ឆ្នាំ២០២០ក្រោយពីបញ្ចប់ថ្នាក់ឧត្តមសិក្សាគរុកោសល្យអប់រំបឋមសិក្សា អ្នកគ្រូតៀងបង្រៀននៅសាលាបមឋសិក្សាថាញ់ភូ១ ឃុំថាញ់ភូ ស្រុកមីស្វៀងនិងជាលេខាសាខាសម្ព័ន្ធយុវជនភូមិឃូ២ ឃុំថាញ់ភូ។ ចាប់ពីពេលនោះមក អ្នកគ្រូតៀងក៏ចាប់ផ្តើមធ្វើការងារជួយអ្នកក្រនៅភូមិភាគ។ អ្នកគ្រូតែងទៅសួរសុខទុក្ខនិងស្វែងយល់ពីស្ថានភាពចំពោះគ្រួសារក្រ គ្រួសារអនាថាដែលមានជីវភាពជួបការលំបាកដើម្បីរកវិធីជំនួយ។ អ្នកគ្រូតៀងបានឱ្យដឹង៖ ខ្ញុំក៏គ្មានលក្ខណៈជួយដោយផ្ទាល់ដែរប៉ុន្តែបើឃើញគ្រួសារណាមានជីវភាពលំបាកត្រូវការជំនួយពីសហគមន៍គឺខ្ញុំបានថតរូប និយាយច្បាស់លាស់ពីស្ថានភាពដើម្បីបង្ហោះឡើងបណ្តាញសង្គមនិង Zalo ។ ឆ្លងតាមរយៈទំព័ររបស់ខ្ញុំមានទឹកចិត្តសប្បុរសធម៌ជាច្រើនបានមកដល់ផ្ទះគ្រួសារក្រលំបាកដើម្បីជំនួយ។ ពេលឃើញពួកគាត់មានក្តីរីករាយដោយទទួលបានផ្ទះនៅ មានបាយហូបនិងមានសំលៀកបំពាក់ស្អាត។ល។ ដូច្នេះខ្ញុំយល់ឃើញថាទង្វើរបស់ខ្លួនធ្វើមានប្រយោជន៍ម្ល៉ោះហើយខ្ញុំកាន់តែខ្នះខ្នែងការងារនេះជាងទៀត ជាកម្លាំងលើកទឹកចិត្តដើម្បីបំពេញល្អការងារ។
អ្នកគ្រូឡឹមធីគីមតៀងជូនអំណោយដល់គ្រួសារក្រឃុំថាញ់ភូ ស្រុកមីស្វៀង។ |
សព្វថ្ងៃអ្នកគ្រូតៀងបានចលនាបណ្តាសប្បុរសជន ជំនួយសង់ផ្ទះបាន៣ខ្នងឱ្យគ្រួសារក្រ ក្នុងមួយខ្នងតម្លៃ៥០លានដុង ជូនអំណោយ២០០ចំណែករួមមាន អង្ករ មី ថវិកានិងទេយ្យវត្ថុមួយចំនួនទៀតសម្រាប់ដល់គ្រួសារក្រ ។ល។ ជាមួយថវិកាជិត២០លានដុង ជូនទឹកដោះគោ សៀវភៅ កង់ ឱ្យសិស្សក្រដែលមានស្ថានភាពលំបាក។ ផ្តើមពីទង្វើរបស់អ្នកគ្រូតៀងមានគ្រួសារជាច្រើនដែលជួបការលំបាកបានជំនួយនោះ សព្វថ្ងៃបានឆ្លងផុតការលំបាកឈានឡើងក្នុងជីវភាព។
មីងថាច់ធីជៀង នៅភូមិឃូ២ ឃុំថាញ់ភូបានឱ្យដឹង៖ អាស្រ័យអ្នកគ្រូតៀងចលនាសប្បុរសជនសង់ផ្ទះនៅ ដូច្នេះខ្ញុំមិនបារម្ភខ្លាចភ្លៀងលេចដូចពីមុនទៀតឡើយ។ សព្វថ្ងៃ ដោយឃើញខ្ញុំនៅម្នាក់ឯង បណ្តាសប្បុរសជនតែងមកដល់ផ្ទះជូនអង្ករ មីនិងថវិកា។ល។ ម្ល៉ោះហើយខ្ញុំអរគុណណាស់។ អ្នកគ្រូតៀងនៅក្មេងតែមានសន្តានចិត្តជួយអ្នកក្រពិតជាគួរឱ្យកោតសរសើរ។ តាមអ្នកគ្រូតៀង ចំនួនថវិកាដែលសប្បុរសជនគប់វាល់ដើម្បីជំនួយចំពោះស្ថានភាពលំបាកតាមរយៈបណ្តាញសង្គមសុទ្ធតែបានប្រកាសបើកចំហ ច្បាស់លាស់ ដូច្នេះតែងទទួលបានការគាំទ្រពីសំណាក់មាមីង។
លោកង្វៀងថាញ់ផុង-លេខាសម្ព័ន្ធយុវជនឃុំថាញ់ភូ ស្រុកមីស្វៀងបានឱ្យដឹង៖ អ្នកគ្រូឡឹមធិគីមតៀងតែងទទួលខុសត្រូវនិងឈានមុខបណ្តាការចលនា បំផុតគឺការងារសុខុមាលភាពសង្គម។ ទង្វើនេះពោរពេញដោយអត្ថន័យសម្រាប់សហគមន៍ ជួយមាមីងខ្មែរក្រនៅភូមិឃូ២បានសម្ព័ន្ធយុវជនស្រុកមីស្វៀងនិងគណៈកម្មាធិការប្រជាជនឃុំថាញ់ភូស្ងើចសរសើរ។
អ្នកគ្រូឡឹមធីគីមតៀងជូនអំណោយនិងថវិការបស់សប្បុរសជនដល់ប្អូនៗដែលមានជីវភាព លំបាកដើម្បីប្អូនៗមានលក្ខណៈបានទៅរៀន។ |
ជាមួយការគប់វាល់យ៉ាងសកម្មរបស់អ្នកគ្រូឡឹមធីគីមតៀងមិនត្រឹមតែជួយប្អូនៗដែលមានស្ថានភាពជួបការលំបាកមានថវិកាដើម្បីបន្តការរៀនសូត្រឆ្លងផុតការលំបាក ឈានឡើងដោយខ្លួនឯង រៀនពូកែ ដើម្បីក្លាយជាអ្នកមានប្រយោជន៍ដល់សង្គមតែនៅទាំងរួមចំណែកជាមួយរដ្ឋអំណាចអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមលើភូមិដ្ឋានឃុំ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin