្រ​យោជន៍​ពី​ការ​ដឹក​នាំ​របស់​គណៈ​កម្មាធិការ​បក្ស ​ដើម្បី​បន្ត​លើក​កម្ពស់​តួនាទី ​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គ​ការ​នា​នា​ក្នុង​ប្រ​ពន័្ធ​នយោ​បាយ ​រណសិរ្សមាតុ​ភូមិ​គ្រប់​ថ្នាក់​ក្នុង​ស្រុក ​ប្តេជ្ញាចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សម្រេច​គោល​ដៅ​ ភារកិច្ច ​ជំរុញ​ល្បឿន​ផ្តល់​ផ្ទេរ​ទុន​នៃ​កម្ម​វិធី ​ដើម្បី​ប្រ​ជាជន​បាន​ទទួល​ផល​ពី​គោល​នយោ​បាយ​បាន​ធា​នា​និង​ទាន់​ពេល ​បន្ថយ​ក្រ​ស្ថេរភាព ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​សម្ភារៈ​ ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច។ ​ដោយ​ឡែកក្នុង​ឆ្នាំ​២០២៤ ​ស្រុក​ផ្តល់​ផ្ទេរ​ប្រាក់​បាន​ជិត​១៥​ពាន់​លាន​ដុង ​សម្រេច​ជិត​៩២%។ ​ឆ្លង​តាម​នោះ ​បាន​ឧប​ត្ថម្ភ​សង់​ផ្ទះ​នៅ​ចំ​នួន​១៧​គ្រួសារ​ ផ្លាស់​ប្តូរ​របរ​ឱ្យ៣​គ្រួសារ​ ទឹក​ស្អាតស្របអនាម័យប្រើប្រាស់​១២គ្រួសារ​ ឧប​ត្ថម្ភ​ការ​អភិវឌ្ឍ​ផលិត​ជូន​៥៩គ្រួសារ​។ល។​ តាំង​ពីនោះ​ ជួយ​កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រ​ក្នុង​​ឃុំនៃ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ចមធ្យម​ពី២-៣%។​ ក្រៅ​ពី​នេះ ​ស្រុក​បានសម្រេច​គមនាគមន៍​៧​សំ​ណង់ ​ដែល​មាន​ប្រ​វែង​ជាង​៦,៤​គីឡូ​ម៉ែត្រ​ ទទឹង៣ម៉ែត្រ។ ​មក​ដល់​ពេល​នេះ ​បណ្តា​ដង​ផ្លូវ​ទៅ​កាន់​មណ្ឌលឃុំ​ចំនួន​៣ នៅតំបន់​ជន​ជាតិ​ភាគ​តិ​ចបាន​ចាក់កៅ​ស៊ូរឹងមាំ ផ្លូវ​បេតុងបាន​កសាង​ពីឃុំ​មួយ​ទៅ​ឃុំ​មួយ​និង​ភូមិ​មួយ​ទៅ​ភូមិ​មួយ ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ប្រ​ចាំថ្ងៃ ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។ ប្រ​ព័ន្ធ​សាលា​រៀន​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ ​កែ​លម្អ​ ជួស​ជុល​ដើម្បី​បម្រើ​ល្អ​ក្នុង​ការ​បង្រៀន​និង​រៀន​។​ ១២/១២​ សា​លា​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​នៅតំ​បន់​ជន​ជាតិ​ភាគ​​​តិច​បាន​សម្រេច​តាម​ស្តង់​ដារជាតិ​។ ​ស្រុក​បាន​អនុ​វត្ត​សកម្ម​ភាព​ជាច្រើន​ ដើម្បី​លើក​កម្ពស់​សម​ត្ថ​ភាព​ដល់​កម្មាភិ​បាលគ្រូ​ពេទ្យ​នៅ​មូល​ដ្ឋាន ​បញ្ជូន​កម្មា​ភិ​បាល​ជំនាញបំពេញការងារដំណាក់​សុខា​ភិបាល​ឃុំ ​ដើម្បី​ធានា​គុណ​ភាព​ពិនិត្យ​ ព្យា​បាល​​ជំងឺ។ ​រក្សា​បាន​១០០%​ ដំណាក​សុខា​ភិ​បាល​ឃុំ​សម្រេច​​ស្តង់​ដារ។

ពីកម្ម​វិធី​ទិស​ដៅ​ជាតិ​១៧១៩ ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ការ​រួម​កម្លាំង​គប់​វាល់​យ៉ាង​សកម្ម​របស់​ប្រ​ជាជន​ មក​ដល់​ពេល​នេះ ​តំ​បន់ជន​ជាតិ​ភាគ​តិ​ចនៅ​មីទូបាន​ប្រែថ្មី។​ ផ្ទះ​នៅ​ដែល​ទ្រុឌទ្រោម​ពីមុន​បាន​ជំនួស​ដោយ​ផ្ទះ​ថ្ម​ស្អាត រឹង​មាំ ផ្លូវ​ជន​បទ​បាន​ចាក់ដោយ​បេតុង​រាប​រលូន ​មា​មីង​បានឧប​ត្ថម្ភ​​ក្នុងការអភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ ​ហើយមួយ​ជំហាន​ម្តងៗបាន​ឈាន​ឡើង​ចាក​ផុត​ក្រ៕

ដា​លីន