ប្រធានគណៈប្រជាជនភូមិ អស់ពីចិត្តដើម្បីប្រជាជន

04:57, 17/12/2024

ជាមួយស្មារតីរវៀសរវៃ មានការទទួលខុសត្រូវនិងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការងារ លោកទ្រឿងមុម-ប្រធានគណៈប្រជាជនភូមិចើ ឃុំដាយអឹង២ ស្រុកត្រឹងដេ (សុកត្រាំង) តែងបានប្រជាជនគោរពស្រឡាញ់។

កាលពីមុន​ លោក​ទ្រឿង​មុម ធ្លាប់​ធ្វើ​ជាកម្មា​ភិបាល​នគរបាល​ឃុំ​ដាយអឹង២ ដល់​ឆ្នាំ២០០៦ លោក​បាន​ប្រ​ជា​ជន​ជឿទុក​ចិត្ត​ ជ្រើសធ្វើ​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ចើ ឃុំ​ដាយអឹង២ រហូតមក​ដល់​បច្ចុ​ប្បន្ន​។ អស់​រយៈ​ពេល​ជិត​២០ឆ្នាំ​បំ​ពេញ​ការ​ងារ​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ លោក​មុម តែងដឹង​អំ​ពី​តួនាទី​ ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន មិនខ្លាច​ការ​លំ​បាកនឿយហត់​ តែងជា គំ​រូ​ឈាន​មុខ​ក្នុង​រាល់​សកម្ម​ភាព​ចលនា​នៅ​ភូមិ​ភាគ​។ ជាមួយ​​បទពិសោ​ធ​ន៍ ចំ​ណេះ​ដឹង​របស់​ខ្លួន​ លោកតែងឃោ​សនា ចលនា​ធ្វើ​​​ជាស្ពាន​សម្រាប់​នាំ​យកនូវ​គោល​ការ​ណ៍ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ការ​កំ​ណត់​របស់​ភូមិ​ភាគ​ជូន​ប្រ​ជា​ជន​។

លោកទ្រឿងមុម-ប្រធានគណៈប្រជាជនភូមិចើ ឃុំដាយអឹង២ ស្រុកត្រឹងដេ អស់ពីចិត្តដើម្បីប្រជាជន។
លោកទ្រឿងមុម-ប្រធានគណៈប្រជាជនភូមិចើ ឃុំដាយអឹង២ ស្រុកត្រឹងដេ អស់ពីចិត្តដើម្បីប្រជាជន។

ដោយ​សារ​ភូមិ​មាន​លក្ខ​ណៈ​ពិសេស​ ដែល​មាន​ជន​រួម​ជាតិ​ខ្មេរ​រស់​នៅ​ច្រើន​ ស្រូប​អត្រា​៥៣,១១% លោក​មុម តែងយក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​សេដ្ឋ​កិច្ច​របស់​មាមីង​និង

​ឃោ​សនា ចលនា​គ្រួ​សារ​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​សកម្ម​ផ្លាស់​ប្តូរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដំណាំ​និង​សត្វ​ចិញ្ចឹម​ អនុ​វត្ត​វិទ្យា​សាស្ត្របច្ចេក​ទេសក្នុង​ផលិត​មាន​ប្រ​សិ​ទ្ធភាព​ រួម​ចំ​ណែក​លើកកម្ពស់​ជីវភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ប្រ​ជា​ជន​។ អា​ស្រ័យ​ហេតុនេះ ជីវភាព​និង​ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​កាន់​តែបានកើនឡើងច្បាស់​ក្រឡែត​ ចំ​នួន​គ្រួ​សារ​ក្រ ក្បែរ​​ក្ររបស់​ភូមិ​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សំ​គាល់​បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​។ បច្ចុ​ប្បន្ន​ ចំ​នួន​គ្រួ​សារ​ក្ររបស់​ភូមិ​ថយ​ចុះ​នៅ​ត្រឹម​៩គ្រួ​សារ​ ក្បែរ​ក្រថយ​ចុះ​នៅត្រឹម​១៤គ្រួ​សារ​ ក្នុងចំនួន​​១.០៤៩គ្រួ​សារ​។

ទន្ទឹម​នឹង​នោះ​ លោក​ក៏បាន​កៀរ​គរប្រ​ជា​ជន​គប់​វាល់ប្រភពកម្លាំង​ ថវិកា ​រួមកម្លាំងកសាង​ជន​បទ​ថ្មី​ ធ្វើស្មៅ​ ដាំ​ផ្កា​នៅ​តាម​ដង​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លូវ​ជន​បទ​កាន់​តែបៃតង​-ស្អាត​។ ទន្ទឹម​នឹង​នោះ​ លោក​ក៏​បាន​គប់​វាល់យ៉ាង​សកម្ម​ក្នុង​ការ​ងារ​ចលនា​បង្ក​មូល​និធិកសាង​ជន​បទ​ថ្មី​ មូល​និធិដើម្បី​អ្នក​ក្រនៅភូមិ​ ឃុំ​ លោក​ជំនួយ​ការ​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ ​សហកា​រ​ជាមួយ​ផ្នែក​ អង្គ​ការ​ចលនា​ប្រ​ជា​ជន​ សប្បុរ​ស​ជន​ក្នុងនិង​ក្រៅ​ខេត្ត ​ចូល​រួម​គប់​វាល់ឧប​ត្ថម្ភ​ ឆ្នាំ​២០២២-២០២៣ ចលនា​មូល​និធិកសាង​ជន​បទ​ថ្មី​មាន​ថវិកា​១២០លាន​ដុង មូល​និធិដើម្បី​អ្នក​ក្រ​ថវិកាប្រហែល៣០លាន​ដុង។ ក្នុង​ឱកាស​បុណ្យ​​ធំ​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​ លោក​មុម នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ សួរសុខ​ទុក្ខស្ថាន​ភាព​ជីវភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​ គួប​ផ្សំ​ជាមួយថ្នាក់​ដឹក​នាំ​ កម្មា​ភិបាល​ឃុំ​ចុះទៅ​សួរ​សុខ​ទុក្ខប្រ​គេន​អំ​ណោយ​ដល់​វត្ត​ គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ក្នុងអំ​ណោយ​មួយ​ចំ​ណែក​ ​តម្លៃ​៥០០.០០០ដុង។

លោក​ស៊ើងហូន-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ឃុំ​ដាយអឹង២ ធ្វើ​ការប​ញ្ជា​ក់​៖ ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ លោក​ទ្រឿងមុម តែងជិត​ស្និទ្ធ​ជាមួយ​ប្រ​ជា​ជន​ ស្តាប់​បំ​ណង​​ប្រាថ្នា​និង​បណ្តាមតិ​របស់​ប្រ​ជា​ជនដល់ថ្នាក់លើទាន់​ពេល​។ តាមបទ​ពិសោ​ធ​ន៍ជាក់​ស្តែងជាកម្មា​ភិបាល​ភូមិ​ លោក​មុម តែងពង្រីក​ល្អ​ស្មារ​តី​សាម​គ្គី​ បាន​រួម​កម្លាំង​ ស្រប​មតិ​ សហកា​រ​ជាមួយ​គណៈ​ប្រ​ជា​ជន​ភូមិ​ អង្គ​ការ​នយោ​បាយ​-សង្គម​នៅ​តាម​ភូមិ​ ឃុំ​ឃោ​សនា ចលនា​គិតអា​នប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ឱកាស​បុណ្យ​ តេត។  

លោក​មុមចែក​រំលែក​៖ ខ្ញុំ​តែងជឿជាក់​ថា​ ការ​ធ្វើ​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ មាន​ន័យ​ថា ​ជា​ស្ពាន​ដើម្បី​នាំយកនូវ​គោល​នយោ​បាយ​របស់​បក្ស ​ជូន​ដល់ប្រ​ជា​ជន​។ ទង្វើ​ដ៏មានអត្ថន័យ មាន​ផលប្រ​យោជន៍​ដល់​ប្រ​ជា​ជន​ត្រូវ​តែខិត​ខំ​ធ្វើ​ឱ្យ​បាន​ល្អ​។ ដើម្បី​ប្រ​ជា​ជន​យល់​ ប្រ​ជា​ជន​ជឿនិងប្រ​ជា​ជន​ធ្វើ​តាម​ យើង​ត្រួវធ្វើ​ជាគំ​រូ​ឈាន​មុខ​ក្នុងការ​ចលនា​ បណ្តា​កិច្ច​ចលនា​អនុ​វត្ត​នៅ​មូល​ដ្ឋាន​។ 

លោកទ្រឿងមុម បានទទួលប័ណ្ណសរសើរពីគណៈប្រតិបត្តិការបក្ខភាគឃុំដាយអឹង២ (ឈរទី៣ពីឆ្វេង)។
លោកទ្រឿងមុម បានទទួលប័ណ្ណសរសើរពីគណៈប្រតិបត្តិការបក្ខភាគឃុំដាយអឹង២ (ឈរទី៣ពីឆ្វេង)។

អស់​រយៈ​ពេល​ជិត​២០ឆ្នាំ​បំ​ពេញ​ការ​ងារ​ លោក​ទ្រឿង​មុម បាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ឃុំ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជនឃុំ​ជូន​លិខិត​សរ​សើរ ព្រោះ​សម្រេច​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ភារកិច្ច​ដែល​បាន​ប្រ​គល់​៕

ហុង​ទើ