![]() |
បងស្រីត្រឹងធីប៊ិចឡានៅភូមិផ្នោរកញ្ជើ១ចាប់ពីអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតតែងនាំមកនូវប្រសិទ្ធភាពជីវភាពមួយថ្ងៃកាន់តែធូរធារ។ |
ក្រោយពីសម្រេចជនបទថ្មីក្នុងឆ្នាំ២០១៨ ថាមដូងខិតខំលើកកម្ពស់គុណភាពបណ្តាលក្ខឋាន ដល់ចុងឆ្នាំ២០២១ បានកសាងសម្រេចឃុំជនបទថ្មីលើកកម្ពស់។ សព្វថ្ងៃ ឃុំកំពុងប្រមូលផ្តុំកសាងឃុំជនបទថ្មីគំរូ។ ឈានដល់ដំណាក់កាលកសាងឃុំជនបទថ្មីគំរូដោយមានតម្រូវការលើកកម្ពស់ជាងពីបណ្តាលក្ខឋាន។ ដើម្បីបន្តការលើកកម្ពស់បណ្តាលក្ខឋាន ឃុំបានអនុវត្តបណ្តាឯកសារច្បាប់ណែនាំរបស់ថ្នាក់លើដោយមានបណ្តាសេចក្តីសម្រេចនិងផែនការផ្សព្វផ្សាយដល់គ្រួសារទាំងឡាយ។ ការងារចលនាផ្សព្វផ្សាយបានភូមិភាគជំរុញដោយច្រើនរូបភាពជួយឱ្យប្រជាជនយល់បានអត្ថន័យរបស់កម្មវិធីក៏ដូចជាតួនាទីភារៈរបស់ខ្លួន ទន្ទឹមនោះសកម្មចូលរួមអនុវត្តជាមួយភូមិភាគ។ លោកត្រឹងវ៉ាំងបាក់ - លេខាសាខាបក្សភូមិអំពូជ្រុំ ឃុំថាមដូងរីករាយឱ្យដឹង៖ ឆ្លងតាមការចលនារបស់ភូមិភាគ ប្រជាជនបន្តចូលរួមអនុវត្តកម្មវិធីកសាងជនបទថ្មីដោយមានបណ្តាទង្វើជាក់ស្តែងដូចៈ ដាក់អំពូលភ្លើងអគ្គិសនីអុជបំភ្លឺ ដាំផ្កាបង្កឱ្យបរិស្ថានបៃតង-ស្អាត ពិសេសគឺការគប់វាល់កសាង បើកទូលាយបណ្តាដងផ្លូវជនបទ។ ថាមដូងនៅទាំងមានសមិទ្ធផលលេចធ្លោក្នុងការអភិវឌ្ឍកសិកម្មនិងលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន។ ឃុំបានអនុវត្តបណ្តាទម្រង់ផលិតមានប្រសិទ្ធភាពដូច ដាំដំណាំក្នុងវាលស្រែ ចិញ្ចឹមជលផលចម្រុះ ចិញ្ចឹមគោចិញ្ចឹមពពែ ចិញ្ចឹមមាន់លែងក្នុងចម្ការ។ល។ បំផុតគឺបណ្តាទម្រង់ចងសម្ពន្ធផលិតផ្សារភ្ជាប់នឹងប្រមូលទិញផលិតផល។ បើប្រៀបនឹងមុនពេលអនុវត្តកម្មវិធី ជីវភាពសម្ភារៈស្មារតីរបស់ប្រជាជនបានកែលម្អយ៉ាងពិតប្រាកដ ចំណេះដឹងក្នុងការផលិតមួយថ្ងៃកាន់តែមានការរីកចម្រើន ធ្វើឱ្យបង្កើនប្រាក់ចំណូលកម្រិតរស់នៅកាន់តែខ្ពស់។ គ្រួសារក្រថយចុះនៅក្រោម០,១%។ បងស្រីត្រឹងធីប៊ិចឡានៅភូមិផ្នោរកញ្ជើ១ ឃុំថាមដូងឱ្យដឹង៖ អាស្រ័យបង្វែររចនាសម្ព័ន្ធដាំដុះ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត ប្រាក់ចំណូលរបស់ប្រជាជនមួយថ្ងៃកាន់តែកើនឡើង។ ដោយផ្ទៃដីផលិតស្រូវចំនួន៣.០០០ម២មិនសូវបានផលទើបគ្រួសារខ្ញុំបង្វែរមកដាំបន្លែគ្រប់ប្រភេទ មធ្យមក្នុងមួយឆ្នាំអាចរកបានប្រហែល១៥០លានដុង។ មិនត្រឹមតែកសិករនៅភូមិផ្នោរកញ្ជើ១ដាំដំណាំនាំមកនូវប្រាក់ចំណូលចម្បងជូនប្រជាជននៅទូទាំងឃុំ។ តាំងពីនោះ ប្រជាជនមានលក្ខណៈគប់វាល់ជាមួយភូមិភាគកសាងជនបទថ្មី។
ទន្ទឹមនឹងនោះ ឃុំក៏បានប្រមូលផ្តុំបណ្តាប្រភពកម្លាំងកសាង ជួសជុលផ្ទះនៅ ជំនួយទុនបុលជូនគ្រួសារក្រ។ល។ ទន្ទឹមនោះ គួបផ្សំនឹងការអនុវត្តបណ្តាគោលនយោបាយជំនួយបន្ថយក្រចំពោះកម្មវិធីកសាងជនបទថ្មី រួមចំណែកអនុវត្តបណ្តាផែនការរបស់កម្មវិធីទិសដៅជាតិបន្ថយក្រដោយចីរភាពតាមផែនការដាក់ចេញ។ មកដល់សព្វថ្ងៃ ប្រាក់ចំណូលមធ្យមរបស់ឃុំសម្រេចជាង៥៤,២លានដុង/ម្នាក់/ឆ្នាំ។ ជីវភាពសម្ភារៈនិងស្មារតីមានការកើនឡើង ប្រជាជនកាន់តែទំនុកចិត្ត អនុវត្តល្អតាមគោលការណ៍គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ បំផុតគឺម្ចាស់ការស្របមតិគប់វាល់កម្លាំង ថវិកាសម្រាប់កសាងបណ្តាសំណង់នៅភូមិភាគ។ លោកតាំងទ្រុងបាវ-លេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង បានឱ្យដឹង៖ ដើម្បីកសាងជនបទថ្មីគំរូឃុំពង្រឹងការដឹកនាំចង្អុលការនៃគណៈកម្មាធិការបក្ស រដ្ឋអំណាចកៀរគរទូទាំងប្រព័ន្ធនយោបាយចូលរួមអនុវត្ត “ធ្វើដល់ណារឹងមាំដល់នោះ” មិនធ្វេសប្រហែស។ ជាមួយនឹងការឧបត្ថម្ភរបស់ថ្នាក់លើ ឃុំចលនាប្រជាជនព្រួតដៃចូលរួមបំផុតគឺការវិនិយោគជួសជុល កសាងថ្មីបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ទន្ទឹមនឹងនោះ ឃុំជំរុញអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតលើកកម្ពស់គុណភាពប្រភពកម្លាំង បណ្តុះបណ្តាលរបរដោះស្រាយការងារធ្វើបន្ថយក្រដោយចីរភាព បង្កើនតួនាទីរបស់ប្រជាជនកៀរគរបណ្តាប្រភពកម្លាំងដើម្បីកសាងជនបទថ្មីគំរូ។
អាចដឹងថា ដើម្បីក្លាយជាឃុំជនបទថ្មីគំរូនៅជួបការលំបាកមិនតិចទេ ប៉ុន្តែដោយការស្របមតិនិងរួមកម្លាំងទូទាំងបក្ខភាគរដ្ឋអំណាចនិងប្រជាជនប្តេជ្ញាកសាងភូមិស្រុកល្អប្រសើរ អរិយធម៌ សង្ឃឹមថាឆ្ពោះទៅកាន់ឃុំជនបទថ្មីគំរូនៅថាមដូងគឺមិនយូរទេ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin